ការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ

ការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ

ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ តាមបែបយថាផល ដោយលែងមាន់ឲ្យដើររកស៊ី
ចំណី ដោយខ្លួនឯងពាសវាលពាសកាល រមែងជួបប្រទះនឹងបញ្ហាមួយចំនួនដូចជា
អត្រាមាន់ងាប់ មានជំងឺ និងការលូតលាស់យឺតមានកម្រិតខ្ពស់ជាដើម។ យ៉ាងណា​
មិញការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិតែងបានលទ្ធផគួរជាទីពេញចិត្ត។
31/03/2008

ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារនៅប្រទេសកម្ពុជា ត្រូវបានប្រជាពលរដ្ឋអនុវត្តជា
យូរលង់ណាស់មកហើយ នៅក្នុងចំណោមក្រុមគ្រួសារខ្មែរ ទាំងនៅតាមទីក្រុង និង
នៅទីជនបទ ស្រុកស្រែចំការ។ ការចិញ្ចឹមមាន់បែបនេះ ជាផ្នែកមួយនៃការផ្គត់ផ្គង់
ស្បៀង និងប្រាក់ចំណូលសំរាប់ទ្រទ្រង់ជីវភាពរស់នៅគ្រួសារប្រចាំថ្ងៃ។ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ តាមបែបយថាផល ដោយលែងមាន់ឲ្យដើររកស៊ី
ចំណី ដោយខ្លួនឯងពាសវាលពាសកាល រមែងជួបប្រទះនឹងបញ្ហាមួយចំនួនដូចជា
អត្រាមាន់ងាប់ មានជំងឺ និងការលូតលាស់យឺតមានកម្រិតខ្ពស់ជាដើម។

លោកអ្នកនាងជាទីមេត្រី ក្នុងនាទីកសិកម្ម និងបរិស្ថាននៃ វិទ្យុអូស្ត្រាលីនៅថ្ងៃនេះ ខ្ញុំ
បាទ សូ លឹមសេង សូមជំរាបជូនអំពីការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ ដែល
ជាវិធីសាស្រ្តមួយមិនត្រូវការចំណាយប្រាក់កាសច្រើន ប៉ុន្តែបានទទួលលទ្ធផលគាប់
ប្រសើរ

មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថាអង្គការសេដាក ដែលមាន
ទិសដៅជួយលើកកំពស់ជីវភាពគ្រួសារកសិករខ្មែរបានរកឃើញបច្ចេកទេសចិញ្ចឹមមាន់
តាមរបៀបថ្មីដោយកែប្រែរបៀបចិញ្ចឹមតាមទម្លាប់ចាស់ ដែលឲ្យឈ្មោះថាការចិញ្ចឹមមាន់
តាមគោលការណ៍ធម្មជាតិ។

អង្គការសេដាកបានចែកជូនបទពិសោធន៍នេះទៅដល់កសិករយ៉ាងច្រើននៅទូទាំងប្រទេស
កម្ពុជាអនុវត្ត ហើយលទ្ធផលគួរជាទីពេញចិត្ត។ តើអ្វីទៅដែលហៅថាការចិញ្ចឹមមាន់ តាម
គោលការណ៍ធម្មជាតិនោះ? កញ្ញា ទូច យ៉េកលាង បុគ្គលឹកនៃអង្គការសេដាក នៅខេត្ត
តាកែវ មានប្រសាសន៍ពន្យល់។
សំឡេង—-

កញ្ញាទូច យ៉េកលាង មានប្រសាសន៍បន្តទៀតថា គោលការណ៍សំខាន់ៗដែលអង្គការ
សេដាក បានបណ្តុះបណ្តាលជូនដល់ប្រជាកសិករសំរាប់ការចិញ្ចឹមមាន់តាមគោលការណ៍
ធម្មជាតិនោះ មាន១២ចំណុច មានដូចជាការរៀបចំទីធ្លា និងទ្រុងមាន់ ការជ្រើសរើសពូជ
ការថែទាំ ធ្វើអនាម័យ និងការពារជំងឺជាដើម។
សំឡេង—-

ការចិញ្ចឹមមាន់តែងជូបប្រទះនឹងជំងឺផ្សេងៗ ប៉ុន្តែកញ្ញា ទូច យ៉េកលាង និយាយថាកិសករ
អាចការពារជំងឺផ្សេងៗមិនឲ្យមកបៀតបៀនមាន់បានដោយការផ្តល់ចំណីឲ្យមាន់ស៊ី ត្រូវធ្វើ
ឲ្យមានទៀងទាត់ ហើយទឹកដាក់ឲ្យមានផឹកត្រូវមានលាយឧសថផ្សំតាមបែបបុរាណ។ហើយ
ថា ចំពោះការថែទាំកូនមាន់វិញទើបនឹងញាស់វិញ កសិករត្រូវធ្វើការប្រុងប្រយ័ត្នថែទាំឲ្យបាន
ហ្មត់ចត់ជាងមាន់ធំពីព្រោះកូនមាន់ដែលទើបនឹងញាស់មិនទាន់មានភាពស៊ាំទៅនឹងបរិយាកាស
នៅខាងក្រៅ។
សំឡេង—

