កាលដែលព្រះបាទស័ង្ខចក្រ រឺ ស្ដេចគំលង់ ព្រះមហាក្សត្រខ្មែរទី១៥ ចូលទីវង្គត ព្រះចក្រព័ត្រ ព្រះរាជបុត្រព្រះអង្គ បា
នឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជាជាបន្ដពីព្រះបិតា។ ព្រះអង្គមានព្រះជន្ម ២១វស្សា។ ពិធីអភិសេកព្រះចក្រព័ត្រ
ជាព្រះមហាក្សត្រ បានប្រារព្ធយ៉ាងអោលារិកនៅថ្ងៃ ៣កើត ខែចេត្រ ឆ្នាំវក ព.ស.១៥១៦, ត្រូវជា ម.ស.៨៩៤ ច.ស.
៣៣៤ និង ត្រូវជា គ.ស.៩៧២ ព្រះអង្គជាស្ដេចខ្មែរទី១៦ ហើយមានព្រះរមនាមព្រះបាទសំដេចព្រះចក្រព័ត្រាធិរាជ ប
រមបព័ត្រ។ ព្រះអង្គគង់ និង មានបរមរាជវាំង នៅមហានគរដដែល។ព្រះបាទចក្រព័ត្រមានព្រះរាជបុត្រពីរព្រះអង្គ។ បុត្រច្បងព្រះនាមបទុមកុមារ ប្រសូត្រនៅឆ្នាំឆ្លូវ។ ព្រះរាជបុត្របន្ទាប់
ព្រះនាមសិរីកុមារ ប្រសូតនៅឆ្នាំរកា ច.ស.៣៥៩។ ជាមួយគ្នានោះអ្នកម្នាងកែវ មហេសីមួយទៀតរបស់ព្រះចក្រព័ត្រ
ក៏មានគភ៌ដែរ គឺនៅក្នុងឆ្នាំជូត ព.ស.១៥៤៤ ត្រូវជាគ.ស.១០០០។
ដំបងគ្រញូង
សម័យមួយ ព្រះរាជាបានចេញបញ្ជាអោយនាម៉ឺនមុខមន្រ្ដីកេណ្ឌប្រជានុរាស្រ្ដ គ្រប់ខេត្ដខ័ណ្ឌសំរាប់យកមកកាប់ឈើ
សាងសង់ព្រះបរមរាជវាំង និង បាចទឹកសំអាតស្រះអូរប្រលាយតូចធំក្នុងព្រះនគរ។ ព្រឹត្ដិការណ៍កំនែននេះ បានធ្វើអោ
យប្រជាជនខ្មែរទាំងស្រីទាំងប្រុស ខឹងសំបាក្ដៅក្រហាយគ្រប់ៗគ្នា។ ដោយសារខ្លាចអំនាចស្ដេច ខ្លាចទទួលទោសពៃ
ម្នាក់ៗចេះតែខំខាំមាត់សង្កត់ធ្មេញគោរពធ្វើតាមតែបញ្ជា។
ក្នុងចំនោមប្រជាជនកំនែនទាំងនោះ មានបុរសកំលោះម្នាក់ មាឌមាំធំសំបុរខ្មៅ ឈ្មោះនាយគ្រញូង។ ថ្ងៃមួយ នាយញូ
ងត្រូវដល់វេននៅចាំជុំរុំ ហើយមានភារកិច្ចដាំស្លចំអិនម្ហូបអាហារសំរាប់ក្រុមកំនែនអែទៀតដែលចេញទៅបំពេញការ
ងារ។ ដាំបាយឆ្អិនកាលណា នាយញូងរកអ្វីមកជ្រួយបាយមិនបាន នាយងាកឆ្វេងងាកស្ដាំ ស្រាប់តែក្រលេកទៅប្រះឃើ
ញមែកដើមរកាខ្មៅ នាយក៏ឈោងចាប់យកមែកដើមរកាខ្មៅនោះ មកជ្រួយបាយ។ រំពេចភ្លាមនោះ បាយសស្គុសក៏
ប្រែពណ៌ទៅជាខ្មៅ។ ដោយក្ដីហេវហត់ និង ឃ្លានផង នាយញូងក៏កាយញាត់ៗ បរិភោគបាយពណ៌ខ្មៅនោះទាល់តែអ
ស់រលីងពីខ្ទះ។ បន្ទាប់មក នាយញូងក៏ចាប់ផ្ដើមដាំបាយថ្មីសំរាប់សមាជិកកំនែនអែទៀត។ តែម្ដងនេះ ដល់នាយរកមែក
ឈើដើមរកាខ្មៅនោះមកជ្រួយបាយ ស្រាប់តែមែកនោះបាត់ស្រមោលរកមិនឃើញ មែកដើមរកាខ្មៅដែលបាត់ទៅ
នោះ គេមិនដឹងឡើយថាជាអន្ដរាគមន៍ ទេពតា រឺ ខ្មោចអារក្ស យកមកដាក់ ហើយលាក់បំបាំងយកទៅវិញ?ពង្សាវតារ
វត្ដទឹកវិល ក្នុងស្រុកស្អាង ខេត្ដកន្ដាលបានកត់ត្រាទុកមកថា ដោយគុណបុណ្យបារមីនាយញូងត្រូវឡើងធ្វើជាស្ដេច
ទើបបានជាទេវតាចុះមកជប់បន្ដុះអោយមានដើមរកាខ្មៅ ដុះនៅចំកន្ដាលកន្លែងដែលពួកកំនែនរបស់នាយបោះជុំរុំ
តាំងទី។ ហើយនាយញូងធ្លាប់បានបង្គាប់អោយកូនចៅក្រោមបង្គាប់ កាប់ដើមរកានោះធ្វើជាអុសដុត។ នៅសល់តែខ្លឹ
មដើមរកាខ្មៅទេ ដែលគេមិនទាន់ដុត ហេតុដូច្នេះហើយបានជានៅពេលខ្លះវែកជ្រួយបាយ នាយញូងលូកដៃចាប់យក
ខ្លឹមរកាខ្មៅ។ គ្រានោះនាយញូងអាយុ ២១ ឆ្នាំ។
