រដ្ឋធម្មនុញ្ញ

មាត្រា ១  : ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុ
បក្ស ។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋអែករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ។
មាត្រា ២  : បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំនត់ក្នុងផែនទី ខ្នាត
១ /១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣ -១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ ១៩៦៣ -១៩៦៩ ។

មាត្រា ៣  : ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន ។
មាត្រា ៤  : បាវចនានៃព្រះរាជាណាចក្រកម្ពុជា គឺ :ជាតិ សាសនា ព្រះមហាក្សត្រ ។
មាត្រា ៥  : ភាសា និង អក្សរ ដែលប្រើជាផ្លូវការ គឺភាសា និង អក្សរខ្មែរ ។
មាត្រា ៦  : ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ មានកំនត់នៅក្នុងអុបសម្ព័ន្ធ ១.២ និង ៣ ។

 

ជំពូកទី ២
អំពីព្រះមហាក្សត្រ

មាត្រា ៧  : ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំនាចឡើយ ។
                  ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ។
                  អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ។

មាត្រា ៨  : ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូបនៃអែកភាពជាតិ និងនិរន្តរភាពជាតិ ។ ព្រះមហាក្សត្រទ្រង់ជាអ្នកធានាអែករាជ្យជាតិ
អធិបតេយ្យ និង បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោ
រពសន្ធិសញ្ញាអន្តរជាតិ ។

មាត្រា ៩  : ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកន្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំនាចសាសាធារណអោយមានភាពទៀង
ទាត់។

មាត្រា ១០  : របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង ។ ព្រះមហាក្សត្រទ្រង់អិតមានព្រះរាជអំនាចចាត់តាំងព្រះរជ្ជទាយាទសំរាប់គ្រងរា
ជសម្បត្តិឡើយ ។

មាត្រា ១១  : (ថ្មី) ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារ ជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទំង
ន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនោះប្រធានព្រឹទ្ធសភា
បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានជាព្រះរាជានុសិទ្ធិ ។
     ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានជាព្រះរាជានុសិទ្ធិ ពេលព្រះ
អង្គទ្រង់ប្រឈួនជាទំងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ ។
     តំនែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានជា ព្រះរាជានុសិទ្ធិនេះអាចនឹងដូរអិស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុង
វាក្យខ័ណ្ឌខាងលើតាមឋានានុក្រមដូចតទៅ ៖
               ក – អនុប្រធានទី ១ ព្រឹទ្ធសភា
               ខ – អនុប្រធានទី ១ រដ្ឋសភា
               គ – អនុប្រធានទី ២ ព្រឹទ្ធសភា
              ឃ – អនុប្រធានទី ២ រដ្ឋសភា

មាត្រា ១២  : ថ្មី នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីក្នុងឋានជាព្រះរាជានុសិទ្ធិនៃព្រះ
រាជាណាចក្រកម្ពុជា ។
     ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទីជំនួសព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទីវង្គត ការ
ទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីក្នុងឋានជាព្រះរាជានុសិទ្ធិត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និង ទី ៣ នៃមាត្រា ១១ ថ្មី ។

មាត្រា ១៣  : ថ្មី ក្នុងរយពេល ៧ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ
។ សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមាន ៖
               – ប្រធានព្រឹទ្ធសភា
               – ប្រធានរដ្ឋសភា
               – នាយករដ្ឋមន្ត្រី
               – សំដេចព្រះសង្ឃរាជគណមហានិកាយ និងគណធម្មយុត្តិកនិកាយ
               – អនុប្រធានទី ១ និងអនុប្រធានទី ២ ព្រឹទ្ធសភា
               – អនុប្រធានទី ១ និងអនុប្រធានទី ២ រដ្ឋសភា
ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ នឹងមានកំនត់ក្នុងច្បាប់មួយ ។

មាត្រា ១៤  : ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសមាជិក នៃព្រះរាជវង្សានុវង្សខ្មែរដែលមានព្រះជន្មាយុយ៉ាង
តិច ៣០ ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រអង្គឌួង រឺ ព្រះមហាក្សត្រ នរោត្តម រឺក៍ព្រះមហាក្សត្រ ស៊ីសុវត្ថិ ។
មុនចូលគ្រងរាជសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធានដូចមានចែងក្នុងអុបសម្ព័ន្ធទី ៤ ។

មាត្រា ១៥  : ព្រះជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានជាព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ។
មាត្រា ១៦  : ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិធ្វើនយោបាយ ទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ រឺជាអ្នកដឹកនាំរាជរដ្ឋាភិ
បាល រឺទទួលតួនាទីរដ្ឋបាល រឺនយោបាយឡើយ ។
     ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ទុកព្រះរាជកាយពល បំពេញព្រះរាជភារបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និងជួយ
ព្រះមហាក្សត្រ ក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការ និងការទូត ។

មាត្រា ១៧  : ប្រការដែលព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំនាចឡើយ ហើយដែលមានចែងក្នុងវាក្យខ័ណ្ឌទីមួយនៃ
មាត្រា ៧ នៃរដ្ឋធម្មនុញ្ញោនះមិនអាចសុំកែប្រែបានជាដាច់ខាត ។

មាត្រា ១៨  : ថ្មី ព្រះមហាក្សត្រ ព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ ។ ព្រះរាជសារនេះព្រឹទ្ធសភា និងរដ្ឋស
ភា មិនអាចយកទៅជជែកពិភាក្សាឡើយ ។

មាត្រា ១៩  : ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និងទ្រង់តែងតាំងគណរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១០០។

មាត្រា ២០  : ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែអោយនាយករដ្ឋមន្ត្រី និងគណរដ្ឋមន្ត្រីចូលគាល់រាយការណ៍
ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍នៃប្រទេសជាតិ ។

មាត្រា ២១  : តាមសេចក្តីស្នើរបស់គណរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្តូរ រឺបញ្ចប់
ភារកិច្ចមន្ត្រីជាន់ខ្ពស់ ស៊ីវិល និងយោធា អែកអគ្គរាជទូត និងប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព ។
      តាមសេចក្តីស្នើរបស់អុត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំងផ្លាស់ប្តូរ
 រឺដកហូតចៅក្រមផ្នែកយុត្តាធិការ ។

មាត្រា ២២  : ថ្មី នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាសាធារណ ដាក់ប្រទេស
ជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិអែកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា ។

មាត្រា ២៣  : ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ។ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបាន
តែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ ។

មាត្រា ២៤  : ថ្មី ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតី នៃអុត្តមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ ។ ព្រះ
មហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា ។

មាត្រា ២៥  : ព្រះមហាក្សត្រទ្រង់ទទួលសារតាំងអែកអគ្គរដ្ឋទូត រឺ ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅ មកប្រចាំព្រះ
រាជាណាចក្រកម្ពុជា ។

មាត្រា ២៦  : ថ្មី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញ
និងអនុសញ្ញាទាំងនេះ ក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និងព្រឹទ្ធិសភា ។

មាត្រា ២៧  : ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិ បន្ធូរបន្ថយទោស និង លើកលែងទោស ។

មាត្រា ២៨  : ថ្មី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសអោយប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត
និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និង ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ តាមសេចក្តីស្នើសុំពីគណរដ្ឋមន្ត្រី ។
     ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគ នៅបរទេស ក្នុងពេលនោះ ព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំនាចឡា
យព្រះហស្តលេខានៅលើព្រះរាជក្រម រឺ ព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្តីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់សិទ្ធិ ។

មាត្រា ២៩  : ព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងអិស្សរិយយសជាតិតាមសេចក្តីស្នើសុំពីគណរដ្ឋមន្ត្រី ។ ព្រះមហាក្សត្រទ្រង់
សំរេចប្រទានឋានន្តរសក្តិ ឋានយោធា និង ស៊ីវិលតាមច្បាប់កំនត់ ។

