ពូជស្រូវអ៊ីអ៊ែរ៦៦ និងប្រភេទដីនៅកម្ពុជា
ពូជស្រូវអ៊ីអ៊ែរ៦៦ និងប្រភេទដីនៅកម្ពុជា
ពូជស្រូវ អ៊ីអ៊ែរ ៦៦ ជាពូជស្រូវស្រាល ដែលផ្តល់នូវទិន្នផលខ្ពស់។តើពូជស្រូវអ៊ីអ៊ែរ៦៦
ដែលកំពុងពេញនិយមពីសំណាក់ប្រជាកសិករខ្មែរនោះមានលក្ខណៈសមស្របនឹងដី
ប្រភេទណាមួយនៅព្រះរាជាណាចក្រកម្ពុជា?។ 19/05/2008
ដីនៅប្រទេសកម្ពុជា មានលក្ខណៈផ្សេងៗគ្នានៅទូទាំងខេត្តទាំង១៩។ វិទ្យាស្ថានស្រាវជ្រាវ
និងអភិវឌ្ឍន៍កសិកម្ម កម្ពុជា បានដាក់ចេញនូវចំណាត់ថ្នាក់ដីកសិកម្មនៃប្រទេសជា១១ក្រុម
សៗគ្នា និងបានរំដោះពូជស្រូវ៣៥ពូជសំរាប់ការដាំដុះដំណាំស្រូវនៅកម្ពុជា ក្នុងនោះមាន
ពូជស្រូវ អ៊ីអ៊ែរ ៦៦ ជាពូជស្រូវស្រាល ដែលផ្តល់នូវទិន្នផលខ្ពស់។
តើពូជស្រូវអ៊ីអ៊ែរ៦៦ ដែលកំពុងពេញនិយមពីសំណាក់ប្រជាកសិករខ្មែរនោះមានលក្ខណៈ
សមស្របនឹងដីប្រភេទណាមួយនៅព្រះរាជាណាចក្រកម្ពុជា?។
សូមលោកអ្នកអញ្ជើញស្តាប់បទសម្ភាសរវាងលោក សូ លឹមសេងនិងលោក អ៊ុក មករា បុគ្គលិក
ផ្នែកកម្មវិធីរុក្ខវិទ្យា នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៅក្រុងភ្នំពេញជុំ
វិញប្រធានបទនេះ ។
ការបង្កើនផលិតកម្មស្រូវ និងប្រសិទ្ធិភាពនៃកសិកម្មនៅកម្ពុជា ទាមទារការយល់ដឹងច្បាស់
លាស់អំពីធនធានដីនៅក្នុងប្រទេសនេះ។ កម្រិតជី ការរៀបចំដី ពូជ ការឆ្លាស់ដំណាំ ប្រព័ន្ធ
គ្រប់គ្រងនិងថែរក្សា និងយុទ្ធសាស្ត្រការពារសត្វល្អិតចង្រៃអាចត្រូវទទួលរងឥទ្ធិពលដោយសារ
ប្រភេទដីដែលកើតឡើងនៅតំបន់ជាក់លាក់ណាមួយ។
ការយល់ដឹងអំពីដី គឺជាការងារលំបាកមួយ សំរាប់មនុស្សភាគច្រើន ។នៅក្នុងប្រទេសកម្ពុជា
កិច្ចការនេះវារិតតែលំបាកទៅទៀត ដោយសារកម្ពុជាខ្វះខាតនូវព័ត៌មាននានាសំរាប់ការងារ
នេះជាពិសេសការយល់ដឹងអំពីប្រភេទដីណាមួយដែលសមស្របសំរាប់ពូជស្រូវដែលត្រូវដាំ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា បាន
ធ្វើការសិក្សាជាយុទ្ធសាស្ត្រមួយ ដើម្បីចង់ដឹងថាតើពូជស្រូវដែលវិទ្យាស្ថានបានរំដោះចេញ
នោះវាឆ្លើយតបទៅនឹងប្រភេទដីផ្សេងៗគ្នាឬក៏ដូចគ្នា។
លោកអ៊ុក មករា បុគ្គលិកនៃ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា មានប្រសាសន៍
ពន្យល់អំពីបញ្ហានេះ៖
(រៀបចំដោយសូ លឹមសេង )

បញ្ចេញ មួយចំលើយតប