គ្រាន់តែបរិភោគបាយនោះឆ្អែត នាយញូងក៏ចាប់ផ្ដើមមានកម្លាំងខ្លាំងក្លា កើនឡើងប្រឹសៗជាលំដាប់ ដោយមិនដឹង
ខ្លួន។ គឺនៅពេលដែលនាយញូងចាប់ទាញពត់មែកដើមឈើទាល យកមកដាក់ព្យួរសង្រែកបាយ ទើបនាយដឹងថាមាន
កំលាំងខ្លាំងអស្ចារ្យស្មើនឹងដំរីសារប្រាំពីរ។ នាយញូងអាចពត់កាច់ និង ដកដើមឈើទាលបានយ៉ាងស្រួលមិនបាច់ខំ។ ក្រុ
មកំនែនទាំងអស់កាលបើបានឃើញមហិទ្ធិរិទ្ធិបារមីនាយញូង ក៏នាំគ្នាបាក់បបខ្លបខ្លាច កោតស្ញប់ស្ញែង គោរពបូជាទុក
ជាអ្នកមានបុណ្យ។ ម្នាក់ៗយល់ និង ជឿថានាយញូងជាតួអង្គព្រះបាទធម្មិក ដែលយាងចុះមកចាប់កំនើតជាមនុស្សលោ
ក ដើម្បីស្រោចស្រង់ និង លើកស្ទួយដង្ហែព្រះពុទ្ធសាសនា។ ប្រជាជនកំនែនទាំងនោះនាំគ្នាសុំចុះចូល បំរើនាយញូង
ហើយសុំតែងតាំងអោយឡើងធ្វើជាស្ដេច។
នាយញូងមានដើមកំនើតនៅ ស្រុកសួនមង្ឃុត អូវពុកឈ្មោះសួន ម្ដាយឈ្មោះសែន មុននឹងនាយញូងមកទំពោះម្ដាយ
បុរសជាអូវពុកបានសុបិនឃើញព្រះកាល(១) យកដាវមកហុចប្រគល់អោយ។ លោកគ្រូចៅអធិការវត្ដភ្នំ បានទស្សន៍
ទាយថា ប្ដីប្រពន្ធគាត់នឹងបានកូនប្រុស។ កូនប្រុសនោះនឹងបានឡើងសោយរាជ តែមិនបានអាយុវែងទេ។ នៅពេលដែ
លគាត់មានផ្ទៃពោះ នាងសែនតែងចង់បរិភោគប្រមាត់ដី(២) នាយសួនជាប្ដីតែងតែទៅកាត់បះយកមកចំអិនធ្វើអា
ហារអោយប្រពន្ធបរិភោគតាមចំនង់ជាប្រក្រតី។ គ្រប់ថ្ងៃខែពេលវេលាកាលណា ថ្ងៃ៦កើត ខែពិសាខ ឆ្នាំថោះព.ស
១១៥៤ និង ត្រូវជា គ.ស៦១២ នាងសែនសំរាលបានកូនប្រុសមួយឈ្មោះញូង។ ទារកនោះមានសំបុរខ្មៅស្រអែមស្វាយ
ដែលជាហេតុនាំអោយម្ដាយអូវពុកដាក់ឈ្មោះថា «អាញូង» ធំបន្ដិចនាយញូងបានទៅរៀនសូត្រស្វាធ្យាយ នៅវត្ដភ្នំជា
មួយនឹងលោកគ្រូចៅអធិការ។
(១) ជាព្រះអាទិទេពផ្នែកកាលវេលា។ (២) ជារុក្ខជាតិម្យ៉ាងតូចទាបដូចស្មៅ ពណ៌បៃតង គ្មានផ្កាទេ ហើយដែលតែង
តែយកមកដាំជាប់គ្នារដឹកលំអតាមសួនច្បារ អាចយកទៅស្លធ្វើជាបន្លែបរិភោគបាន មានរស់ជាតិរវីងដូចស្លឹកម្រះដែរ
ក្នុងឆ្នាំដែលព្រះមហាក្សត្រតំរូវអោយកេណ្ឌកៀរប្រជារាស្រ្ដមកកាប់ឈើ ជញ្ជូនថ្ម នាយញូងត្រូវបានចៅហ្វាយខេត្ដ
ចាត់អោយធ្វើជាមេរយពួកកំនែន ហើយបញ្ជូទៅបំពេញការងារអែមហានគរ។ នាយត្រូវគេបង្គាប់អោយទៅកាប់
ឈើ និង ជញ្ជូនថ្មនៅជើងភ្នំដងរែក ក្រុមកំនែនខ្លះទៀតក៏មានទៅធ្វើការអែភ្នំគូលែនដែរ។
នៅពេលដែលនាយញូងកំពុងតែមានកំលាំងកើនមហិមាដូចដំរីសារទាំងប្រាំពីរ ស្រាប់តែមានដំបងមួយបានលេចចេញ
មកយ៉ាងអស្ចារ្យ។ នាយញូងរើសយកដំបងនោះមកធ្វើជាអាវុធ គឺជាដំបងឈើគ្រញូង មានប្រវែងប្រាំហត្ថមួយចំអាម
នាយញូងចាប់យកដំបងគ្រញូងមកគ្រវី វិលញាប់ស្មេដូចកងចក្រ ហើយនាយក៏អាចហក់លោតបានកំពស់ដល់ទៅ១៥
ហត្ថដែរ។ មនុស្សម្នាទាំងឡាយដែលបានឃើញរិទ្ធិចេស្ដានាយញូងខ្លាំងអស្ចារ្យដូច្នេះ បាននាំគ្នាដាក់ឈ្មោះអោយថា «ដំ
បងគ្រញូង» ជាប់រៀងរហូតមក។ ដឹងច្បាស់ថាខ្លួនមានកំលាំងខ្លាំងក្លា ពូកែលើសអស់មនុស្សធម្មតា ហើយមានរិទ្ធបុ
ណ្យអំនាច នាយញូងក៏ចាប់ផ្ដើមបែកគំនិត ចង់សោយរាជ្យធ្វើជាស្ដេច ដូចដែលក្រុមជនកំនែនបានស្នើសុំ។ នាយញូង
ស្រែកប្រកាសប្រាប់ពួកកំនែនទាំងអស់អោយឈប់កាប់ឈើដែលសំរាប់យកទៅសង់ព្រះរាជវាំងស្ដេច។ ក្រុមកំនែន
ទាំងអស់ត្រូវកាប់ឈើធ្វើដំបងព្រនង់ នាំគ្នាប្រដាប់អាវុធមានកាំបិត ដាវលំពែង ពូថៅ ព្រួញស្នា ហើយនាំគ្នារៀបចំហ្វិ
កហ្វឺនជាកងទ័ព ដើម្បីចេញដំនើរព័ទទៅវាយវាំងប្រហារស្ដេចក្រព័ត្រ។ ប្រជាជនទាំងអស់បានស្មោះស្ម័គ្រនាំគ្នាមូលមី
ដើរតាមដំបងគ្រញូង។ ដូច្នេះ គេអាចរួចពីកំនែន លែងហត់នឿយកាប់ឈើជញ្ជូនថ្មបំរើស្ដេចទៀត។
ដំបងគ្រញូងលើកទ័ព ១០ម៉ឺននាក់ច្បាំងលោមព័ទ្ធព្រះមហានគរ(៣) ព្រះមហាក្សត្រព្រះចក្រព័ត្រ គ្រានោះដែលកំពុង
តែមានជំងឺរោគាព្យាធិជាទំងន់ បានចែកទ័ពជាពីរអោយចេញទៅទប់ទល់នឹងដំបងគ្រញូង។ ទ័ពផ្នែកទីមួយត្រូវចេញ
ទៅក្រៅទីក្រុង វាយប្រយុទ្ធប្រឈមមុខផ្ទាល់នឹងសត្រូវ អែទ័ពផ្នែកទីពីរវិញត្រូវនៅប្រចាំការ ការពាររាជធានី ការ
បះទង្គិចរាំងជលគ្នារវាងកងទ័ពទាំងពីរមានសភាពខ្លាំងក្លាគួរអោយរន្ធត់។ ទាហានពលសេនាទាំងសងខាងស្លាប់ និង របួ
សជាច្រើនមីដេរដាស។ ប៉ុន្ដែមិនយូរប៉ុន្មានទ័ពដំបងគ្រញូងក៏ចាប់ផ្ដើមមានប្រៀបជាង ហើយក៏យកបានជោគជ័យកំទេ
ចអស់ទ័ពទី១របស់ស្ដេច។ ដំបងគ្រញូងវាយសំរុករុលតទៅមុខទៀត រហូតដល់ទៅព័ទ្ធជុំជិតព្រះមហានគរ។ ខាងព្រះម
ហាក្សត្រ នៅសល់តែកងទ័ពទុកសំរាប់ការពារទីក្រុងតែប៉ុណ្ណោះ។ ទោះបីដូច្នេះក៏ដោយ ក៏កងទ័ពរបស់ដំបងគ្រញូង
នៅតែពុំទាន់វាយដន្ដើមយករាជធានីបានជ័យជំនះផ្ដាច់ព្រ័តទៀត ក្នុងអោកាសនោះ ដំបងគ្រញូងចាត់ពលសេនាគ្រ
ប់រូប អោយប្រដាប់មានជាប់នឹងខ្លួននូវចន្លុះ និង ជ័រឈើ យប់ជ្រៅកន្ដាលអទ្រាធឈានចូលមកដល់កាលណា ដំបង
ក្រញូងក៏បញ្ជាអោយរេហ៍ពលទាំងអស់វាយប្រហារសន្ធប់សន្ធាប់យ៉ាងគគ្រឹកគគ្រេង ដាក់ជន្ដើរលោតផ្លោះឡើងកំផែ
ងមហានគរយ៉ារហ័យរហួន ហើយចាក់ស្រោចស្រប់គប់ដុតជ័រឈើបោះចូលទៅលើផ្ទះសំបែងក្នុងបរិវេណក្រុង មិន
យូរប៉ុន្មាន កងទ័ពព្រៃរបស់ដំបងគ្រញូងក៏វាយកំទេចទ្វារមហានគរបានដោយជោគជ័យ ហើយក៏រត់ស្រសំរុកចូលវាយ
លុករុលប្រហារកាប់ចាក់សំលាប់យ៉ាងសាហាវអិតត្រាប្រណី កងទ័ពព្រះរាជា និង ប្រជាពលរដ្ឋស្លូតត្រង់ ទាំងស្រីទាំង
ប្រុសទាំងចាស់ទាំងក្មេង។ គ្រានោះ ព្រះមហាក្សត្រព្រះចក្រព័ត្រ ដែលកំពុងតែមានជំងឺយ៉ាងធ្ងន់ធ្ងផ្ទំនៅលើព្រះទែន
កាលបើលឺសូរអាវុធបះទង្គិចគ្នា លឺសូរភ្លើងកំពុងឆាបឆេះព្រះបរមរាជវាំង លឺសូរសំលេងសំរែកហ៊ោកញ្ជ្រៀវអឹងកង
លាយលំទៅដោយការយំយែកស្រែកឈឺចុកចាប់ ព្រះអង្គខំប្រឹងងើបឈរ ដកព្រះខ័នរកចេញទៅតស៊ូតែព្រះអង្គត្រូវ
ដួលធ្លាក់មកលើព្រះក្រលាបន្ទំសុគតក្នុគ្រានោះទៅ។
(៣) ចំនួនកងទ័ពដំបងគ្រញូង ដែលពង្សាវតារវត្ដទឹកវិលបានផ្ដល់។
ពង្សាវតារសំដេចវាំងជួនបានសរសេរថា ព្រះបាទចក្រព័ត្រព្រះមហាក្សត្រខ្មែរទី១៦ បានសុគតនៅឆ្នាំជូត ក្នុងព្រះជន្ម៤៩
វស្សា។ ព្រះអង្គសោយរាជ្យបាន ២៩ឆ្នាំ។ ពង្សាវតារវត្ដទឹកវិលបានបញ្ជាក់ថា ដំបងគ្រញួង កាលបានជ័យជំនះត្រួតត្រាន