មាត្រា ៣០  : ក្នុងរយពេលព្រះមហាក្សត្រទ្រង់អវត្តមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី។ ក្នុងករណីដែលប្រធានព្រឹទ្ធស
ភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទីជំនួសព្រះមហាក្សត្រ ពេលព្រះអង្គទ្រង់អវត្តមានការទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី ត្រូវ
អនុវត្តតាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រា ១១ ថ្មី

ជំពូកទី៣
អំពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ

មាត្រា ៣១  : ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញៃនអង្គការសហប្រជាជាតិ សេចក្តីប្រកា
សជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ។ ប្រជាពល
រដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ដោយអិតប្រកាន់ពូជសាសន៍ពណ៌សម្បុរ ភេទ ភា
សា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំនើតជាតិ ឋានសង្គម ធនធាន រឺ ស្ថានភាពអែទៀតឡើយ ។ ការប្រើ សិទ្ធិសេរីភាពផ្ទាល់ខ្លួន
របស់បុគ្គលម្នាក់ៗ មិនត្រូវអោយប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំនត់ក្នុ
ងច្បាប់ ។

មាត្រា ៣២  : ជនគ្រប់រូប មានសិទ្ធិរស់រានមានជីវិត មានសេរីភាព និង មានសន្តិសុខផ្ទាល់ខ្លួន ។
        ទោសប្រហារជីវិតមិនត្រូវអោយមានឡើយ ។

មាត្រា ៣៣  : ប្រជាពលរដ្ឋខ្មែរ មិនអាចត្រូវបានដកសញ្ជាតិ និរទេស រឺចាប់បញ្ជូនខ្លួនទៅអោយប្រទេសក្រៅណាមួយឡើយ លើកលែងតែ
មានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក ។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅអែបរទេសត្រូវបានរដ្ឋគាំពារ ។ ការទទួលសញ្ជាតិខ្មែរ
ត្រូវកំនត់ក្នុងច្បាប់ ។

មាត្រា ៣៤ ថ្មី  : ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះអោយគេបោះឆ្នោត ។
        ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំ មានសិទ្ធិបោះឆ្នោត ។
        ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ២៥ ឆ្នាំ អាចឈរឈ្មោះអោយគេបោះឆ្នោតជ្រើសតាំងជាតំនាងរាស្ត្រ ។
        ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ៤០ ឆ្នាំ អាចឈរឈ្មោះអោយគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា
បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះអោយគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់បោះឆ្នោត ។

មាត្រា ៣៥  : ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រ
ទេសជាតិ ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ។

មាត្រា ៣៦  : ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរ សមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេចក្តីត្រូវការរបស់
សង្គម ។
        ប្រជាពលរដ្ឋែ ខ្មែរទាំងពីរភេទមានសទ្ធិទទលួលប្រាក់បំនាច់ស្មើគ្នាចំពោះការងារដូចគ្នា។
        ការងារមេផ្ទះមានតំលៃស្មើគ្នានឹងកំរៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ ។
        ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាងសង្គមកិច្ច ដែលមានចែងក្នុងច្បាប់ ។
        ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងចូលជាសមាជិកសហជីពនេះ ។
        ការរៀបចំ និងការប្រព្រឹត្តទៅនៃសហជីព នឹងមានកំនត់ក្នុងច្បាប់ ។

មាត្រា ៣៧  : សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់ ។

មាត្រា ៣៨  : ច្បាប់រ៉ាប់រងមិនអោយមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ ។
        ច្បាប់ការពារជវីតកិត្ដិយស និង សេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
        ការចោទប្រកាន់ការចាប់ខ្លួន ការឃាត់ខ្លួន រឺ ការឃុំខ្លួនជនណាមួយ នឹង អាចធ្វើទៅកើត លុះត្រាទេអនុវត្ដត្រឹមត្រូវតាមបញ្ញត្ដិច្បាប់។
        ការបង្ខតិ បង្ខំ ធ្វើបាបរូបរាងកាយ រឺ ព្រឹត្ដិកម្មណាមួយដែលមន្ថែមទំងន់ទណ្ឌកម្ម អនុវត្ដចំពោះជនជាប់ឃុំឃាំ រឺ ជាប់ពន្ធនាគារ ត្រូវ
ហាមឃាត់មិនអោយធ្វើឡើយ។ អ្នកដៃដល់រួមប្រព្រឹត្ដ និង អ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់ ។
      ការទទួលសារភាពដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ ។
      វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ ។
      ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សអិតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ ។
      ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ ។

មាត្រា ៣៩  : ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា រឺ ប្តឹងទារសំនង់ជួសជុលការខូចខាតដែលបណ្តាលមកពីអំពើខុសច្បាប់របស់
អង្គការរដ្ឋរបស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ ។ ការដោះស្រាយបន្ដឹងតវ៉ា និងសំនង់ជួសជុលការខូចខាតជាសមត្ថ
កិច្ចរបស់តុលាការ ។

មាត្រា ៤០  : សេរីភាពក្នុងការដើរឆ្ងាយជិត និងតាំងទីលំនៅក្នុងស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ឋត្រូវបានគោរព ។
       ប្រជាពលរដ្ឋខ្មែរអាចចេញទៅតាំងទីលំនៅ នៅប្រទេសក្រៅ រឺវិលត្រលប់មកវិញបាន ។
       ការរក្សាសទ្ធិមិនអោយរំលោភលើលំនៅឋាន និង អាថិកំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមទូរសា ទូរលេខ ទូរពុម្ព ទូរគមន៍ និងតាម
ទូរស័ព្ទត្រូវបានធានា។
      ការឆែកឆេរលេំនៅឋាន សំភារវត្ថុ និង លេរូបបុគ្គលត្រូវធ្វើអោយស្របនឹងបញ្ញត្ដិច្បាប់។

មាត្រា ៤១  : ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចោញមតិរបស់ខ្លួន សេរីភាពខាងសារពត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរី
ភាពខាងការប្រជុំ ។ ជនណាក៏ដោយមិន មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំអោយប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀម
ទំលាប់ល្អរបស់សង្គម ដល់សន្ដាប់ធ្នាប់សាសាធារណ និងដល់សន្តិសុខជាតិបានឡើយ ។ របបសារពត៌មាន ត្រូវរៀបចំឡើងដោយច្បាប់។

មាត្រា ៤២  : ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ ។ សិទ្ធិនេះត្រូវកំនត់ក្នុងច្បាប់ ។ ប្រជាពលរដ្ឋខ្មែទាំងឡា
យ អាចចូលរួម ក្នុងអង្ការមហាជនជួយគ្នាទៅវិញទៅមក ការពារសមទ្ធិផលជាតិ និងសន្ដាប់ធ្នាប់សង្គម។

មាត្រា ៤៣  : ប្រជាពលរដ្នខ្មែរទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿ។ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនាត្រូវបានរដ្ឋធានា
ក្នុងលក្ខខ័ណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ រឺសាសនាដទៃទៀតដល់សន្ដាប់ធ្នាប់ និងសន្តិសុខសាសាធារណ ។ ព្រះពុទ្ធសាសនាជាសាសនា
របស់រដ្ឋ ។

មាត្រា ៤៤  : ជនណាក៏ដោយ ទោះជាបុគ្គលក្តី ជាសមូហភាពក្តី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ។ មានតែរូបវន្តបុគ្គល រឺនីតិបុគ្គលដែលមាន
សញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី ។ កម្មសិទ្ធិអែកជនស្របច្បាប់ ឋិតនៅក្រោមការគាំពារនៃច្បាប់ ។ ដែលនឹងដក
ហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាសាធារណ តំរូវអោយធ្វើក្នុងករណីដែលច្បាប់បានបញ្ញត្តិទុកហើយត្រូវផ្តល់
សំនងជាមុនដោយសមរម្យ និងយុត្តិធម៌ ។

មាត្រា ៤៥  : ការរើសអើងគ្រប់ប្រភេទប្រឆាំងនិងស្ត្រីភេទត្រូវបំបាត់ចោល ។
         ការធ្វើអាជីវកម្មលើការងារស្ត្រីត្រូវហាមឃាត់ ។
         បុរស និងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ ។
         អាពាហ៍ពិពាហ៍ត្រូវធ្វើតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់ និងតាមគោលការណ៍ស្ម័គ្រចិត្តប្តីមួយប្រពន្ធមួយ ។

មាត្រា ៤៦  : អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាភាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារី ត្រូវហា
មឃាត់ ។ ត្រូវហាមឃាត់មិនអោយមានការបញ្ឈប់នារីពីការងារ ដោយមូលហេតុមានគភ៌ ។ នារីមានសិទ្ធិឈប់សំរាកនៅពេលសំរាលកូន
ដោយទទួលប្រាក់បៀវត្ស និងដោយមានការធានារក្សាសិទ្ធិអតីតភាពក្នុងការងារ និងអត្ថប្រយោជន៍សង្គមផ្សេងៗទៀត។ រដ្ឋ និងសង្គមយក
ចិត្តទុកដាក់បង្កលក្ខណៈអោយនារី ជាពិសេសនារីនៅជនបទដែលគ្មានទីពឹង បានទទួលការអុបត្ថម្ភដើម្បីមានមុខរបរមានលទ្ធភាពព្យាបាល
ជំងឺ អោយកូនទៅរៀន និងមានជីវភាពរស់នៅសមរម្យ ។

មាត្រា ៤៧  : មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនអោយទៅជាពលរដ្ឋល្អ ។
           កូនមានករណីយកិច្ចចិញ្ចឹម និងបីបាច់ថែរក្សាមាតាបិតា ដែលចាស់ជរាតាមទំនៀមទំលាប់ខ្មែរ ។

មាត្រា ៤៨  : រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្តីពីកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការ
អប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និងការការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច រឺកាមគុណលើកុ
មារ ។ រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយដែលអាចធ្វើអោយខូចដល់ការអប់រំ និងការរៀនសូត្ររបស់កុមារ រឺដែលនាំអោយអន្តរាយ
ដល់សុខភាព រឺសុខុមាលភាពរបស់កុមារ ។

មាត្រា ៤៩  : ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញា និងគោរពច្បាប់ ។
              ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំនែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ។
              កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់ ។

មាត្រា ៥០  :  ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពគោលការណ៍អធិបតេយ្យជាតិ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ ប្រជាពល
រដ្ឋទាំងពីរភេទត្រូវគោរពទ្រព្យសម្បត្តិសាសាធារណ និងកម្មសិទ្ធិស្របច្បាប់របស់អែកជន ។

ជំពូកទី៤
អំពីរបបនយោបាយ

មាត្រា ៥១  : ថ្មី  ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។
              ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ។
              អំនាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋប្រើអំនាចរបស់ខ្លួន តាមរយរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសា
              លាជំរះក្តី ។
              អំនាចបែងចែកដាច់ពីគ្នារវាងអំនាចនីតិបញ្ញត្តិ អំនាចនីតិប្រតិបត្តិ និងអំនាចតុលាការ ។

មាត្រា ៥២  : រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារអែករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយ
បង្រួបបង្រួមជាតិ ដើម្បីការពារអែកភាពជាតិ រក្សាការពារទំនៀមទំលាប់ និងប្រពៃណីល្អរបស់ជាតិ ។ រាជរដ្ឋាភិបាលកម្ពុជាត្រូវការពារ
នីត្យានុកូលភាព ធានាសន្ដាប់ធ្នាប់ និងសន្តិសុខសាសាធារណ ។ រដ្ឋយកចិត្តទុកដាក់ជាអាទិភាព ចំពោះជីវភាពរស់នៅ និងសុខុមាលភាពរប
ស់ប្រជាពលរដ្ឋ ។

មាត្រា ៥៣  : ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ច នូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ។ ព្រះរាជាណាចក្រ
កម្ពុជារួមរស់សន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និង ប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក ។
  ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ រឺ ដោយប្រយោល
ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក ។
  ព្រះរាជាណាចក្រកម្ពុជា មិនចងសម្ព័ន្ធយោធា រឺចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។
  ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតអោយមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតអោយមានមូលដ្ឋាន
យោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំនូមពររបស់អង្គការសហប្រជាជាតិ ។
  ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេស ជាសំភារយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកំលាំងប្រដាប់អាវុធ និង
ជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសន្ដាប់ធ្នាប់ និងសន្តិសុខសាសាធារណនៅផ្ទៃក្នុងប្រទេស ។

មាត្រា ៥៤  : ការផលិត ការប្រើប្រាស់ ការរក្សាទុកអាវុធបរមាណូ អាវុធគីមី រឺ អាវុធវេត្រាណូត្រូវហាមឃាត់ដាច់ខាត ។

មាត្រា ៥៥  : សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងអែករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និង
អែកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវលុបចោល ។

ជំពូកទី៥
អំពីសេដ្ឋកិច

មាត្រា ៥៦  : ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ។
              ការរៀបចំ និងការប្រព្រឹត្តទៅ នៃប្រព័ន្ធសេដ្ឋកិច្ចនេះនឹងមានកំនត់ក្នុងច្បាប់ ។

មាត្រា ៥៧  : ការយកពន្ធដារនឹងអាចធ្វើទៅបាន លុះត្រាតែមានច្បាប់អនុញ្ញាត ។ ថវិកាជាតិត្រូវបានកំនត់អោយអនុវត្តតាមច្បាប់ ។
របបគ្រប់គ្រងរូបិយវត្ថុ និងប្រព័ន្ធហិរញ្ញវត្ថុត្រូវកំនត់ក្នុងច្បាប់ ។

មាត្រា ៥៨  : ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្ទ បាតសមុទ្ទ ក្រោមបាតសមុទ្ទ ឆ្នេរសមុទ្ទ អាកាស កោះ ទន្លេ ព្រែក
ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំនត់ថាជារប
ស់រដ្ឋ ។ ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវកំនត់ក្នុងច្បាប់ ។

មាត្រា ៥៩  : រដ្ឋត្រូវរក្សាការពារបរិដ្ឋាន និងតុល្យភាពនៃភោគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែងអោយមានផែនការច្បាស់លាស់ក្នុងការ
គ្រប់គ្រងមានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភោគោត្តសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី រ៉ែ ឋាមពល ប្រេងកាត និងអុស្ម័ន ថ្ម និងខ្សាច់ ត្បូងថ្ម ព្រៃ
ឈើ និងអនុផលព្រៃឈើ ពពួកសត្វព្រៃ មច្ឆាជាតិ ធនធានជលផល ។

មាត្រា ៦០  : ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី ។ ការតំរូវអោយលក់ផលិតផលជូនរដ្ឋ រឺការយកភោគផល រឺទ្រព្យ
សម្បត្តិអែកជនទៅប្រើប្រាស់ ទោះបីមួយរយពេលក៏ដោយត្រូវហាមឃាត់ វៀរលែងតែក្នុងករណីពិសេសដែលមានច្បាប់អនុញ្ញាត ។

មាត្រា ៦១  : រដ្ឋជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម អុស្សាហកម្ម ចាប់ពីតំបន់ដាច់ស្រយាល
ដោយយកចិត្តទុកដាក់ទៅលើ នយោបាយទឹក ភ្លើង ផ្លូវ និងមធ្យោបាយដឹកជញ្ជូន បច្ចេកទេសទំនើប និងប្រព័ន្ធ អិណទាន ។

មាត្រា៦២ :រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល
មាត្រា ៦៣  : រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកំរិតសមរម្យ ។
មាត្រា ៦៤  : រដ្ឋហាមឃាត់ និងផ្តន្ទាទោសជាទំងន់ដល់ជនណាដែលនាំចូល ផលិតលក់ដូរគ្រឿងញៀន ទំនិញក្លែងក្លាយ ហួសរយពេលប្រើ
ដែលប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់អ្នកប្រើ ។

ជំពូកទី៦.
អំពីអប់រំវប្បធម៌ និងសង្គមកិច្ច

មាត្រា ៦៥  : រដ្ឋត្រូវការពារ និងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលការអប់រំប្រកបដោយគុណភាពនៅគ្រប់កំរិត និងត្រូវចា
ត់វិធានការគ្រប់បែបយ៉ាងជាជំហានៗ ដើម្បីអោយការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប ។ រដ្ឋយកចិត្តទុកដាក់ដល់វិស័យអប់រំកា
យ និងកីឡា ដែលជាសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ។

មាត្រា ៦៦  : រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ និង អែកភាព នៅទូទាំងប្រទេសដែលធានាអោយបាននូវគោលការណ៍សេរីភាពខាងសិ
ក្សាធិការនិងគោលការណ៍សមភាពក្នុងការអប់រំ ដើម្បីអោយប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រាន់ ស្មើគ្នាក្នុងការកសាងជីវិត។

មាត្រា ៦៧  : រដ្ឋអនុវត្តកម្មវិធីសិក្សា និងគោលការណ៍គរុកោសល្យទំនើប រាប់បញ្ចូលទាំងបច្ចេកវិទ្យា និងភាសាបរទេស ។
              រដ្ឋគ្រប់គ្រងគ្រឹះស្ថានសិក្សា និងថ្នាក់សិក្សាសាសាធារណ និងអែកជននៅគ្រប់ភូមិសិក្សា ។

មាត្រា ៦៨  : រដ្ឋផ្តល់កិច្ចការអប់រំផ្នែកបឋម និងមធ្យមសិក្សានៅសាលារៀនសាសាធារណសំរាប់ប្រជាពលរដ្ឋគ្រប់រូបដោយអិតបង់ថ្លៃ ។
ប្រជាពលរដ្ឋ ត្រូវបានទទួលការអប់រំយ៉ាងតិចប្រាំបួនឆ្នាំ ។ រដ្ឋជួយផ្សព្វផ្សាយនិងលើកតំកើងសាលាបាលី និងពុទ្ធិកសិក្សា ។

មាត្រា ៦៩  : រដ្ឋមានកាតព្វកិច្ចថែរក្សា និងពង្រីកវប្បធម៌ជាតិ ។
              រដ្ឋមានកាតព្វកិច្ចការពារ និងពង្រីកភាសាខ្មែរអោយសមស្របនឹងសេចក្តីត្រូវការ ។
              រដ្ឋមានកាតព្វកិច្ចថែរក្សា និងការពារប្រាសាទបុរាណវត្ថុ សិល្បៈបុរាណ និងកែលំអរមណីយដ្ឋានប្រវត្តិសាស្ត្រឡើងវិញ ។

មាត្រា ៧០  : បទល្មើសទាំងឡាយដែលប៉ះពាល់ រឺទាក់ទងនឹងបេតិកភ័ណ្ឌ វប្បធម៌ និងបេតិកភ័ណ្ឌសិល្បត្រូវផ្តន្ទាទោសជាទំងន់ ។
មាត្រា ៧១  : បរិវេណបេតិកភ័ណ្ឌជាតិ ក៍ដូចជាបេតិកភ័ណ្ឌដែលបានបញ្ចូលជាបេតិកភ័ណ្ឌពិភពលោក ត្រូវទុកជាតំបន់អព្យាក្រឹត ដែល
មិនអោយមានសកម្មភាពយោធា ។

មាត្រា ៧២  : សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា ។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជំងឺ និងព្យាបាលជំងឺ ។ ប្រជារាស្ត្រក្រីក្រត្រូវបាន
ទទួលការពិនិត្យរោគដោយអិតបង់ថ្លៃនៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ភពសាសាធារណ ។ រដ្ឋរៀបចំអោយមានគិលានដ្ឋាន និង
មន្ទីរសម្ភពដល់ជនបទ ។

មាត្រា ៧៣  : រដ្ឋយកចិត្តទុកដាក់ចំពោះកុមារ និងមាតា ។ រដ្ឋរៀបចំអោយមានទារកដ្ឋាន និងជួយអុបត្ថម្ភនារី ដែលមានកូនច្រើនក្នុងបន្ទុក
ហើយអិតទីពឹង ។

មាត្រា ៧៤  : រដ្ឋជួយអុបត្ថម្ភជនពិការ និងដល់គ្រួសារយុទ្ធជន ដែលបានបូជាជីវិតដើម្បីប្រទេសជាតិ ។
មាត្រា ៧៥  : រដ្ឋចាត់ចែងអោយមានរបបសន្តិសុខសង្គម ដល់កម្មករ និងនិយោជិត ។

ជំពូកទី៧
អំពីរដ្ឋសភា

មាត្រា ៧៦  : រដ្ឋសភាមានសមាជិកជាតំនាងរាស្ត្រយ៉ាងតិច ១២០ រូប ។
              តំនាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោត
ជាសំងាត់។
              តំនាងរាស្ត្រអាចឈរឈ្មោះបោះឆ្នោតសាជាថ្មីបាន ។
              អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំនាងរាស្ត្រ គឺប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច
២៥ ឆ្នាំ មានសញ្ជាតិជាខ្មែរតាំងពីកំនើត។
              អង្គការរៀបចំការបោះឆ្នោត បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោតត្រូវកំនត់ក្នុងច្បាប់បោះឆ្នោត ។

មាត្រា ៧៧  : តំនាងរាស្ត្រក្នុងរដ្ឋសភា ជាតំនាងប្រជាជាតិខ្មែរទាំងមូលពុំមែនគ្រាន់តែជាតំនាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ ។
អានត្ដិអាជ្ញាបញ្ជាទាំងឡាយត្រូវទុកជាមោឃ។

មាត្រា ៧៨  : នីតិកាលរបស់រដ្ឋសភាមានកំនត់ ៥ ឆ្នាំ ហើយត្រូវផុតកំនត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំនែង ។ រដ្ឋសភាមិនអាចត្រូវ
បានរំលាយមុនផុតអានត្ដិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុងរយ ១២ ខែ ។
              ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទ្រង់បាន
ការ យល់ព្រមពីប្រធានរដ្ឋសភា ។
              ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុងរយពេល ៦០ ថ្ងៃយ៉ាងយូរចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក ។
              ក្នុងរយកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ ។
              ក្នុងពេលមានសង្គ្រាម រឺក្នុងកាលទេសពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាចប្រកាសបន្តនីតិកាល
របស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំនើរបស់ព្រះមហាក្សត្រ ។
              ការប្រកាសបន្តនីតិកាល របស់រដ្ឋសភាត្រូវសំរេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។

មាត្រា ៧៩  : អានត្ដិនៃសមាជិករដ្ឋសភាមានវិសមតិភាពជាមួយការបំពេញមុខងារសាសាធារណជាសកម្ម និងជាមួយមុខងារជាសមាជិកនៃ
ស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ វៀរលែងតែទៅបំពេញមុខងារក្នុងគណរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល ។
              ក្នុងករណីនេះសមាជិករដ្ឋសភារូបនោះ មានឋានជាសមាជិករដ្ឋសភាធម្មតាប៉ុន្តែមិនត្រូវមានមុខតំនែងអ្វីទាំងអស់ក្នុងគណកម្មា
ធិការអចិន្ត្រៃយ៍ និងក្នុងគណកម្មការផ្សេងៗនៃរដ្ឋសភា ។

