បម្រាម៖ជក់បារីនំាំឲ្យអន្តរាយដល់សុខភាព

បម្រាម៖ជក់បារីនំាំឲ្យអន្តរាយដល់សុខភាព

បាទ លោកអ្នកនាងជាទីមេត្រី បើលោកអ្នកអាចចាប់យកកញ្ចប់បារីពុម្ពមួយកញ្ចប់មក
ពិនិត្យមើលនោះលោកអ្នកនឹងឃើញពាក្យមួយឃ្លាដែលដាស់តឿននិងហាមប្រាមថាការ
ជក់បារីនាំឲ្យអន្តរាយដល់សុខភាព។ បាទ ចុះបើយ៉ាងដូច្នេះមែននោះ តើលោកអ្នកមាន
ចម្ងល់ទេថា ហេតុម្ដេចបានជាគេបន្ដផលិតបារី ហើយនៅតែមានមនុស្សជាច្រើននាក់ជក់
បារីទៀត? បាទ សូមលោកអ្នកនាងរង់ចាំស្ដាប់សេចក្ដីបំភ្លឺអំពីសំណួរនេះ។
04/06/2008

(សំឡេងប្រិយមិត្តអ្នកស្ដាប់)

បាទ អម្បាញ់មិញនេះ លោកអ្នកនាងទើបតែបានស្ដាប់ប្រសាសន៍របស់ប្រិយមិត្តអ្នក
ស្ដាប់របស់វិទ្យុអូស្រ្តាលី ដែលបានធ្វើចំណាប់អារម្មណ៍ចំពោះការពិសារបារីនាំឲ្យអន្ត
រាយដល់សុខភាព។

បាទ សួរស្ដី ខ្ញុំយុទ្ធ ឈាង វិទ្យុអូស្រ្តាលីសូមស្វាគមន៍និងសូមជូននាទីសុខភាព។
ជាលំដាប់តទៅនេះសូមអញ្ជើញលោកអ្នកនាងតាមដានដើម្បីឲ្យជ្រួតជ្រាបបានច្បាស់
អំពីការអន្ដរាយដល់សុខភាពដោយសារការពិសារបារី ដោយខ្ញុំនឹងណែនាំលោក​អ្នកឲ្យបានជួបជាមួយអ្នកជំនាញខាងសុខភាពមួយចំនួននៅក្នុងនាទីនេះ។

ប៉ុន្ដែមុននឹងលោកអ្នកបានជ្រាបថាតើការពិសារបារីក្នុងបរិមាណប៉ុន្មានទៅទើបនាំឲ្យ
ខូចសុខភាពនោះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់អំពីស្ថានភាពនៃការព្យាបាល
អ្នកជំងឺដែលបណ្ដាលឡើងដោយសារការពិសារបារី នៅក្នុងមន្ទីរពេទ្យធំមួយក្នុងក្រុង
ភ្នំពេញសសិន ដែលនឹងជម្រាបជូនដោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត កាំង ស័រ ជាប្រ
ធានផ្នែកជំងឺសួតនិងជាប្រធានការិយាល័យបច្ចេកទេសប្រចាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-
សូវៀត។

(សំឡេងរបស់លោកវេជ្ជបណ្ឌិត កាំង ស័រ)

បាទ អម្បាញ់នេះលោកវេជ្ជបណ្ឌិត កាំង ស័របានមានជម្រាបជូនអំពីបញ្ហាព្យាបាលជំងឺ
សួតនិងប្រព័ន្ធដង្ហើមដែល មានមួយភាគធំបានបណ្ដាលឡើងដោយការពិសារបារី។ បាទ
លោកអ្នកនាងជាទីមេត្រី តើចំនួនបារីប៉ុន្មានដើមដែលមានលទ្ធភាពបំផ្លាញសុខភាពជំងឺ
សួតឬប្រព័ន្ធផ្លូវដង្ហើម? បាទ សូមស្ដាប់ការបំភ្លឺរបស់លោកវេជ្ជបណ្ឌិត កាំង ស័រ ដូចតទៅ
ទៀត៖

(សំឡេងរបស់លោកវេជ្ជបណ្ឌិត កាំង ស័រ)

បាទ លោកវេជ្ជបណ្ឌិត កាំង ស័រ បានមានប្រសាន៍អម្បាញ់នេះថា បារីគ្រប់ដើមមានផ្ទុក
សារធាតុពុលជាងបួនពាន់ប្រភេទព្រមទាំងជាតិញៀនផងដែរ ដែលអាចបំផ្លាញសុខភាព របស់អ្នកជក់និងអ្នកហឺតផ្សែងបារីពីអ្នកជក់។ ដើម្បីឲ្យបានយល់ឃើញនូវភាពជាក់ស្ដែង
អំពីផ្សែបារីរុំសួតនោះ លោកវេជ្ជបណ្ឌិត កាំង ស័រ អាចជម្រាបថា៖

(សំឡេងរបស់លោកវេជ្ជបណ្ឌិត កាំង ស័រ)

(ភ្លេង)