គរហើយ បានរៀបចំធ្វើបុណ្យបូជាព្រះសពព្រះចក្រព័ត្រ ហើយយកព្រះអដ្ឋិធាតុព្រះអង្គទៅបញ្ចុះតម្កល់ទុកអែភ្នំ
ក្រោម។
ថ្ងៃ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស.១៥៤៥, ត្រូវជា ម.ស.៩២៣ និង គ.ស១០០១ ដំបងគ្រញូង កូនរាស្រ្ដសាមញ្ញដែលជា
ពូជចេញមកពីស្រទាប់ប្រជាកសិករ បានទទួលអភិសេកឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជា។ ដំបងគ្រញូងក្លាយ
ទៅជាស្ដេចខ្មែរទី១៧ បន្ទាប់ពីព្រះបាទចក្រព័ត្រ ហើយបានដាក់ឈ្មោះថ្មីជាព្រះមហាក្សត្រថា ព្រះបាទគោតម្ដ អមរទេ
វរាជ។
គ្រាន់តែបានជ័យជំនះ កាន់អំនាច និង សោយរាជ្យភ្លាម ស្ដេចដំបងគ្រញូងមិនបង្អង់ទុកអោយព្រះរាជវង្សព្រះមហាក្ស
ត្រមុនបានសុខឡើយ។ ព្រះអង្គចេញបញ្ជាទៅគ្រប់មន្រ្ដីពលសេនានៅតាមស្រុកភូមិតំបន់នានាក្នុងព្រះរាជណាចក្រ
អោយដើរស្រាវជ្រាវឆែកឆេរ រកចាប់ចងឃុំឃាំងសមាជិកក្រុមព្រះញាតិវង្សទាំងអស់ ហើយយកទៅសំលាប់ចោល
ទាំងអស់ដោយដុតក្នុងភ្លើងទាំងរស់។
ពញាក្រែក រឺ ព្រហ្មកិល
កាលនោះព្រះបទុមកុមារ បុត្រច្បងព្រះបាទចក្រព័ត្រ ដែលទើបតែបានអាយុ ១៣វស្សាភ័យភិតអិតអុបមា ហើយបាន
គេចលួចរត់ផុតពីកន្ដាប់ដៃពួកស្ដេចដំបងគ្រញូង ព្រះអង្គបានទៅសាងផ្នួសជាសង្ឃ ក្នុងព្រៃភ្នំក្រមថ្ម ចាប់តាំងពីថ្ងៃនោះ
មក គេបានដឹងថាព្រះអង្គមិនដែលទាក់ទង រឺ និមន្ដចេញចូលស្រុកភូមិអ្នកស្រុកឡើយ គេបានដឹងទៀតថា ព្រះអង្គបាន
រៀនចេះចងចាំគ្រប់សិស្ប៍សាស្រ្ដ វេទមន្ដវិជ្ជាការខ្លាំងពូកែអស្ចារ្យ។
(៤)ចំនែកព្រះរាជបុត្រទី២ ព្រះសិរិកុមារ ដែលទើបតែបានព្រះជន្ម៥វស្សា ជាមួយនឹងមេដោះខំរត់ពួនគេចវាងយករួច
ខ្លួនដែរ តែរត់មិនផុត ត្រូវក្រុមសេនាដំបងគ្រញូងចាប់បាន ព្រះសិរិកុមារត្រូវពលសេនាទាំងនោះចាប់ក្រវាត់បោះចូល
ទៅក្នុងភ្នក់ភ្លើងដុតសំលាប់ នាកាលនោះពេលល្ងាចព្រលប់យប់ងងិតទៅហើយ ហេតុតែសំនាងបុណ្យបារមីមកជួយ
ទាន់ ស្រាប់តែពលទាហានមួយក្រុមមកដល់ មើលឃើញប្រទះនឹងភ្នែក ក៏កើតមានចិត្ដសង្វេគអានិតអាសូរ នាំគ្នា
លួចទាញអូសព្រះសិរិកុមារចេញពីភ្លើងយកមកលាក់ទុកក្នុងគុម្ពោតព្រៃ ហើយក៏នាំគ្នារត់បាត់ទៅ។ ព្រះអង្គមិនសុគត
ទេ គ្រាន់តែត្រូវភ្លើងឆាបឆេះ រលេះរលួយ មានដំបៅស្លាកស្នាមពាសពេញរាងកាយតែប៉ុណ្ណោះ។
៤ =ឃ្លាត្រង់ទំព័រនេះ អក្សរមានភាពរលប់ខ្លាំងពេក ខ្ញុំសេរសរសំរួលទៅតាមឃ្លា ដូចនេះ ឃ្លាពាក្យត្រង់កន្លែងខ្លះអា
ចមានភាពឃ្លាតចាកឃ្លាប្រយោគដើមមិនខានឡើយ។
បន្ទាប់មកចៃដន្យអ្វី មានព្រះសង្ឃមួយក្រុមនិមន្ដកាត់មកតាមនោះទៀត បានយល់បានឃើញព្រះសិរិកុមារក្នុងសភាព
ដ៏សែនខ្លោចផ្សារដូច្នេះ ព្រះសង្ឃក៏កើតមានចិត្ដមេត្ដាករុណា រើសយកទៅចិញ្ចឹមបីបាច់ថែរក្សា។ អស់កាលយូរបន្ដិច
មក ដំបៅរាជកុមារក៏បានជាសះស្បើយ។ តែ, ដៃជើងរបស់ព្រះអង្គត្រូវឡើងក្រញើងក្រញង់ រួញជាប់គ្នារកងើបដើរមិ
នកើត ដើម្បីនឹងធ្វើចលនាទៅមុខទៅក្រោយ ទៅឆ្វេងទៅស្ដាំ ព្រះអង្គត្រូវតែខំប្រឹងរំកិលដោយគូថ ហេតុនោះហើយ
