កំដៅពិភពលោក
បន្ថែមលើកំដៅធម្មតាដែលមាននៅគ្រាសព្វថ្ងៃនេះ។កំដៅភពផែនដីនេះ នឹងចេះតែ
កើនឡើងបន្តិម្តងៗប្រសិនបើមនុស្សលោកមិនបានចាត់ វិធានការណ៍ទប់ទល់ទេនោះ។ 28/04/2008
ពិភពលោក ជាពិសេសក្រុមអ្នកការពារបរិស្ថាន។ មានការព្យាករណ៍ថា រហូតដល់
ឆ្នាំ២០៣០ ភពផែនដីអាចឡើងកំដៅចំនួន២អង្សាសេបន្ថែមលើកំដៅធម្មតាដែល
មាននៅគ្រាសព្វថ្ងៃនេះ។
កំដៅភពផែនដីនេះ នឹងចេះតែកើនឡើងបន្តិម្តងៗ ប្រសិនបើមនុស្សលោកមិនបានចាត់
វិធានការណ៍ទប់ទល់ទេនោះ។
លោក លោកស្រី នាងកញ្ញា និងប្រិយមិត្តអ្នកស្តាប់ទាំងអស់ជាទីមេត្រី ក្នុងនាទីកសិកម្ម
បរិស្ថាននិងអភិវឌ្ឍនៈកម្មនៃវិទ្យុអូស្រ្តាលីនៅពេលនេះ លោកសូលឹមសេង សូមជំរាប
ជូនអំពីផលប៉ះពាល់អវិជ្ជមានដោយសារការកើនឡើងនូវកំដៅភពផែនដី។
ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថា បញ្ហាចំបងដែលនាំឲ្យភពផែនដីជួបប្រទះនូវការកើន
ឡើងកំដៅ គឺដោយសារតែការប្រើប្រាស់ឥន្ធនៈបង្កជាផ្សែងក្តៅខ្លាំងពេក និងម្យ៉ាងទៀត ការ
វិនាសហិនហោចព្រៃឈើ ដែលជាប្រភពស្រូបយកឧស្ម័នកាបូនិក។កត្តានេះ ក៏បានញ៉ាំងឲ្យ
ភពផែនដីឆាប់ទទួលឥទ្ធិពលនៃកំដៅផងដែរ។
អង្គការមូលនិធិថែរក្សាបរិស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយដោយបានអំពាវនាវ
ដល់បណ្តាប្រទេសឧស្សាហកម្មទាំងឡាយឲ្យនកាត់បន្ថយការប្រើប្រាស់ថាមពលប្រេង
ឥន្ធនៈ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការឡើងកំដៅភពផែនដី។ បណ្តាអ្នកវិទ្យាសាស្ត្រ
បរិស្ថាន បាននិយាយថា ប្រសិនបើសីតុណ្ហភាពភពផែនដីឡើងតែ៤អង្សាសេ លើសកំដៅ
នៅគ្រាបច្ចុប្បន្ននេះ មនុស្សលោកអាចនឹងជួបផលវិបាកយ៉ាងសំបើម។
ក្រុមអ្នកវិទ្យាសាស្រ្ត បានព្យាករណ៍ថា កំដៅពិភពលោកនឹងធ្វើឲ្យនីវ៉ូទឹកសមុទ្រកើនឡើង
កំពស់ដល់ជាង៩ដេស៊ីម៉ែត្រ ហើយថាប្រសិនបើទឹកកកនៅតំបន់អង់តាក់ទិក នឹងរលាយ
ដោយសារតែកំដៅបន្ថែមទៀតនោះ វានឹងធ្វើឲ្យនីវ៉ូទឹកសមុទ្រឡើងកំពស់ដល់៤ទៅ៨ម៉ែត្រ
ឯណោះ។
អ្នកវិទ្យាសាស្ត្របរិស្ថាន បានព្យាករណ៍ថា ផលវិបាកនៃកំណើនកំដៅភពផែនដី ក៏នឹងធ្វើ
ឲ្យផែនដីជួបប្រទះនឹងគ្រោះថ្នាក់ខ្យល់ព្យុះសាហាវធំៗថែមទៀតដែរ។
លើសពីនេះផលវិបាកផ្សេងទៀតនៃវិបត្តិកំណើនកំដៅភពផែនដី ក៏នឹងធ្វើឲ្យមនុស្សលោក
ជួបប្រទះនឹងភាពទុរក្ភឹក្ស ខ្វះអាហារ ដោយសារទឹកជំនន់លិចលង់ដីស្រែចំការ ច្បារដំណាំ
ដាំដុះដំណាំស្បៀងរបស់គេ។
ពលរដ្ឋនឹងជួបប្រទះ នឹងគ្រោះថ្នាក់នៃការខ្វះអនាម័យដោយសារការប្រើប្រាស់ទឹកមិនស្អាត
ហើយគ្រោះថ្នាក់ដែលគេបារម្ភបំផុត គឺបញ្ហាមានជំងឺដង្កាត់ មានដូចជាជំងឺរាគមួល អាសន្ន