មាត្រា ៨០  : តំនាងរាស្ត្រមានអភ័យអែកសិទ្ធិសភា ។
   តំនាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួនឃាត់ខ្លួន រឺ ឃុំខ្លួនដោយហេតុពីបានសំដែងយោបល់ រឺ បញ្ចោញមតិ
ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ ។
   ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន រឺការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការ
   យល់ព្រមពីរដ្ឋសភា រឺពីគណកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្ម
   ទ័ណ្ឌជាក់ស្តែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ច ត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា រឺជូនគណកម្មាធិការអចិន្ត្រៃយ៍
របស់រដ្ឋសភា ជាបន្ទាន់ដើម្បីសំរេច ។
   សេចក្តីសំរេចរបស់គណកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើន
ពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល ។
   ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំនាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចោញមតិអោយផ្អា
កតាមមតិភាគច្រើន បីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។

មាត្រា ៨១  : រដ្ឋសភាមានថវិកាស្វយ័ត សំរាប់ដំនើរការ ។ តំនាងរាស្ត្រត្រូវទទួលប្រាក់បំនាច់ ។

មាត្រា ៨២  : រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ។
មុនចាប់ផ្តើមការងាររបស់ខ្លួន រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងសម្រេចអំពីសុពលភាពនៃអានត្ដិរបស់សមាជិកនីមួយៗ និងត្រូវបោះ
ឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃ គណកម្មការនានារបស់រដ្ឋសភាដោយ
មតិភាគច្រើន ពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល ។ តំនាងរាស្ត្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធាន មុនចូលកាន់តំនែងដូចមានខ្លឹមសារ
ចែងក្នុងអុបសម្ព័ន្ធ ៥ ។

មាត្រា ៨៣  : រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។
              សម័យប្រជុំនីមួយៗ មានថិរៈវេលាយ៉ាងតិចបីខែ។ បើមានសំនូមពរពីព្រះមហាក្សត្រ រឺ សេចក្តីស្នើសុំពីនាយករដ្ឋមន្ត្រី រឺពី
              សមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិច គណកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ។
              ក្នុងករណីនេះ របៀបវារៈជាក់លាក់នៃសម័យប្រជុំជាវិសាមញ្ញ ត្រូវផ្សាយដល់ប្រជារាស្ត្រជាមួយនឹងថ្ងៃកំនត់ប្រជុំ។

មាត្រា ៨៤  : នៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា គណកម្មាធិការអចិន្ត្រៃយ៍ របស់រដ្ឋសភាទទួលភារកិច្ចចាត់ចែងការងារ ។
   គណកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភារួមមាន ៖ ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និង ប្រធានគណកម្មការទាំងអស់របស់រដ្ឋសភា។

មាត្រា ៨៥  : សម័យប្រជុំរដ្ឋសភាត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសាលប្រជុំរបស់រដ្ឋសភា លើកលែងតែមានការសំរេ
ចផ្សេង ចុះក្នុងលិខិតកោះប្រជុំដោយកាលទេសតំរូវ ។
    ក្រៅពីករណីខាងលើ និងក្រៅពីកន្លែង និងពីកាលបរិច្ឆេទដែលកំនត់ក្នុងសេចក្តីអញ្ជើញ ការប្រជុំណាក៏ដោយរបស់រដ្ឋសភា ត្រូវទុកជា
ខុសច្បាប់ហើយជាអាសាសូន្យពេញលក្ខណៈ ។

មាត្រា ៨៦  : ក្នុងកាលទេសដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ ។ រដ្ឋសភាមានសិទ្ធិសំរេចបញ្ចប់
កាលទេសពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត ។
    បើរដ្ឋសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍នៅពេលដែលកំលាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាព
អាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ ។
   នៅពេលដែលប្រទេសជាតិឋិតក្នុងភាពអាសន្ន រដ្ឋសភាមិនត្រូវរំលាយបានឡើយ ។

មាត្រា ៨៧  : ប្រធានរដ្ឋសភាដឹកនាំអង្គប្រជុំរបស់រដ្ឋសភា ទទួលអាញ្ញត្តិច្បាប់ និងសេចក្តីសំរេចចិត្តទាំងឡាយដែលរដ្ឋសភាបានអនុម័ត
រ៉ាប់រងការអនុវត្តន៍ បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់រដ្ឋសភា ។
              ក្នុងករណីដែលប្រធានរដ្ឋសភាមានធុរៈ មិនអាចបំពេញមុខងារបានដោយហេតុមកពីមានជំងឺ រឺបំពេញមុខងារជាប្រមុខរដ្ឋស្តីទី
              រឺជា ព្រះរាជានុសិទ្ធិ រឺបំពេញបេសកកម្មនៅបរទេស អនុប្រធានរដ្ឋសភាមួយរូប ត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស ។
              ក្នុងករណីដែលប្រធាន រឺអនុប្រធានរដ្ឋសភាលាលែងពីមុខតំនែង រឺទទួលអនិច្ចកម្ម រដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន រឺ
អនុប្រធានថ្មី ។

មាត្រា ៨៨  : ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាសាធារណ ។
              រដ្ឋសភាអាចប្រជុំជាសំងាត់បាន តាមការសុំពីប្រធាន រឺពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ រឺពីនាយករដ្ឋមន្ត្រី។
              ការប្រជុំរដ្ឋសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់នៃសមាជិករដ្ឋសភាទាំងមូល ។

មាត្រា ៨៩  : តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញអិស្សរជនដ៏អុត្តមណាមួយ មកបំភ្លឺរដ្ឋសភាអំពីបញ្ហា
ដែលមានសារសំខាន់ពិសេស ។

មាត្រា ៩០  : ថ្មី រដ្ឋសភាជាអង្គការដែលមានអំនាចនីតិបញ្ញត្តិិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំនត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរ
មាន ។ រដ្ឋសភាអនុម័តថវិកាជាតិ ផែនការរដ្ឋ ការអោយរដ្ឋខ្ចីប្រាក់ពីគេ ការអោយរដ្ឋអោយប្រាក់គេខ្ចី ការសន្យានានាផ្នែកហិរញ្ញវត្ថុ និងការ
បង្កើតកែប្រែ រឺលុបចោលពន្ធដារ ។
              រដ្ឋសភាអោយសេចក្តីយល់ព្រមចំពោះគណនីរដ្ឋបាល ។
              រដ្ឋសភាអនុម័តច្បាប់ស្តីពីការលើកលែងទោសជាទូទៅ ។
              រដ្ឋសភាអនុម័តយល់ព្រម រឺលុបចោលសន្ធិសញ្ញា រឺអនុសញ្ញាអន្តរជាតិ ។
              រដ្ឋសភាអនុម័តច្បាប់ស្តីពីការប្រកាសសង្គ្រាម ។
              ការអនុម័តខាងលើនេះ ប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ។
              រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល តាមមតិភាគច្រើនពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល ។

មាត្រា ៩១  : ថ្មី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្ត្រីមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ ។
       តំនាងរាស្ត្រមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំនើនេះមិនអាចទទួលយកបានទេ បើវិសោធនកម្មនោះសំដៅបន្ថយប្រាក់ចំនូល
សាសាធារណ រឺបន្ថែមបន្ទុកលើប្រជាពលរដ្ឋ ។

មាត្រា ៩២  : ការអនុម័តទាំងឡាយរបស់រដ្ឋសភា ដែលផ្ទុយនឹងគោលការណ៍រក្សាការពារអែករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះ
រាជាណាចក្រកម្ពុជា ហើយដែលនាំអោយប៉ះពាល់ដល់អែកភាពនយោបាយ រឺ ការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ នឹងត្រូវចាត់ទុកជា
អាសាសូន្យ ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ ដែលមានសមត្ថកិច្ចសម្រេចពី មោឃភាពនេះ ។

មាត្រា ៩៣  : ថ្មី ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ ហើយត្រូវបានព្រះមហាក្សត្រទ្រង់បានឡា
យព្រះហស្តលេខាប្រកាសអោយប្រើត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយពេល ដប់ថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសអោយប្រើ និង
នៅទូទាំងប្រទេសក្នុងរយពេលម្ភៃថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសអោយប្រើ ។ ប៉ុន្តែបើច្បាប់បានចែងថា ជាការប្រញាប់ ច្បាប់នេះត្រូវចូល
ជាធរមានភ្លាមនៅទូទាំងប្រទេស ក្រោយថ្ងៃប្រកាសអោយប្រើ ។
    ច្បាប់ដែលព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្តលេខាប្រកាសអោយប្រើ ត្រូវចុះក្នុងរាជកិច្ច និងផ្សព្វផ្សាយនៅទូទាំងប្រទេសអោយ
ទាន់តាមពេលកំនត់ខាងលើ ។