បានជាអ្នកផងទាំងពួងដាក់ឈ្មោះអោយថា ព្រហ្មកិល អ្នកខ្លះទៀតនិយមហៅថា ពញាក្រែក។
នឹងអធិប្បាយនិយាយពីស្ដេចដំបងគ្រញូង ក្សត្រខ្មែរទី១៧វិញ ព្រះអង្គសោយរាជ្យបាន៧ឆ្នាំ ៧ខែហើយ។ ថ្ងៃមួយ, ព្រះ
អង្គកោះហៅព្រះរាជហោរា មកទស្សន៍ទាយមើលជតារាសីរបស់ព្រះអង្គ។ ព្រះអង្គចង់ដឹង តើមានអ្នកមានបុណ្យណា
មួយអាចមកដន្ដើមរាជ្យពីព្រះអង្គរឺទេ? ហោរាវាយលេខអត្ដគន់គូរបូកសងចែកចុះឡើង មើលទៅឃើញថា ព្រះអង្គ
ដំបងគ្រញូង សោយរាជសម្បត្ដិប្រទេសកម្ពុជាបានតែ៧ឆ្នាំ ៧ខែ និង៧ថ្ងៃប៉ុណ្ណោះ។ ដូច្នេះនៅ ៧ថ្ងៃទៀតព្រះអង្គនឹង
ត្រូវអស់បុណ្យ។ ពេលនោះ អ្នកមានបុណ្យនឹងចេញមកដន្ដើមយករាជសម្បត្ដិជាមិនខាន។
លឺសូរហោរាទស្សន៍ទាយដូច្នេះ ស្ដេចដំបងគ្រញូងនឹកគិតថា បើអ្នកមានបុណ្យនោះចេញមកមែន យើងនិងយកដំបង
គ្រញូងយើងគប់វាយអោយខ្ទេចខ្មត់តែម្ដង។ បើយើងវាយកំទេចយកជ័យជំនះមិនបានទេ នោះយើងនឹងសុំចុះចាញ់
ហើយយើង នឹងលើករាជបល្ល័ង្គថ្វាយភ្លាម ដើម្បីជៀសវាងកុំអោយកើតមានសង្រ្គាម កាប់ចាក់បង្ហូរឈាមគ្នា ដូច្នេះ,
ប្រទេសខ្មែរក៏មិនរងទុក្ខទោសវេទនាព្រាត់ប្រាស មានកម្មពៀរវេរារដោយសាររូបយើងដែរ អែរូបយើងសោតក៏
គ្មានជាប់ជំពាក់កម្មពៀរវេរារ នឹងបន្ដាជនខ្មែរ ហើយយើងក៏គ្មានអ្នកណាដាក់ទោសកំហុសផ្ទាន់ទាទៅជេរប្រទេចផ្ដា
សាតកូនតចៅរៀងរហូតទៅដែរ។
ដំនឹងទស្សន៍ទាយបានលេចលឺជ្រួតជ្រាប ទៅដល់ប្រជានុរាស្រ្ដគ្រប់ទិសទី ថ្ងៃទី៧មកដល់កាលណា មនុស្សម្នាអ្នកស្រុ
កអ្នកភូមិពីគ្រប់តំបន់ជិតឆ្ងាយ នាំគ្នាមកមហានគរ ជួបជុំកុះករ កកកុញទ្រហឹងអឺងកង រង់ចាំមើលអ្នកមានបុណ្យ។ ព
ញាក្រែក រឺ ព្រហ្មកិល ចង់ទៅទីក្រុងដែរ ហើយក៏សុំសេចក្ដីអនុញ្ញាតពីព្រះសង្ឃ ដើម្បីទៅរង់ចាំមើលអ្នកមានបុណ្យ
នឹងគេដែរ។ កាលនោះ ព្រហ្មកិលអាយុបាន១៧ ឆ្នាំ(៥) នាយខំប្រឹងរំកិលចែវគាស់លើដីអូសគូថ ធ្វើដំនើរយ៉ាងសែនត្រ
ដាបត្រដួសតាមផ្លូវឆ្ពោះទៅមហានគរ។ ព្រហ្មកិលមានជំនឿ និង សង្ឃឹមថា បើមានអ្នកមានបុណ្យចេញមកមែនអ្នក
ដែលមានជំងឺរោគាព្យាធិ មនុស្សខ្វាក់ មនុស្សខ្វិនមុខជាជាសះស្បើយ មើលឃើញ ដើររួចដូចដើមជាមិនខាន។
ពញាក្រែក រឺ ព្រហ្មកិល បានរំកិលគូថទៅដល់ខាងជើងមហានគរ ហើយក៏ឈប់សំរាកក្រោមដើមពោធិធំមួយក្បែរ
មាត់ស្រះជិតនោះ រង់ចាំទទួលអ្នកមានបុណ្យ ក្នុងគ្រានោះ ស្រាប់តែមានព្រាហ្មណ៍ចាស់ម្នាក់ ស្ពាយបង្វិចមួយធំ មាន
កញ្ចាប់បាយសំនុំ និង បំពង់ទឹកផង ដឹកសេះដើរតំរង់ទៅរកព្រហ្មកិល តាព្រាហ្មណ៍ក៏សុំផ្ញើសេះ និង អិវ៉ាន់ផ្សេងៗ ជាមួ
យព្រហ្មកិលពីព្រោះគាត់ត្រូវទៅមើលអ្នកមានបុណ្យ គាត់និយាយថា « ព្រហ្មកិលដែលដើរមិនរួច បើទៅមើលអ្នក
មានបុណ្យក៏មើលមិនឃើញដែរ ហើយអាចមានគ្រោះថ្នាក់ត្រូវគេដើរជាន់ស្លាប់ទៀត» គាត់សន្យាថា «បើឃ្លានបាយ
រឺ ស្រេកទឹក ពញាក្រែក រឺ ព្រហ្មកិល អាចយកបាយសំនុំ និង ទឹកបំពង់របស់គាត់ស្រស់ស្រូបចំអែតកាយបាន»។
ពញាក្រែកពោលតបទៅវិញថា «ខ្លួនខ្វិនខ្វង់ផង ធ្វើដូចម្ដេចនឹងអាចមើលសេះកើត សេះនោះវាអាចនឹងរត់បាត់» តែ