ក្នុងពេលប៉ុន្មនឆ្នាំកន្លងទៅថ្មីៗនេះ ប្រទេសកម្ពុជាបានពើបប្រទះនឹងជំងឺគ្រុនផ្តាសាយ
បក្សី ដែលបានបណ្តាលឲ្យមានការប៉ះពាល់ទៅលើការចិញ្ចឹមមាន់ ជាពិសេសមាន់ដែល
ចិញ្ចឹមមិន ដាក់ក្នុងទ្រុង។កញ្ញាទូចយ៉េក លាង និយាយថាការចិញ្ចឹមមាន់ដាក់ក្នុងទ្រុង
អាចការពារនិងកាត់ បន្ថយការឆ្លងជំងឺគ្រុនផ្តាសាយបក្សីទៅមាន់បានច្រើន។
សំឡេង—

កញ្ញាទូច យ៉េកលាង បន្តថា យោងតាមកំណត់សម្គាល់កន្លងមក បង្ហាញឲ្យឃើញថា
ការកែប្រែពី ការចិញ្ចឹមមាន់តាមទម្លាប់ចាស់ មករបៀបចិញ្ចឹមមាន់តាម គោលការណ៍
ធម្មជាតិ បានទទួលលទ្ធផលច្រើន ម្យ៉ាងដោយសារមាន់មិនជួបប្រទះនឹងការមានជំងឺ
និង អត្រាមាន់ងាប់មានចំនួនទាបបំផុត។
សំឡេង—-

កសិករប្រាក់ ឌីណា នៅស្រុក បសេត ខេត្តកំពង់ស្ពឺ ក្រោយពីបានចូលរូមវគ្គបណ្តុះ
បណ្តាលស្តីអំពីការ ចិញ្ចឹមមាន់តាមគោលករណ៍ធម្មជាតិដែលរៀបចំដោយអង្គការ
សេដាកមកគាត់មានការចាប់អារម្មណ៍ ហើយបានយកបទពិសោធន៍នេះទៅសាកល្បង។
បងស្រីឌីណា និយាយថា ការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិរបស់គាត់បានទទួល
លទ្ធផលគួរជាទីពេញចិត្ត ហើយជីវភាពរស់នៅរបស់គ្រួសារគាត់មានភាពធូរធាជាងមុន។
សំឡេង—-

បងស្រីកសិករ នាងពៅ នៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចិញ្ចឹមមាន់តាមគោលការណ៍
ធម្មជាតិអស់ជាច្រើនឆ្នាំមកហើយ ក៏មានទស្សនៈស្រដៀងគ្នានេះដែរ។
សំឡេង—-

ដោយយោងទៅតាមការទទួលលទ្ធផលវិជ្ជមានពីការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ
នេះ អង្គការសេដាក បានអំពាវនាវដល់ប្រជាកសិករឲ្យងាកពីការចិញ្ចឹមមានតាមទម្លាប់ចាស់
មកការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិវិញ។

លោកអ្នកនាងជាទីមេត្រីដោយពេលវេលាមានកំណត់ ខ្ញុំសូមបញ្ចប់នាទីកសិកម្ម និង
បរិស្ថាននៃវិទ្យុអូស្រ្តាលីនៅពេលនេះតែត្រឹមនេះ។ សូមរំលឹកថា ប្រសិនបើ លោកអ្នក
មានចម្ងល់ ឬមតិយោបល់ផ្សេងៗទាក់ទងនឹងនាទីកសិកម្មនេះ សូមលោកអ្នកផ្ញើលិខិត
ទៅវិទ្យុអូស្រ្តាលី ខេមរភាសា ប្រអប់សំបុត្រ លេខ៤១៤ ក្រុងភ្នំពេញ។សូមជំរាបផងដែរថា
លោកអ្នកក៏អាចស្តាប់នាទីកសិកម្ម នឹងបរិស្ថាននេះបានដែរ តាមរយៈអសយដ្ឋាន
http://www.radioaustralia.net.au/khmer ខ្ញុំ បាទសូលឹមសេង ជំរាបលាលោកអ្នក
មួយរយៈសិន ។

(​សូ លឹមសេង​)

 


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: