ការឧបត្ថម្ភធនលើបញ្ហាប្រេងឥន្ធនៈ
អាមេរិកក្នុងមួយធុងនោះ រដ្ឋាភិបាលជាច្រើននៅទូទាំងតំបន់អាស៊ីនិងអឺរ៉ុបបានបង្ខំ
ចិត្តកាត់បន្ថយការចំណាយថវិកាសម្រាប់ការឧបត្ថម្ភធនលើបញ្ហាប្រេងឥន្ធនៈ និងរិះរក
វិធានការផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រេងសាំងដែលតែកំពុងតែឡើងថ្លៃដោយ
ឥតឈប់ឈរនេះ។ 30/05/2008
អាមេរិកក្នុងមួយធុងនោះ រដ្ឋាភិបាលជាច្រើននៅទូទាំងតំបន់អាស៊ីនិងអឺរ៉ុបបានបង្ខំចិត្ត
កាត់ បន្ថយការចំណាយថវិកាសម្រាប់ការឧបត្ថម្ភធនលើបញ្ហាប្រេងឥន្ធនៈ និងរិះរកវិធាន
ការផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រេងសាំងដែលតែកំពុងតែឡើងថ្លៃដោយឥតឈប់
ឈរនេះ។
ការឧបត្ថម្ភធនសម្រាប់ការឡើងថ្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសមួយចំនួននៅអាស៊ី ជា
វិធានការថ្មីបំផុតក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងសាំង។
លោកអ្នកនាងជាទីមេត្រី ក្នុងនាទីព្រឹត្តិការណ៍ជុំវិញតំបន់នៅថ្ងៃនេះ លោកសូលឹមសេង
សូមជំរាបជូនអំពីបញ្ហាប្រេងឥន្ធនៈឡើងថ្លៃនៅលើពិភពលោក។
ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងតៃវ៉ាន់ បានលុបចោលការឧបត្ថម្ភធនសម្រាប់ការ
ឡើងថ្លៃប្រេងឥន្ធនៈដោយសារគេមិនអាចទប់ទល់នឹងបន្ទុកនៃការឡើងថ្លៃប្រេងឥន្ធនៈ
នេះបាន។បច្ចុប្បន្ននេះ ការឧបត្ថម្ភធនសម្រាប់ការឡើងថ្លៃប្រេងឥន្ធនៈជាបន្ទុកដ៏ធ្ងន់
របស់រដ្ឋាភិបាល ។ លោក Mark Thirlwell មកពីវិទ្យាស្ថាន Lowy និយាយថា
នៅពេលពីរឬបី ឆ្នាំខាងមុខនេះ ការឧបត្ថម្ភធនសម្រាប់ការឡើងថ្លៃប្រេងឥន្ធនៈមាន
ប្រសិទ្ធិភាពណាស់ គឺមិនដូចនៅឆ្នាំនេះទេ។
Mark Thirlwell: ខ្ញុំគិតថាអ្វីដែលជាការភ្ញាក់ផ្អើលសម្រាប់រដ្ឋាភិបាលទាំងឡាយនោះ
គឺថា ទំហំនៃការឡើងថ្លៃប្រេង ដែលបានឡើងថ្លៃឥតឈប់ឈរក្នុងពេល២-៣ឆ្នាំកន្លងទៅនេះ។
ប្រសិនបើយើងក្រឡេកមើលទៅពេលមួយឆ្នាំមុន គឺនៅដើមឆ្នាំ២០០៧ យើងឃើញថា តម្លៃ
ប្រេងសាំងមានតម្លៃតែ៦០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយធុង ប៉ុន្តែនៅពេលឥឡូវនេះ ប្រេង
សាំងបានឡើងថ្លៃទ្វេភាគ។
ទោះបីជាតំបន់អាស៊ីប្រើប្រាស់ប្រេងឥន្ធនៈតែ២០ភាគរយនៃប្រេងពិភពលោកក៏ដោយ
ក៏ការប្រើប្រាស់ប្រេងនៅតំបន់អាស៊ីដែលកំពុងមានសេដ្ឋកិច្ចលូតលាស់នេះបានកើនឡើង
ប្រមាណ៦០ភាគរយ។
បណ្តាអ្នកវិភាគសេដ្ឋកិច្ច និយាយថា ការកាត់បន្ថយការឧបត្ថម្ភធនសម្រាប់ការឡើងថ្លៃ
ប្រេង ឥន្ធនៈមិនមានឥទ្ធិពលអ្វីខ្លាំងក្លាទៅលើតម្លៃប្រេងឆៅនៅលើពិភពលោកឡើយ។
មានរបាយការណ៍ថា ប្រទេសចិននិងឥណ្ឌា នឹងកាត់បន្ថយ ការឧបត្ថម្ភធន សម្រាប់ការ
ឡើងថ្លៃប្រេងឥន្ធនៈនៅពេលប៉ុន្មានសប្តាហ៍ទៀតនេះ។
លោក Raghbendra Jha នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអូស្រ្តាលី
សំរាប់តំបន់អាស៊ីខាងត្បូង នៅឯសកលវិទ្យាល័យជាតិអូស្រ្តាលី និយាយថា ការឧបត្ថម្ភ
ធនសម្រាប់ការឡើងថ្លៃប្រេងឥន្ធនៈនៅពេលឥឡូវនេះ បានក្លាយជាកិច្ចប្រឹងប្រែងមួយ។
នៅពេល១២ខែកន្លងទៅនេះ រដ្ឋាភិបាលឥណ្ឌាបានចំណាយថវិកា១ភាគរយនៃថវិកា
ផលទុនសរុបក្នុងស្រុក សំរាប់ការចំណាយទៅលើការឧបត្ថម្ភធនសម្រាប់ការឡើង
ថ្លៃប្រេងឥន្ធនៈ។ នៅក្រុងញូដែល្លី តម្លៃប្រេងសាំងក្នុងមួយលីត្រ ថ្លៃប្រមាណ៥៩
សេន អាមេរិក។ ហើយផែនការកាត់បន្ថយការឧបត្ថម្ភធនសម្រាប់ការឡើងថ្លៃប្រេង
ឥន្ធនៈ នឹងធ្វើឲ្យតម្លៃប្រេងសាំងឡើងថ្លៃ៥សេន ក្នុងមួយលីត្រ។
ទោះបីជាការឡើងថ្លៃប្រងសាំងមានចំនួនតិចតួចក៏ដោយ ក៏លោកសាស្ត្រាចារ្យ Jha
និយាយថា សេចក្តីសម្រេចចិត្តកាត់បន្ថយ ការឧបត្ថម្ភធនសម្រាប់ ការឡើងថ្លៃ ប្រេង
ឥន្ធនៈរបស់រដ្ឋាភិបាលឥណ្ឌានេះ នៅតែជាការជាមិនពេញចិត្តសម្រាប់ពលរដ្ឋឥណ្ឌា
ហើយលោកថា ទង្វើនេះអាចនាំឲ្យមានការតវ៉ាប្រឆាំងនឹងការឡើងថ្លៃប្រេងសាំង
ស្រដៀងគ្នា នឹងការតវ៉ាប្រឆាំងនៅប្រទេសឥណ្ឌូណេស៊ី។
Jha: បាទ តាមពិត នឹងមានការតវ៉ា នៅពេលណាដែលប្រសាំងឡើងថ្លៃ។ ខ្ញុំមិន
រំពឹងថា នឹងមានការតវ៉ាជាប់ជានិច្ចឥតឈប់ឈរ ហើយធ្ងន់ធ្ងរនោះទេ ។ ប៉ុន្តែវាពិត
ជាមានការតវ៉ាប្រឆាំងនឹងប្រេងសាំងឡើងថ្លៃជាមិនខានឡើយ។
នៅពេលឥឡូវនេះ ក្រុមហ៊ុនប្រេងឥន្ធនៈទាំងឡាយនៅប្រទេសឥណ្ឌាកំពុងរងការ
លំបាកយ៉ាងពេញបន្ទុក។ របាយការណ៍និយាយថា ក្រុមហ៊ុនប្រេងឥន្ធនៈឥណ្ឌាបាន