ព្រាហ្មណ៍ចាស់មានប្រសាសន៍ឆ្លើយថា «មិនអីទេ! គាត់ទៅតែមួយភ្លែតទេ! គាត់នឹងវិលមកវិញអិលូវហើយ!» និយាយ
ចប់កាលណា លោកតាព្រាហ្មណ៍ចាស់នោះក៏យកបង្ហៀរសេះទៅដាក់លើដៃព្រហ្មកិល។ អែបង្វេចធំគាត់យកទៅដាក់
ជិតព្រហ្មកិល។ បន្ទាប់មកតាព្រាហ្មចាស់ក៏ដើរចេញបាត់ទៅ ពង្សាវតារផ្សេងៗបានបញ្ជាក់ថា តាព្រាហ្មនេះ គ្មាននរណា
ក្រៅអំពីព្រះអិន្រ្ទាធិរាជឡើយ ពីព្រោះព្រះអិន្រ្ទក្ដៅក្រហល់ក្រហាយអន្ទះអន្ទែង គង់លើបល្ល័ង្គមិនសុខមិនសាប់ ទ្រាំ
មិនបាន ក៏រៀបចំគ្រប់គ្រឿងអលង្ការសំរាប់ព្រះមហាក្សត្រដាក់ចងក្នុងមួយបង្វេច ព្រមទាំងមានបាយសំនុំ និង ទឹកបំព
ង់ផង ជិះសេះចុះមកជួបនិងពញាក្រែក រឺ ព្រហ្មកិលថ្ងៃនោះ គឺថ្ងៃព្រហស្បតិ ៥កើត ឆ្នាំម្សាញ់ ម.ស ៥៦៧ ជាថ្ងៃដល់
កាលកំនត់ដែលអ្នកមានបុណ្យ ត្រូវឡើងសោយរាជប្រទេសកំពុជាតាមទំនាយ។
កុសលបុណ្យបារមីរបស់ពញាក្រែក រឺ ព្រហ្មកិល បើតាមពង្សាវតាររៀបចំដោយព្រះព្រះអង្គម្ចាស់នុបរតន៍ បានមក
ពីការកសាងក្នុងអតីតជាតិ។ កាលនោះ ជាយូរអង្វែងមកហើយ ក្រោយដែលបានយាងមកប្រោសសត្វនៅកោះគោក
ធ្លក ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ បានត្រាច់រង្គាត់និមន្ដទៅជួបយាចកម្នាក់មានរូបរាងអាក្រក់ មានដំបៅរលះរលួយពា
សពេញខ្លួនប្រាណដៃជើង។ ស្មូមនោះកាលបើបានឃើញបានជួបព្រះពុទ្ធអង្គហើយ ក៏កើតមានចិត្ដជ្រះថ្លា យកបាយដែ
លទើបនឹងសុំទានគេបាន ទៅប្រគេនដាក់ថ្វាយជាចង្ហាន់។ នៅពេលលូកដៃដាក់បាយស្រាប់តែម្រាមមួយដែលមានដំ
បៅរលេះរលួយខ្លាំងជាងគេ របេះធ្លាក់ចូលទៅក្នុងបាត។
រីអែព្រះពុទ្ធវិញ នៅពេលព្រះអង្គយកចង្ហាន់មកសោយ កាលបើព្រះអង្គទតឃើញម្រាមដៃ ព្រះអង្គក៏មានព្រះពុទ្ធដឹកា
ទាយទុកថា «តទៅអនាគត កាលណាចែកស្ថានទៅ ហើយបានចាប់កំនើតនៅជាតិក្រោយ ស្មូមនេះ នឹងមានរូបកាយ
ខ្វិនពិការ តែត្រូវបានសោយរាជ្យនៅនគរអិន្ធបត្ដិ ដែលជានគរខ្មែរ។
ក្រោយដែលព្រាហ្មណ៍ចេញផុតទៅ ស្រាប់តែសេះនោះងើបឈរទាញកន្រ្តាក់ដៃពញាក្រែកអោយត្រង់ដូចធម្មតាឃើ
ញដូច្នេះ ពញាក្រែក រឺ ព្រហ្មកិល ក៏លើកយកបង្ហៀរសេះទៅដាក់លើកដៃម្ខាងទៀត សេះទាញកន្ត្រាក់ដូចមុន ហើយ
ដៃនោះក៏ឡើងត្រង់ភ្លឹងកំរើកបានជាធម្មតាដែរ។ ពញាក្រែក រឺ ព្រហ្មកិលសប្បាយចិត្ដត្រេកអរអិតអុបមា ខំចាប់យក
បង្ហៀរសេះមកដាក់លើជើងទាំងពីរអោយសេះទាញកន្ត្រាក់ថែមទៀត ដូចសេចក្ដីប្រាថ្នាមែន ជើងទាំងគូក៏ត្រង់ មាន
សភាពល្អប្រក្រតី។ អិលូវ ព្រហ្មកិលមានអវយវដូចមនុស្សធម្មតា អាចប្រើការបានដូចគេអែង ពេលនោះព្រហ្មកិលក៏
ចាប់ផ្ដើមស្រេកឃ្លាន នឹកឃើញទៅដល់ពាក្យបន្ដាំតាព្រាហ្មណ៍ចាស់ ពញាក្រែក រឺព្រហ្មកិល ក៏លូកដៃចាប់យកទឹក
បំពង់មកផឹក លប់លាងរាងកាយ និង មុខមាត់។ ភ្លាមនោះស្រាប់តែស្លាកស្នាមទាំងប៉ុន្មានដែលមានលើខ្លួនក៏រលុបរ
លាយបាត់អស់យ៉ាងអស្ចារ្យ រូបរាងមុខមាត់ព្រហ្មកិលក៏ក្លាយទៅជាល្អស្រស់ប្រិមប្រិយលើសអស់មនុស្សធម្មតា ដែ