បាទ ខ្ញុំ យុទ្ធ ឈាង សូមបន្តជូននារីសុខភាពស្ដីអំពី ការពិសារបារីនាំឲ្យអន្ដរាយដល់សុខ
ភាព។ បាទ លោកអ្នកបានជា្របហើយ ភាពអន្តរាយនានាដូចដែលលោកវេជ្ជបណ្ឌិត
កាំង ស័រ បានជម្រាបទាំងប៉ុន្មាននេះ។

បាទ លោកអ្នកនាងកញ្ញាជាទីមេត្រីឥឡូវនេះសូមងាកមកខាងដើមវិញដើម្បី ឆ្លើយតប
ទៅនឹងសំណួរដែលសួរថា តើហេតុអ្វីបានជាមានការផលិតបារី បើបារីបង្កភាពវិនាសដល់
សុខភាព ហើយខំបឺតផ្សែងពុលបំពក់ហាក់ដូចជាសម្លាប់ខ្លួនឯងអញ្ចឹង?

បាទលោកវេជ្ជបណ្ឌិត មុំ គង់ ជានាយកនៃអង្គការចលនាដើម្បីសុខភាពកម្ពុជាមាន ចំណាប់អារម្មណ៍និងឆ្លើយជូនបានយ៉ាងដូច្នេះ៖

(សំឡេងរបស់លោកវេជ្ជបណ្ឌិត មុំ គង់)

បាទ និយាយសរុបទៅគឺការពិសារបារីនិងការស្រូបយកផ្សែងបារីពីអ្នកជក់មានភ័ស្ដុតាង
បញ្ជាក់ច្បាស់ថាក្រៅពីការញៀនដែលមិនមានប្រយោជន៍ធំដុំសម្រាប់សុខភាពនោះ គឺវាមានឥទ្ធិពលអាក្រក់ដល់សុខភាព ដូចជាការបណ្ដាលឲ្យកើតជំងឺសួតនិងជងឺរ៉ាំរ៉ៃ
ក្នុងប្រព័ន្ធដកដង្ហើមជាដើម។

យោងតាមអង្គការសុខភាពពិភពលោកមានមនុស្សបួនលាននាក់នៅជុំវិញពិភព
លោកស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺបណ្ដាលមកពីការជក់បារី។ ប្រសិនបើគ្មាន
ការទប់ស្កាត់ទេនោះចំនួននេះនឹងកើនឡើងទៅដល់ដប់លាននាក់ស្លាប់ក្នុងមួយឆ្នាំ
ក្នុងអំឡុងឆ្នាំ២០២០និង២០៣០។

បាទ គ្រោះថ្នាក់ចរចរណ៍ថា ជាការចៃដន្យ ការជាន់មីនក៏ជាចៃដន្យដែរ ក៏ប៉ុន្ដែការស្លាប់
ដោយសារការពិសារបារី ជាចៃដន្យដែរទេហើយអាចចៀសវាងបានទេ?

ចំពោះប្រិយមិត្តអ្នកស្ដាប់ម្នាក់នៅខេត្តស្វាយរៀងវិញ ឈ្មោះលោក ស៊ុន សាត មាន
បទពិសោធផ្ដាច់ទម្លាប់ពិសារបារីបានដោយជោគជ័យ។ ជាដំបូងលោកបានតាំង
ចិត្តនិងមានការព្យាយាម។ លោកបានសម្រេចយកពេលវេលាដែលត្រូវផ្ដាច់បារីរួចហើយ
ក៏ឈប់ប៉ះពាល់បារីទៀតតែម្ដង។ លោក ស៊ុន សាតបានពិសារស្ករគ្រាប់ដើម្បីបន្លប់
អារម្មណ៍កុំឲ្យលោក នឹកឃើញអំពីបារីដើម្បីជាជំនួយក្នុងការផ្ដាច់បារី។

(សំឡេង)

ហើយសង្ឃឹមថាប្អូនៗយុវវ័យដែលបម្រុងចាប់យកទម្លាប់ជក់បារីក្រោមឥទ្ធិពលអ្វី
ក៏ដោយបន្ទាប់ពីបានស្ដាប់នាទីហើយសូមមេត្តាពិចារណាអំពីភាពអន្តរាយដែលបារី
អាចហុចឲ្យព័ត៌មានសុខភាពរបស់ប្អូន។

បាទ លោកអ្នកនាងជាទីមេត្រី នាទីសុខភាពវិទ្យុអូស្រ្តាលីនៅពេលនេះចប់តែប៉ុណ្ណេះ។
សូមជម្រាបថាលោកអ្នកអាចតាមដានស្ដាប់នាទីសុខភាពបានរៀងរាល់រាល់ថ្ងៃពុធ
ដែលផ្សាយក្នុងកម្មវិធីផ្សាយប្រចាំថ្ងៃរបស់វិទ្យុអូស្រ្តាលី។ លោកអ្នកអាចបើកអាន
និងស្ដាប់នាទីនេះ និងនាទីផ្សេងៗរបស់វិទ្យុអូស្រ្តាលីខេមរភាសាបាននៅលើវ៉ិបសាត៍
ដែលមានអាសយដ្ឋាន៖ radioaustralia.net.au/khmer ។ ខ្ញុំបាទ យុទ្ធ ឈាង
សូនជម្រាបលា៕


បញ្ចេញ មួយចំលើយតប