ខាតបង់ប្រាក់ប្រមាណ១០០លានដុល្លារក្នុងមួយថ្ងៃ ហើយរដ្ឋាភិបាលបានហាម ក្រុម
ហ៊ុនទាំងនោះមិនឲ្យទូទាត់ថ្លៃខាតបង់ប្រាក់នេះជាមួយអ្នកប្រើប្រាស់ប្រេងសាំងឡើយ។
គម្រោងកាត់បន្ថយការឧបត្ថម្ភធនសម្រាប់ការឡើងថ្លៃប្រេងឥន្ធនៈនឹងមិនប៉ះពាល់
ទៅលើតម្លៃប្រេងកាត និងឧស្ម័នសម្រាប់ដុតចម្អឹនអាហារទេ ប៉ុន្តែតម្លៃប្រេងសាំង
នឹងប៉ះពាល់ដល់ពលរដ្ឋឥណ្ឌាទាំងអស់។
Jha: ការប៉ះពាល់ធំបំផុតនឹងមានទៅលើអ្នកប្រកបមុខរបរដឹកជញ្ជូន នឹងអ្នកផលិត
ស្បៀងនៅក្នុងប្រទេស។ការនេះនឹងប៉ះពាល់ទៅលើសេដ្ឋកិច្ចជាតិ។
លោកអ្នកនាងជាទីមេត្រី បញ្ហាប្រងសាំងឡើថ្លៃបានកើតមានឡើងនៅទូទាំង
ពិភពលោក។ ការនេះបានញ៉ាំងឲ្យមានការតវ៉ា ដែលគេមិនធ្លាប់ឃើញមានតាំង
មានវិបត្តិប្រេងរបស់អង្គការអូប៉ិច (OPEC )នៅទសវត្សរ៍១៩៧០ប្លាយ។ការតវ៉ានេះ
មិនមែនជាព្រឹត្តិការណ៍ឯកាទៅទៀតឡើយ ប៉ុន្តែជាព្រឹត្តិការណ៍កើតមានឡើង
នៅទូទាំងពិភពលោកទាំងមូល។
នៅអាស៊ី ការឡើងថ្លៃប្រេង ក៏បានបង្កឲ្យមានការមួរម៉ៅពីសាធារណជនដែរ។សិស្ស
និសិត្ស និងអ្នកនេសាទ ឥណ្ឌូណេស៊ី បានបិទផ្លូវនានា និងប៉ះទង្គិចជាមួយ ប៉ូលិស
បន្ទាប់ពីប្រេងសាំងបានឡើងថ្លៃជិត៣០សេន ហើយអាជ្ញាធរ បានកាត់បន្ថយ ការ
ឧបត្ថម្ភធន សម្រាប់ការឡើងថ្លៃប្រេងឥន្ធនៈ ដែលបានខាតបង់ថវិការដ្ឋរាប់សឹបពាន់
លានដុល្លារ។ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចូលប្រេងសាំង ម៉ាហ្សូត
ប្រេងកាតច្រើនជាងគេនៅក្នុងតំបន់ បានដំឡើងថ្លៃប្រេងឥន្ធនៈជាមធ្យម២៨,៧
ភាគរយ នៅចុងសប្តាហ៍កន្លងទៅនេះ ដោយលោកប្រធានាធិបតី Susulo
Bambang Yudhoyono ព្យាយាមកំរឹតការខាតបង់ថវិកាជាតិដោយសារការ ឡើង
ថ្លៃប្រេងសាំងនៅលើពិភពលោក។អ្នកវិភាគនយោបាយមានការបារម្ភថាការនេះនឹង
ធ្វើឲ្យពលរដ្ឋឥណ្ឌូណេស៊ីថែមទៀតធ្លាក់ទៅក្នុងភាពក្រខ្សត់ដោយបានដាក់សម្ពាធ
ទៅលើពលរដ្ឋក្រីក្រ បន្ថែមពីលើការឡើងថ្លៃស្បៀងអាហារ។
នៅប្រទេសអូស្រ្តាលីតម្លៃប្រេងសាំងបានឡើងដល់១ដុល្លារ៦០សេនអូស្រ្តាលី។
ប្រេងឥន្ធនៈឡើងថ្លៃនេះ បានប៉ះពាល់ទៅលើក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុន
អាកាសចរណ៍ អ្នករកស៊ីប្រើរថយន្តធំតូចដឹកទំនិញ អ្នកប្រកបមុខរបរតូចតាចអ្នក
ប្រើប្រាស់រថយន្តប្រចាំគ្រួសារ និងអ្នកប្រើទូកនេសាទ។
លោក Ian Townsen អ្នកប្រកបមុខរបរនេសាទម្នាក់នៅក្រុងស៊ីដនីយ៍ និយាយ
ថា ដោយប្រេងម៉ាហ្សូតឡើងថ្លៃ ដល់ទៅ១ដុល្លារ៨២សេនក្នុងមួយលីត្រនោះ លោក
ត្រូវចំណាយប្រាក់ចំនួន៧០០ដុល្លារសំរាប់ថ្លៃប្រេងម៉ាហ្សូតទូកនេសាទរបស់លោក
ក្នុងការចេញដំណើរនេសាទមួយជើងដែលមានចម្ងាយរវាងពី១០០ទៅ ១២០គីឡូ
ម៉ែត្រ។ហើយថាត្រីដែលលោកនេសាទបាន ពុំអាចលក់បានភ្លាមៗទេ ។
Ian Townsend: ខ្ញុំមិនអាចដឹកត្រីនេះយកទៅលក់នៅទីផ្សារបានទេនៅថ្ងៃនេះ
ដោយសារខ្ញុំចង់បានថ្លៃ២ដុល្លារថែមទៀតក្នុងមួយគីឡូ ដើម្បីទូទាត់នឹងប្រេង
ម៉ាហ្សូតឡើងថ្លៃ។ ត្រីនេះនឹងនៅសល់លក់មិនដាច់យ៉ាងណាស់ក៏មួយសប្តាហ៍ដែរ។
បច្ចុប្បន្ននេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ខេវិន រ៉ាដ្ត កំពុងរងសម្ពាធ យ៉ាង
ខ្លាំងក្នុងការតវ៉ាឲ្យបញ្ចុះតម្លៃប្រេងឥន្ធនៈ។
ទាក់ទងនឹងបញ្ហាប្រេងឥន្ធនៈឡើងថ្លៃនេះ សារព័ត៌មាន The Mekong Times
រាយការណ៍ថា រាជរដ្ឋាភិបាលខ្មែរដែលកំពុងរងសម្ពាធនៃបញ្ហាអតិផរណានៃតម្លៃ
ទំនិញនៅលើទីផ្សារ បានធ្វើការប្រមាណនៅសប្តាហ៍នេះថា ខ្លួននឹងអាចនឹង
ណាយប្រាក់ប្រមាណ៣០០លានដុល្លារេមរិកនៅឆ្នាំ២០០៨នេះសម្រាប់ការឧបត្ថម្ភធន
សម្រាប់ការឡើងថ្លៃប្រេងឥន្ធនៈដ៏គំហុកនៅកម្ពុជា។ចំពោះការឧបត្ថម្ភនេះ លោក
គាតឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលកំពុង
ព្យាយាមគ្រប់គ្រងអតិផរណា ដែលជាបាតុភូតមួយហូរចូលពីខាងក្រៅមកក្នុងប្រទេស
កម្ពុជា តាមរយៈការឧបត្ថម្ភដោយស្ងៀមស្ងាត់លើបញ្ហាប្រេងឥន្ធនៈ។
ប្រជាជាតិនៅអាស៊ីជាច្រើន បានការពារពលរដ្ឋរបស់ខ្លួនក្នុងបញ្ហាប្រេងឥន្ធនៈឡើង
ថ្លៃដោយផ្តល់ការឧបត្ថម្ភធនសម្រាប់ការឡើងថ្លៃប្រេងឥន្ធនៈ ឬគ្រប់គ្រងតម្លៃប្រេង។
ថ្លៃឧបត្ថម្ភធនសម្រាប់ការឡើងថ្លៃប្រេងឥន្ធនៈដែលពុំមានស្ថិរភាពនេះ បានបង្ខំឲ្យ
កោះតៃវ៉ាន់ សិរីលង្កា បង់ក្លាដែស្ហ សំរេចដំឡើងថ្លៃប្រេង។