មាត្រា ៩៤  : រដ្ឋសភាបង្កើតគណកម្មការផ្សេងៗ ដែលចាំបាច់ ។ ការរៀបចំ និងការប្រព្រឹត្តទៅ នៃរដ្ឋសភានឹងមានកំនត់ក្នុងបទបញ្ជាផ្ទៃ
ក្នុងនៃរដ្ឋសភា ។

មាត្រា ៩៥  : ក្នុងករណីមានសមាជិករដ្ឋសភាទទួលអនិច្ចកម្ម លាលែង រឺ ប្រាសចាកសមាជិកភាព ដែលកើតមានឡើង ៦ ខែយ៉ាងតិច
មុនចប់នីតិកាល ត្រូវចាត់ការជ្រើសតាំងជំនួសសមាជិកនោះ តាមល័ក្ខខ័ណ្ឌកំនត់ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និង ក្នុងច្បាប់បោះឆ្នោត ។

មាត្រា ៩៦  : តំនាងរាស្ត្រមានសិទ្ធិដាក់សំនួរដល់រាជរដ្ឋាភិបាល ។ សំនួរនេះត្រូវសរសេរជាលាយល័ក្ខអក្សរប្រគល់ជូនតាមរយប្រធានរដ្ឋ
សភា ។
              ចំលើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប រឺច្រើនរូប អាស្រ័យដោយបញ្ហាដែលបានចោទឡើង ពាក់ព័ន្ធនឹងការទទួលខុសត្រូវ
              របស់រដ្ឋមន្ត្រីមួយរូប រឺច្រើនរូប ។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីត្រូវឆ្លើយផ្ទាល់ខ្លួន ។
              ចំលើយរបស់រដ្ឋមន្ត្រី រឺរបស់នាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឫសរសេរជាលាយល័ក្ខអក្សរ ។
              ចំលើយខាងលើនេះ ត្រូវធ្វើឡើងក្នុងរយពេលប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលសំនួរ ។
              ចំពោះចំលើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសំរេចបើកអោយមាន រឺមិនអោយមានការជជែកដេញដោល ។ បើគ្មានការបើក
អោយជជែកដេញដោលទេ នោះចម្លើយួរបស់រដ្ឋមន្ត្រី រឺរបស់នាយករដ្ឋមន្ត្រីនឹងបញ្ចប់សំនួរតែម្តង ។
បើមានការបើកអោយជជែកដេញដោល ម្ចាស់សំនួរ វាគ្មិនអែទៀត និងរដ្ឋមន្ត្រីពាក់ព័ន្ធរឺនាយករដ្ឋមន្ត្រី អាចជជែកប្តូរយោបល់ក្នុងរយពេ
លដែលមិនអាចលើសពីមួយពេលប្រជុំឡើយ ។
              រដ្ឋសភាកំនត់ទុកពេលមួយថ្ងៃ ក្នុងមួយសប្តាហ៍ សំរាប់ការឆ្លើយសំនួរ ។
              ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំសំរាប់ឆ្លើយសំនួរខាងលើនេះ មិនអាចបើកលទ្ធភាពអោយមានការបោះឆ្នោតប្រភេទណា
មួយបានឡើយ ។

មាត្រា ៩៧  : គណកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺ អំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវ
របស់ខ្លួន។

មាត្រា ៩៨  : រដ្ឋសភាអាចទម្លាក់សមាជិកគណរដ្ឋមន្ត្រី រឺទម្លាក់រាជរដ្ឋាភិបាលពីតំនែងដោយអនុម័តញត្តិបន្ទោសតាមសំលេងឆ្នោតពីរភាគបី
នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំនាងរាស្ត្រចំនួនសាមសិបនាក់ ទើប
រដ្ឋសភាអាចលើកមកពិភាក្សាបាន ។

ជំពូកទី៨ថ្មី
អំពីព្រឹទ្ធសភា

មាត្រា ៩៩  : ថ្មី ព្រឹទ្ធសភាជាអង្គការដែលមានអំនាចនីតិបញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំនត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរ
មាន ។ ព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើនស្មើនឹងពាក់កន្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ សមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះ
និងត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលខ្លះ ។ សមាជិកព្រឹទ្ធសភាអាចត្រូវបានចាត់តាំង និងជ្រើសតាំងសាជាថ្មីបាន ។ អ្នកដែលមាន
សិទ្ធិឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភា គឺជា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោតមានអាយុយ៉ាងតិច ៤០ ឆ្នាំ មានសញ្ជាតិខ្មែ
រតាំងពីកំនើត ។

មាត្រា ១០០  : ថ្មី សមាជិកព្រឹទ្ធសភាចំនួន ២ រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ។
              សមាជិកព្រឹទ្ធសភាចំនួន ២ រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប ។
              រីអែសមាជិកព្រឹទ្ធសភាអែទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល ។

មាត្រា ១០១  : ថ្មី ការរៀបចំបែបបទ និងការប្រព្រឹត្តទៅនៃការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងការកំ
នត់ អំពីអ្នកបោះឆ្នោត អង្គបោះឆ្នោត និងមណ្ឌលបោះឆ្នោតត្រូវចែងក្នុងច្បាប់មួយ ។

មាត្រា ១០២  : ថ្មី នីតិកាលរបស់ព្រឹទ្ធសភាមានកំនត់ ៦ ឆ្នាំ ហើយត្រូវផុតកំនត់នៅពេលដែលព្រឹទ្ធសភាថ្មីចូលកាន់តំនែង ។
      ក្នុងពេលមានសង្គ្រាម រឺក្នុងកាលទេសពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត ព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលរប
ស់ខ្លួនមួយដងបានមួយឆ្នាំតាមសំនើរបស់ព្រះមហាក្សត្រ ។
      ការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភា ត្រូវសំរេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិច នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
      ក្នុងកាលទេសដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ ។ ព្រឹទ្ធសភាមានសិទ្ធិសំរេចបញ្ចប់កាលទេសពិសេស
ខាងលើនេះកាលបើសភាពការណ៍អនុញ្ញាត ។
      បើព្រឹទ្ធសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍នៅពេលដែលកំលាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភា
ពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ ។

មាត្រា ១០៣  : ថ្មី អានត្ដិនៃសមាជិកព្រឹទ្ធសភាវិសមតិភាពជាមួយការបំពេញមុខងារសាសាធារណជាសកម្ម ជាមួយមុខងារជាតំនាងរាស្ត្រ
និង ជាមួយមុខងារជាសមាជិកស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។

មាត្រា ១០៤  : ថ្មី សមាជិកព្រឹទ្ធសភា មានអភ័យអែកសិទ្ធិសភា ។
សមាជិកព្រឹទ្ធសភារូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន រឺឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ រឺ បញ្ចោញ
មតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ ។ ការចោទប្រកាន់ ការចាប់ខ្លួនូ ការឃាត់ខ្លួន រឺការឃុំខ្លួន សមាជិកណាមួយនៃព្រឹទ្ធសភា
នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីព្រឹទ្ធសភា រឺពីគណកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាក្នុងចន្លោះ សម័យប្រជុំនៃព្រឹទ្ធ
សភា រៀរលែងតែក្នុងករណីបទល្មើសព្រហ្មទ័ណ្ឌជាក់ស្តែង ។ ក្នុងករណីចុងក្រោយនេះ ក្រសួងមានសមត្ថកិច្ច ត្រូវធ្វើសេចក្តីរាយការណ៍
ជូនព្រឹទ្ធសភា រឺជូនគណកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាជាបន្ទាន់ដើម្បីសំរេច ។ សេចក្តីសំរេចរបស់គណកម្មាធិការអចិន្ត្រៃយ៍របស់
ព្រឹទ្ធសភា ត្រូវដាក់ជូនសម័យប្រជុំព្រឹទ្ធសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបី នៃសមាជិក ព្រឹទ្ធសភាទាំងមូល ។ ក្នុងករ
ណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់សមាជិកព្រឹទ្ធសភាណាមួយត្រូវផ្អាក ប្រសិនបើព្រឹទ្ធសភាបានបញ្ចោញ មតិអោយផ្អា
កតាមមតិភាគច្រើន បីភាគបួននៃសមាជិកព្រឹទ្ធសភាទាំងមូល ។