លគេពុំអាចសំគាល់ រឺចំណាំបានឡើយ បន្ទាប់មក ពញាក្រែកក៏លាកញ្ចប់បាយបើកយកមកបរិភោគ។ រំពេចនោះដែរ
កំលាំងក៏កើនកុំ ចំរើនក្នុងខ្លួនខ្លាំងក្លាមហិមា។ ជួបប្រទះឃើញភាពអច្ឆរិយៈកើតឡើងជាបន្ដបន្ទាប់គ្នាដូច្នេះ ពញាក្រែ
ក រឺ ព្រហ្មកិលក៏ឆ្ងល់ពិចារណា ហើយបើកលាបង្វេចតាចាស់ព្រាហ្មនោះទៀត ស្រាប់តែឃើញមានសុទ្ធតែសំលៀក
បំពាក់ និង គ្រឿងអលង្ការល្អល្អះរកអ្វីមកប្រៀបផ្ទឹមពុំបាន ពញាក្រែកក៏យកសំលៀកបំពាក់ និង គ្រឿងអលង្ការទាំង
នោះមកពាក់សាកល្បងលមើល ហើយឃើញថាសក្ដិសមត្រូវនឹងខ្លួនល្អអិតខ្ចោះ។ គឺនៅក្នុងអោកាសនេះហើយដែ
លពញាក្រែក រឺ ព្រហ្មកិលយល់ដឹង និង មានជំនឿថាខ្លួនពិតជាអ្នកមានបុណ្យ។ បន្ទាប់មកពញាក្រែក រឺ ព្រហ្មកិលឡើ
ងជិះសេះ សេះនោះក៏ហោះឡើងវិងទៅ ពីទិសខាងជើងឆៀងខាងកើត សំដៅទៅបរមរាជវាំងអែមហានគរ។
កាលបើឃើញអ្នកមានបុណ្យ ជិះសេះហោះមកដល់ដូចដែលហោរាបានទស្សន៍ទាយ ប្រជាពលរដ្ឋដែលនាំគ្នាមកចាំ
មើលកកកុំក្នុងមហានគរ ស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឹងកងពពាក់ពពូនតាមមើលព្រឹត្ដិការណ៍។ ចំនែកស្ដេចដំបងគ្រ
ញូង ដែលរង់ចាំអ្នកមានបុណ្យជាយូរយាណាស់មកហើយ កាលបើបានឃើញជាក់នឹងភ្នែក កើតមានក្ដីមួហ្មងក្ដៅក្រ
ហាយខឹងសំបាជាខ្លាំង ចាប់ទាញយកដំបងគ្រញូង មកគប់ចោលតំរង់ទៅពញាក្រែក រឺ ព្រហ្មកិល ដើម្បីប្រហារជីវិត
អោយក្សិនក្ស័យតែម្ដង។ ប៉ុន្ដែ ដំបងរបស់ស្ដេចដំបងគ្រញូងបែរជាអស់រិទ្ធិ មិនបានបះចំអ្នកមានបុណ្យទេ ហើយក៏
ធ្លាក់បាត់ទៅ។ កន្លែងដែលដំបងធ្លាក់ ក៏ក្លាយទៅជាអូរ ដែលមានឈ្មោះជាប់មកថា អូរដំបង ហើយតំបន់នោះសោត
ក៏មានឈ្មោះថា បាត់ដំបងដែរ។
ស្ដេចដំបងគ្រញូងបានសំរេចចិត្ដធ្វើដូចដែលបានគិតទុកនោះមែន ហើយក៏ធ្វើដំនើរគ្មានទិសដៅ ចាកចេញពីព្រះមហា
នគរ។ ក្នុងខែភទ្របទ ឆ្នាំវក ស្ដេចដំបងគ្រញូងបានទៅដល់ស្រុកលាវ កាលនោះ នគរចំប៉ាសាក់ត្រូវហ្វូងដំរីចេញមករា
តត្បាត ធ្វើអោយប្រជានុរាស្ដ្ររងទុក្ខវេទនា និង វិនាសហិចហោចអស់ជាច្រើន។ ស្ដេចដំបងគ្រញូងបានចេញទៅជួយ
យកអាសារស្ដេចលាវកំចាត់អស់ហ្វូងដំរី ដូច្នេះហើយ ដើម្បីតបស្នងសងគុណផង ហើយជាពិសេសដោយភ័យព្រួយបា
រម្ភ ខ្លាចកំលាំងអំនាចតេជបារមីផង ទើបបានជាស្ដេចលាវព្រះស៊ីសុត្ដណាកុណហ៊ុត លើកកូនក្រមុំព្រះនាមសយបុប្ផា
ថ្វាយទៅដំបងគ្រញូង អភិសេកធ្វើជាមហេសី តែស្ដេចលាវនឹកគិតក្នុងខ្លួនតែម្នាក់អែងថា ដំបងគ្រញូងនេះខ្លាំងពូកែ
ណាស់ ហើយអាចក្បត់ដន្ដើមយករាជ្យយើងមិនខាន ដូច្នេះត្រូវតែធ្វើដូចម្ដេច កំចាត់អោយបានមុនជាដាច់ខាត ស្ដេ
ចលាវក៏អង្វរកូនស្រី អោយប្រើល្បិចកិច្ចកលស៊ើបសួរប្ដីថា «តើដូចម្ដេចបានជាគេមិនអាចសំលាប់បាន? ហើយបើ
ចង់សំលាប់វិញ គេត្រូវប្រើមធ្យោបាយដូចម្ដេចដែរ?» កាលណាបានដឹងគ្រប់សេចក្ដីហើយ នាងត្រូវមកប្រាប់អូវពុកវិ
ញជាបន្ទាន់។
លុះទៅដោយការលួងលោមរបស់ប្រពន្ធ ស្ដេចដំបងគ្រញូងរៀបរាប់អស់រឿងអាថិកំបាំង ដែលមានជាប់ទាក់ទងទៅ
នឹងអាយុជីវិតរបស់ខ្លួន។ នាងសយបុប្ផាក៏យកដំនឹងនេះ ទៅប្រាប់ព្រះបិតាតាមដំនើរ បានដឹងដូចបំនង ស្ដេចលាវមិន