នៅកោះតៃវ៉ាន់ លោកប្រធានាធិបតីថ្មី នឹងបញ្ចប់ការគ្រប់គ្រងតម្លៃប្រេងកាត ប្រេង
ម៉ាហ្សូតរយៈពេល៦ខែនៅសប្តាហ៍នេះ ដែលធ្វើឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ១៦សេន។
នៅប្រទេសសិរីលង្កា ប្រេងសាំង ម៉ាហ្សូត និងប្រេងកាត បានឡើងថ្លៃរវាងពី១៤ទៅ១
សេនក្នុងមួយលីត្រ។នៅប្រទេសម៉ាឡេស៊ីរដ្ឋាភិបាល បានព្យាយាមការពារ ការឧបត្ថម្ភធន
សម្រាប់ការឡើងថ្លៃប្រេងឥន្ធនៈរបស់ខ្លួន ដោយដាក់បំរាមទៅលើស្ថានីយ៍លក់សាំង
នៅតំបន់តាមព្រំដែនរបស់ខ្លួនជាមួយប្រទេសថៃនិងសិង្ហបុរីកុំឲ្យលក់សាំងទៅឲ្យ
រថយន្តពាក់ស្លាកបរទេស។
នៅប្រទេសអង់គ្លេស អ្នកប្រកបមុខរបរដឹកទំនិញដោយប្រើរថយន្តធំៗ បាននាំគ្នាធ្វើការ
តវ៉ាប្រឆាំងនឹងការឡើងថ្លៃប្រេងឥន្ធនៈ ។ ពួកគេតវ៉ាសុំឲ្យរដ្ឋាភិបាលបង់ បន្ថូរបន្ថយថ្លៃ
ពន្ធទៅលើប្រេងឥន្ធនៈដូចដែលក្រុមហ៊ុនរថយន្តក្រុងបានទទួលរួចមកហើយ។ អ្នកបើក
រថយន្តកាំមីញ៉ុងម្នាក់ត្អូញត្អែរអំពីប្រេងសាំងឡើងថ្លៃ។
Lorry Driver: បើយើងពិនិត្យមើលទៅលើតម្លៃប្រេងសាំងនៅលើពិភពលោក
យើងឃើញថា ប្រេងសាំងនៅអង់គ្លេសមានតម្លៃថ្លៃជាងគេបង្អស់។ ប្រសិនបើយើង
ពិនិត្យមើលទៅលើប្រទេសទាំងអស់នៅជុំវិញពិភពលោក យើងឃើញថារដ្ឋាភិបាល
នៃយល់ដឹងអំពីសារៈសំខាន់នៃហដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូន ហើយផ្តល់ការឧបត្ថម្ភធន
សម្រាប់ការឡើងថ្លៃប្រេងឥន្ធនៈ។ ប៉ុន្តែរដ្ឋាភិបាលយើងមិនបានយល់នឹងធ្វើដូច្នេះទេ។
នៅ Wales ដែលនៅជាប់ប្រទេសអង់គ្លេសនោះ អ្នកបើកបរថយន្តកាំមីញ៉ុងប្រមាណ
១០០នាក់ក៏បានធ្វើការតវ៉ាស្រដៀងគ្នានជដែរ។ នៅប្រទេសបារាំង និងប្រទេសអេស្ប៉ាញ
អ្នកប្រកបមុខរបបរនេសាទ និងអ្នកបើកបរថថយន្តធំៗបានសំដែងការក្រេវក្រោធ
ចំពោះប្រេងសាំងឡើងថ្លៃដោយនិយាយថា ប្រេងឥន្ធនៈឡើងថ្លៃនេះ នឹងធ្វើឲ្យពួកគេ
បាត់មុខរបរ។
រីឯនៅសហរដ្ឋអាមេរិកឯណោះវិញ បញ្ហាប្រេងសាំងឡើងថ្លៃបានញ៉ាំងឲ្យពលរដ្ឋ
អាមេរិកាំងកាន់តែច្រើនថែមទៀត ប្រើប្រាស់យានយន្តសាធារណៈសំរាប់ការធ្វើ
ដំណើរទៅទីផ្សេងៗនិងទៅធ្វើការ៕
( សូ លឹមសេង ) http://www.abc.net.au/ra/khmer/guide/

បញ្ចេញ មួយចំលើយតប