មាត្រា ១០៥  : ថ្មី ព្រឹទ្ធសភាមានថវិកាស្វយ័តសំរាប់ដំនើរការ ។ សមាជិកព្រឹទ្ធសភាត្រូវទទួលប្រាក់បំនាច់ ។

មាត្រា ១០៦  : ថ្មី ព្រឹទ្ធសភាបើកសម័យប្រជុំដំបូងហុកសិបថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ។
មុនចាប់ផ្តើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាសសុពលភាពនៃអានត្ដិរបស់សមាជិកនីមួយៗ និង ត្រូវបោះឆ្នោតជ្រើស រើសដាច់ដោយ
ឡែកពីគ្នានូវប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកទាំងអស់នៃគណកម្មការនានារបស់ព្រឹទ្ធសភា ដោយមតិភាគច្រើន ពីរភាគបីនៃស
មាជិកព្រឹទ្ធសភាទាំងមូល ។ សមាជិកព្រឹទ្ធសភាទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំនែងដូចមានខ្លឹមសារចែងក្នុងអុបសម្ព័ន្ធទី៧
នៃរដ្ឋធម្មនុញ្ញ ។

មាត្រា ១០៧  : ថ្មី ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ។ សម័យប្រជុំនីមួយៗមានថេរៈវេលាយ៉ាងតិចបីខែ ។ បើមានសំនូមពរពីព្រះ
មហាក្សត្រ រឺសេចក្តីស្នើសុំពីនាយករដ្ឋមន្ត្រី រឺពីសមាជិកព្រឹទ្ធសភាចំនួនមួយភាគបីយ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ ។

មាត្រា ១០៨  : ថ្មី នៅចន្លោះសម័យប្រជុំរបស់ព្រឹទ្ធសភា គណកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាទទួលភារកិច្ចចាត់ចែងការងារ ។
គណកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភារួមមាន ៖ ប្រធានព្រឹទ្ធសភា អនុប្រធានព្រឹទ្ធសភា និង ប្រធានគណកម្មការទាំងអស់របស់ព្រឹទ្ធ
សភា ។

មាត្រា ១០៩  : ថ្មី សម័យប្រជុំព្រឹទ្ធសភាត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសាលប្រជុំរបស់ព្រឹទ្ធសភា លើកលែងតែមាន
ការសំរេចផ្សេងចុះក្នុងលិខិតកោះប្រជុំដោយកាលទេសតំរូវ ។
   ក្រៅពីករណីខាងលើ និង ក្រៅពីកន្លែង និងកាលបរិច្ឆេទដែលកំនត់ក្នុងសេចក្តីអញ្ជើញ ការប្រជុំណាក៏ដោយរបស់ព្រឹទ្ធសភាត្រូវទុកជា
ខុសច្បាប់ ហើយអសារសូន្យពេញលក្ខណ។

មាត្រា ១១០  : ថ្មី ប្រធានព្រឹទ្ធសភាដឹកនាំអង្គប្រជុំរបស់ព្រឹទ្ធសភា ទទួលអាញត្តិច្បាប់ និងសេចក្តីសំរេចចិត្តទាំងឡាយដែលព្រឹទ្ធសភាបាន
អនុម័តរ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា និងចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់ព្រឹទ្ធសភា ។
     ក្នុងករណីដែលប្រធានព្រឹទ្ធសភាមានធុរៈ មិនអាចបំពេញមុខងារបានដោយហេតុមកពីមានជំងឺ រឺបំពេញមុខងារជាប្រមុខរដ្ឋស្តីទីរឺជា
ព្រះរាជានុសិទ្ធិ រឺបំពេញបេសកកម្មនៅបរទេស អនុប្រធានព្រឹទ្ធសភាមួយរូប ត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស ។
     ក្នុងករណីដែលប្រធាន រឺ អនុប្រធានព្រឹទ្ធសភាលាលែងពីមុខតំនែង រឺទទួលអនិច្ចកម្ម ព្រឹទ្ធសភាត្រូវបោះឆ្នោតជ្រើសតាំង
ប្រធាន រឺអនុប្រធានថ្មី ។

មាត្រា ១១១  : ថ្មី ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាសាធារណ ។
       ព្រឹទ្ធសភាអាចប្រជុំជាសំងាត់បានតាមការសុំពីប្រធាន រឺពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្ត្រីរឺពី
ប្រធានរដ្ឋសភា ។
      ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់ នៃសមាជិកព្រឹទ្ធសភាទាំងមូល ។
      ចំនួនសំលេងដែលតំរូវសំរាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលបានកំនត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសំរាប់ព្រឹទ្ធសភាផងដែរ។

មាត្រា ១១២  : ថ្មី ព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និង រដ្ឋាភិបាល ។

មាត្រា ១១៣  : ថ្មី ព្រឹទ្ធសភាពិនិត្យហើយអោយយោបល់ក្នុងរយពេលមួយខែយ៉ាងយូរ លើសេចក្តីព្រាងច្បាប់ រឺសេចក្តីស្នើច្បាប់ ដែលរដ្ឋ
សភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយព្រមទាំងលើបញ្ហាទាំងពួងដែលរដ្ឋសភាបានដាក់អោយពិនិត្យ ។ បើជាការប្រញាប់រយពេ
លនោះ ត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ ។
     បើព្រឹទ្ធសភាបានអោយយោបល់យល់ព្រម រឺពុំបានអោយយោបល់សោះ ក្នុងរយពេលដែលមានកំនត់ទុកហើយនោះទេ ច្បាប់ដែលរដ្ឋ
សភាបានអនុម័តយល់ព្រមហើយនោះ នឹងត្រូវបានយកទៅប្រកាសអោយប្រើ ។
     បើព្រឹទ្ធសភាសុំអោយកែសំរួលសេចក្តីព្រាងច្បាប់ រឺសេចក្តីស្នើច្បាប់នោះ រដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើកទីពីរ ។ រដ្ឋសភា
ត្រូវពិនិត្យ និងសំរេចតែត្រង់បទប្បញ្ញត្តិ រឺចំនុចណាដែលព្រឹទ្ធសភាសុំអោយកែសំរួល ដោយបដិសេធចោលទាំងមូល រឺទុកជាបានការខ្លះ។
ការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភា និង រដ្ឋសភា ត្រូវធ្វើតែក្នុងរយពេលមួយខែ ។ រយពេលនេះត្រូវបន្ថយមកត្រឹមដប់ថ្ងៃបើត្រូវពិនិ
ត្យសំរេចពីថវិកាជាតិ និង ហិរញ្ញវត្ថុ ហើយមកត្រឹមតែពីរថ្ងៃ បើជាការប្រញាប់ ។
      បើរដ្ឋសភាទុកអោយហួសរយពេលកំនត់ រឺពន្យាពេលដែលកំនត់ទុកសំរាប់ពិនិត្យនោះ រយពេលជាគោលការណ៍សំរាប់រដ្ឋសភា និង
ព្រឹទ្ធសភា ត្រូវបន្ថែមអោយស្មើគ្នាដែរ ។
     បើព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់ រឺសេចក្តីស្នើច្បាប់នោះជាអសារបង់រដ្ឋសភាមិនអាចនឹងយកមកពិចារណាជាលើកទីពីរបាន
មុនរយពេលមួយខែទេ ។ រយពេលនេះត្រូវបន្ថយមកត្រឹមដប់ប្រាំថ្ងៃ បើពិនិត្យពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែបួនថ្ងៃបើជា
ការប្រញាប់ ។
     ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ រឺសេចក្តីស្នើច្បាប់ជាលើកទី ២ នេះ រដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហ និងយកតាមមតិភាគ
ច្រើនដាច់ខាត ។
     សេចក្តីព្រាងច្បាប់ រឺសេចក្តីស្នើច្បាប់ណាដែលបានសំរេចដូចខាងលើនេះ ហើយនោះ នឹងត្រូវបានយកទៅប្រកាសអោយប្រើ ។