បង្អង់យូរឡើយ ក៏ចាត់ចែងរៀបចំអោយធ្វើគ្រឿងយន្ដដាក់ក្នុងបង្គន់ សំរាប់សំលាប់ស្ដេចដំបងគ្រញូង។ ថ្ងៃមួយនៅ
ពេលដើរចូលទៅក្នុងបង្គន់ ស្ដេចដំបងគ្រញូងដើរទៅទាក់ជើងនឹងខ្សែ ជាហេតុធ្វើអោយគន្លឹះគ្រឿងយន្ដបាញ់ស្នចំចូ
លរន្ធគូទ ដែលជាកន្លែងដួងកែវជីវិត។ ដំបងគ្រញូងមិនស្លាប់ភ្លាមនៅនឹងកន្លែងទេ គ្រានោះស្ដេចដំបងគ្រញូង រឺ ព្រះ
បាទគោត្ដមអមរទេវរាជ នឹកឃើញយស់ច្បាស់ណាស់ អំពីបុព្វហេតុដែលនាំបណ្ដាលអោយអស់ជីវិត ព្រះអង្គបាន
មានបន្ទូល បន្លឺពោលថា «មិនគួរណាយើងមកបរាជ័យចាញ់បោកដោយសារសម្ជស្សស្រ្ដីសោះ! » ហើយព្រះអង្គបាន
ផ្ដែផ្ដាំបន្ដទៅទៀតថា
-
- មិនត្រូវដេកលង់លក់ទេ នៅពេលដែលយើងត្រូវខ្យល់បោកបក់បបោសអង្អែល។
- កាលណាចូលដំនេក មិនត្រូវនិយាយរឿងអាថិកំបាំងប្រាប់ប្រពន្ធទេ។
- មិនត្រូវទុកចិត្ដស្រ្ដីណាដែលនៅក្រៅគ្រួសារឡើយ
- កាលណាឃ្លាន គេត្រូវយកអង្ករមកលាង ដន្ដាំអោយឆ្អិនសិន សឹមបរិភោគជាក្រោយ
ដោយមានរបួសជាទំងន់ ស្ដេចដំបងគ្រញូងក៏ចាកចេញពីស្រុកលាវ ហើយត្រលប់ទៅស្លាប់អែស្រុកភូមិកំនើតខ្លួនវិញ
គឺនៅស្រុកសួនមង្ឃុត។ នេះបើតាមពង្សាវតារវត្ដទឹកវិល។ ពង្សាវតារដដែលបានបញ្ជាក់បន្ដទៅទៀតថា ព្រះនាងសយ
បុប្ផា ដែលពោរពេញទៅដោយវិប្បដិសារៈ បានធ្វើដំនើរទៅតាមព្រះស្វាមី ហើយនៅបំរើកំដរប្រនិបត្ដិរហូតដល់ថ្ងៃ
ស្លាប់ ព្រះនាងបានរៀបចំធ្វើពិធីបូជាតាមទំនៀមទំលាប់ប្រពៃណី ហើយបានយកអដ្ឋិធាតុតំកល់ទុកក្នុងចេតីយ៍នៅ
ស្រុកចំប៉ាសាក់។រីអែពញាក្រែក រឺ ព្រហ្មកិលវិញ ព្រះអង្គបានទទួលអភិសេក នៅថ្ងៃ១កើត ខែមិគសិរឆ្នាំវក ព.ស ១៥៥២ ត្រូវជាម.ស
៩៣០ ច.ល៣៧០ និងត្រូវជាគ.ស ១០០៨។ ព្រះអង្គបានទទួលព្រះបរមនាមព្រះបាទសំដេចសន្ធពអនុរាជ ព្រះបរមព្រហ្ម
កិលអង្គម្ចាស់(៥)។ ព្រះបាទសន្ធពអនុរាជ រឺ ពញាក្រែក រឺ ព្រហ្មកិល ជាមហាក្សត្រខ្មែរទី១៨ ដែលបានសោយរាជសម្ប
ត្ដិបន្ទាប់ពីស្ដេចដំបងគ្រញូង រឺ ព្រះបាទគោត្ដម អមរទេវរាជ កាលនោះ ព្រះអង្គមានព្រះជន្ម១២វស្សា។ ព្រះអង្គទ្រង់គង់
នៅព្រះបរមរាជវាំងមហានគរ។
(៥) នេះបើតាមពង្សាវតាររបស់ព្រះអង្គម្ចាស់នព្វរតន៍។ តែពង្សាវតារវត្ដកោកកាកបានសរសេរថា ពញាក្រែក រឺ ព្រហ្ម
កិល ព្រះអង្គមានបរមនាមព្រះបាទសន្ធពអម្រិន្ទ។ ចំពោះពង្សាវតារផ្សេងៗទៀត ដូចជាពង្សាវតាររបស់សំដេចវាំងជួន
រឺ វត្ដទឹកវិល ព្រះអង្គឈ្មោះថា ព្រះបាទសន្ធពអនុរាជ។
ថ្ងៃមួយស្ដេចព្រហ្មកិល រឺ ពញាក្រែកកើតមានជំងឺឈឺក្បាលយ៉ាងខ្លាំងរកទ្រាំមិនបាន ដែលជាហេតុបន្ដាលអោយព្រះ
អង្គកោះហៅហោរា មកទស្សន៍ទាយរកហេតុផលពិតប្រាកដ។ ហោរានោះបានគន់គូរមើលតាមជើងលេខ ថ្ងៃខែឆ្នាំ
និង តាមទំនាយនគរទៅ ស្រាប់តែឃើថាអ្នកមានបុណ្យដែលមានត្រកូលជាក្សត្របានមកចាប់ជាតិ ទ្រង់គភ៌ហើយ
អ្នកមានបុណ្យនេះ ដែលមានឈាមជ័រ ចុះមកអំពីព្រះបាទទេវង្សអស្ចារ្យ ព្រះមហាក្សត្រខ្មែរទី៦ និងត្រូវមកសោយរា
ជសម្បត្ដិនៅប្រទេសកម្ពុជា។ |
បញ្ចេញ មួយចំលើយតប