រោគគ្រុនចាញ់ និងជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត ដួង សុជាតិ មកពីក្រសួងសុខាភិបាលកម្ពុជា មានប្រសាសន៍ជំងឺគ្រុនឈាម
ដែលបានឆ្លងរាលដាលយ៉ាងសំបើមនៅប្រទេសកម្ពុជានៅឆ្នាំមុននេះបណ្តាលឡើងដោយសារ
ការប្រែប្រួលអាកាសធាតុ។
សំឡេងលោកដួងសុជាតិៈ
ការវាស់វែងនីវ៉ូទឹកសមុទ្រ តាមរយៈការប្រើផ្កាយរណបវិទ្យាសាស្ត្រ ឲ្យដឹងថា កំដៅភពផែនដី
នាំមកនូវខ្យល់ព្យុះ និងទឹកជំនន់នៅតាមឆ្នេរសមុទ្រក្នុងតំបន់មួយចំនួននៅលើពិភពលោកនេះ។
លោកEric Lindstrom នាយកនៃកម្មវិធីភូមិសាស្ត្រមហាសាគរនិយាយថា នៅសតវត្សរ៍ទី
២១នេះនីវ៉ូទឹកមហាសាគរនៅលើពិភពលោកនឹងកើនឡើងពីរវាងពី៥០ទៅ៧៥សង់ទីម៉ែត្រ។
លោក Eric Lindstrom: ក្នុងនាមយើងជាអ្នកវិទ្យាសាស្ត្រ យើងមានការបារម្ភខ្វាយ
ខ្វល់អំពីផលប៉ះពាល់ដោយសារការកើនឡើងនូវនីវ៉ូទឹកសមុទ្រនៅតំបន់ទំនាបនៅជុំវិញ
ពិភពលោក មានដូចជាប្រទេសបង់ក្លាដេស្ហ ឬរដ្ឋFlorida ឬទីក្រុងទាំងឡាយនៅតំបន់
ទំនាប មានដូចជាក្រុងញូវយ៉កជាដើម។នៅដំណាច់សតវត្សរ៍នេះ នឹងមានការកើនឡើងនូវ
នីវ៉ូទឹក សមុទ្រយ៉ាងសំបើម។
លោកJohn Church អ្នកវិទ្យាសាស្រ្តមកពីអង្គការCSIRO និយាយថាកំណើននីវ៉ូទឹកសមុទ្រ
បានប៉ះពាល់រួចហើយដល់ក្រុងនានានៅប្រទេសអូស្រ្តាលី។
John Church: ប្រសិនបើយើងពិនិត្យមើលកំណត់ត្រាពីររបស់អូស្រ្តាលី ដែលមានយូរ
ណាស់មកហើយនៅតំបន់ខាងលិចនៃសង្កាត់Fremantle និងតំបន់ខាងកើតនៃក្រុងស៊ីដនីយ៍
ហើយធ្វើការប្រៀបធៀបរវាងរយៈពេល៥០ឆ្នាំដំបូង និងរយៈពេល៥០ឆ្នាំចុងក្រោយនៃសតវត្សរ៍
ទី២០ យើងឃើញថា នីវ៉ូទឹកសមុទ្របានកើនឡើងជិតទ្វេដងនៅក្នុងពេល៥០ឆ្នាំចុងក្រោយនៃ
សតវត្សរ៍កន្លងទៅនេះ។
លោកJohn Church បន្តថាផលវិបាកដោយសារកំណើនកំដៅ មានរួចមកហើយដូចជា
កំណើនទឹកជំនន់នៅតាមឆ្នេរសមុទ្រ។លោកថាស្ថានភាពនេះ នឹងមានភាពកាន់តែ ធ្ងន់ធ្ងរនៅ
ក្នុងសតវត្សរ៍ទី២១នេះ នៅពេលនោះពលរដ្ឋជាច្រើនលាននាក់នឹងរងគ្រោះដោយសារទឹក
ជំនន់តាមឆ្នេរសមុទ្រ ដែលបណ្តាលឡើងដោយសារការកើនឡើងនូវនីវ៉ូទឹកសមុទ្រ។
ទាក់ទងនឹងផលវិបាកដោយសារកំណើនកំដៅភពផែនដីនេះដែរ សាព័ត៌មានផ្លូវការរបស់
ប្រទេសចិន និយាយថា ផ្នែកដ៏ធំនៃឆ្នេរសមុទ្រចិននឹងបាត់បន្តិចម្តងៗ ដោយសារការកើន
ឡើងនូវនីវ៉ូទឹកសមុទ្រ ដែលបណ្តាលឡើងដោយសារកំណើនកំដៅភពផែនដី។
យោងទៅតាមការពិនិត្យអង្កេតថ្មីបំផុតចុងក្រោយពីស្ថានីយ៍ត្រួតពិនិត្យនីវ៉ូទឹកឲ្យដឹងថា
កម្រិតទឹកសមុទ្រនៅតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសចិន បានកើនឡើងយ៉ាងលឿន
ក្នុងពេល៥ទសវត្សរ៍កន្លងទៅនេះ។ កំណើននីវ៉ូទឹកសមុទ្រក្នុងឆ្នាំថ្មីៗនេះ បានកើនឡើង
២,៦ មីលីម៉ែត្រ នៅរៀងរាល់ឆ្នាំ។ បណ្តាអ្នកឧតុនិយម ព្យាករណ៍ថា នៅពេល៣០ឆ្នាំ
ទៀត នីវ៉ូទឹកសមុទ្រ នឹងកើនឡើងរវាងពី១សង់ទីម៉ែត្រដល់១៦សង់ទីម៉ែត្រ។
លោកឌីង យូហ៊ុយ អ្នកឯកទេសផ្នែកអាកាសធាតុនៃក្រសួងឧតុនិយមចិនថ្លែងថា តំបន់
ឆ្នេរសមុទ្រចិន នឹងទទួលរងការខូចខាតជាខ្លាំង ប្រសិនបើនីវ៉ូទឹកសមុទ្រនៅតែកើនឡើង
នោះ។
លោកឌី ប៊ីឡាន អ្នកសិក្សាស្រាវជ្រាវនៅការិយាល័យភូមិសាស្ត្រមហាសាគរ និយាយថា
តំបន់ដីសណ្តរទន្លេយ៉ង់សេ ដីសណ្តរទន្លេភឺល និងដីសណ្តរទន្លេលឿង ដែលជា តំបន់
ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ ដែលមានសេដ្ឋកិច្ចរីកចំរើនបំផុតរបស់ប្រទេសចិន
ប្រហែល ជាជោរជន់លិចទឹក ប្រសិនបើនីវ៉ូទឹកសមុទ្រនៅកើនឡើងក្នុងល្បឿនដូច
សព្វថ្ងៃនេះ។
ស្ថិតិបានពីការពិសោធន៍ឲ្យដឹងថា កំណើនទឹកសមុទ្រ តែ៦៥សង់ទីម៉ែត្រទៀតនឹងធ្វើឲ្យ
មានការជោរជនលិចទឹកផ្ៃទដីចំនួន៣៤០០គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់ ដីសណ្តរទន្លេភឺល
ដែលបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចជិត ២២ពាន់លានដុល្លារ។
នាយករដ្ឋបាលឧតុនិយមចិនលោក Qin Dahae ថ្លែងថាការនេះមិនមែនប៉ះពាល់តែ
ទៅលើប្រទេសចិនប៉ុណ្ណោះទេប៉ុន្តែថាពិភពលោកទាំងមូលនឹងទទួលរកការគម្រាមកំហែង
ដោយសារកំណើននីវ៉ូទឹកសមុទ្រ។
លោកកូហ៊្វី អាណាន់ អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ មានប្រសាសន៍ថា
ការឡើងកំដៅពិភពលោកកំពុងធ្វើឲ្យបញ្ហាទាំងឡាយដែលប្រទេសក្រីក្រកំពុងប្រឈមមុខ
ជាមួយមានសភាពធ្ងន់ធ្ងរ។
Kofi Annan: សហគមន៍អន្តរជាតិ ត្រូវតែធ្វើកិច្ចការ ដើម្បីទប់ស្កាត់បញ្ហាឡើង កំដៅ
ពិភពលោក។ ប្រទេសលូតលាស់ មានការទទួលខុសត្រូវច្រើនបំផុតក្នុងបញ្ហាការឡើង
កំដៅពិភពលោក ប៉ុន្តែប្រទេសកំពុងរីកចំរើន រងការប៉ះពាល់ខ្លាំងបំផុតដោយសារការ
ឡើងកំដៅភពផែន។ បណ្តាប្រទេស មានសេដ្ឋកិច្ចលូតលាស់ត្រូវតែទទួលយកភាពខុស
ត្រូវរបស់ខ្លួន ដើម្បីជួយប្រទេសក្រីក្រទាំងឡាយ ក្នុងការដោះស្រាយបញ្ហាឡើងកំដៅ
ពិភពលោកនេះ។ ប្រទេសលូតលាស់ត្រូវដោះស្រាយបញ្ហានេះជាបន្ទាន់។
នៅថ្ងៃពុធសប្តាហ៍កន្លងទៅនេះ បណ្តាថ្នាក់ដឹកនាំមកពីប្រទេសជប៉ុន និងសហភាពអឺរ៉ុប
បានអំពាវនាវសុំឲ្យមានការបង្កើតកិច្ចព្រមព្រៀង អន្តរជាតិថ្មីមួយស្តីអំពីការដាក់កម្រិតទៅ
លើការបញ្ចេញឧស្ម័នបំពុលបរិស្ថាន។ បណ្តាថ្នាក់ដឹកនាំទាំងនោះ និយាយថា កិច្ច
ព្រមព្រៀងនោះគប្បីដាក់ជំនួសពិធីសារក្យូតូ ដែលនឹងផុតកំណត់នៅឆ្នាំ២០១២។
(សូ លឹមសេង)

បញ្ចេញ មួយចំលើយតប