មាត្រា ១១៤ ថ្មី ព្រឹទ្ធសភាបង្កើតគណកម្មការផ្សេងៗដែលចាំបាច់។ ការរៀបចំនិងការប្រព្រឹត្តទៅនៃព្រឹទ្ធសភានឹងមានកំនត់ក្នុងបទបញ្ជាផ្ទៃ
ក្នុងរបស់ព្រឹទ្ធសភា។ បទបញ្ជាផ្ទៃក្នុងនេះ ត្រូវអនុម័តយល់ព្រមដោយសំលេងភាគច្រើនពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

មាត្រា ១១៥ ថ្មី ក្នុងករណីមានសមាជិកព្រឹទ្ធសភាទទួលអនិច្ចកម្ម លាលែងរឺប្រាសចាកសមាជិកភាពដែលកើតមានឡើងប្រាំមួយខែយ៉ាង
តិចមុនចប់នីតិកាល ត្រូវចាត់តាំង រឺជ្រើសតាំងជំនួសសមាជិកនោះ តាមល័ក្ខខ័ណ្ឌកំនត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃព្រឹទ្ធសភា និងក្នុងច្បាប់ស្តីពី
ការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ជំពូកទី៩ ថ្មី
 អំពីសមាជរដ្ឋសភានិងព្រឹទ្ធសភា

មាត្រា ១១៦ ថ្មី ក្នុងករណីចាំបាច់ រដ្ឋសភានិងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។

មាត្រា ១១៧ ថ្មី បញ្ហាសំខាន់ៗរបស់ប្រទេសជាតិដូចមានចែងក្នុងមាត្រា ១១៦ ថ្មី ខាងលើព្រមទាំងការរៀបចំ និងការប្រព្រឹត្តិទៅនៃសមាជ
នឹង ត្រូវកំនត់ក្នុងច្បាប់មួយ ។

ជំពូកទី១០ ថ្មី. អំពីរាជរដ្ឋាភិបាល

មាត្រា ១១៨ ថ្មី ( មាត្រា ៩៩ ចាស់ )
គណរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
គណរដ្ឋមន្ត្រី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយអុបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង រដ្ឋលេខាធិ
ការជាសមាជិក ។

មាត្រា ១១៩ ថ្មី ( មាត្រា ១០០ ចាស់ )
តាមសេចក្តីស្នើពីប្រធាន ដោយមានមតិអែកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំនោមតំ
នាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោត អោយបង្កើតរាជរដ្ឋាភិបាល ។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំនាងរាស្ត្រ រឺ
ជាសមាជិកគណបក្សតំនាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងអោយកាន់តំនែងផ្សេងៗក្នុងុរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ កាល
បើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណរដ្ឋមន្ត្រីទាំងមូល ។ មុនចូលកាន់តំនែង
 គណរដ្ឋមន្ត្រីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងអុបសម្ព័ន្ធ ៦ ។

មាត្រា ១២០ ថ្មី (មាត្រា ១០១ ចាស់ )
មុខងារនៃសមាជិករាជរដ្ឋាភិបាល មានវិសមិតភាព និងសកម្មភាពខាងវិជ្ជាជីវៈផ្នែកពាណិជ្ជកម្ម រឺអុស្សាហកម្ម ហើយនិងការកាន់តំនែងណា
មួយក្នុងមុខងារសាសាធារណ ។

មាត្រា ១២១ ថ្មី (មាត្រា ១០២ ចាស់ )
សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នា ចំពោះរដ្ឋសភាអំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល ។ សមាជិកមួយរូបៗនៃ
រាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួន ចំពោះនាយករដ្ឋមន្ត្រី និងចំពោះរដ្ឋសភាអំពីការដែលខ្លួនបានប្រ ព្រឹត្ត ។

មាត្រា ១២២ ថ្មី ( មាត្រា ១០៣ ចាស់ )
សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាល មិនអាចយកសំអាងនៃសេចក្តីបង្គាប់ដោយលាយល័ក្ខអក្សរ រឺដោយវាចារអំពីនរណាមួយដើម្បីដោះ
សាអោយរួចខ្លួនពីការទទួលខុសត្រូវរបស់ខ្លួនបានឡើយ ។

មាត្រា ១២៣ ថ្មី ( មាត្រា ១០៤ ចាស់ )
គណរដ្ឋមន្ត្រីត្រូវប្រជុំរាល់សប្តាហ៍ ជាប្រជុំធំ រឺជាប្រជុំពិនិត្យស្រាវជ្រាវ ។ អង្គប្រជុំធំត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី ។ នាយករដ្ឋមន្ត្រីអាច
ប្រគល់ភារកិច្ចជូនអុបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន ។ កំនត់ហេតុនៃអង្គប្រជុំទាំងអស់របស់គណរដ្ឋមន្ត្រី ត្រូវផ្ញើថ្វាយ
ព្រះមហាក្សត្រទ្រង់ជ្រាប ។

មាត្រា ១២៤ ថ្មី ( មាត្រា ១០៥ ចាស់ )
នាយករដ្ឋមន្ត្រី អាចរំលែកអំនាចរបស់ខ្លួនអោយទៅអុបនាយករដ្ឋមន្ត្រី រឺសមាជិកណាមួយនៃរាជរដ្ឋាភិបាលបាន ។

មាត្រា ១២៥ ថ្មី ( មាត្រា ១០៦ ចាស់ )
បើតំនែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណរដ្ឋមន្ត្រីមួយជាថ្មី ក្នុងល័ក្ខខ័ណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ ។ បើ
ការទំនេរនេះ ជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្តីទីជាបណ្តោះអាសន្ន ។

មាត្រា ១២៦ ថ្មី ( មាត្រា ១០៧ ចាស់ )
សមាជិកមួយរូបៗ នៃរាជរដ្ឋាភិបាលត្រូវទទួលទណ្ឌកម្មពីបទអុក្រិដ្ឋ រឺបទមជ្ឈឹមដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញការងាររបស់ខ្លួន ។
    ក្នុងករណីនេះ និង ក្នុងករណីធ្វើខុសជាទំងន់ ក្នុងការបំពេញការងាររបស់ខ្លួន រដ្ឋសភាអាចសំរេចប្តឹងទៅតុលាការមានសមត្ថកិច្ច ។
រដ្ឋសភាសំរេចក្នុងរឿងនេះ ដោយវិធីបោះឆ្នោតជាសំងាត់ តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ។

មាត្រ ១២៧ ថ្មី ( មាត្រា ១០៨ ចាស់ )
ការរៀបចំ និងការប្រព្រឹត្តទៅនៃគណរដ្ឋមន្ត្រីនឹងត្រូវកំនត់ក្នុងច្បាប់មួយ ។

ជំពូកទី១១ ថ្មី
អំពី អំណាចតុលាការ


មាត្រា ១២៨ ថ្មី (មាត្រា ១០៩ ចាស់)
              អំនាចតុលាការជាអំនាចអែករាជ្យ។
              អំនាចតុលាការធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
              អំនាចតុលាការគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង។
              អំនាចនេះ ត្រូវប្រគល់អោយតុលាការកំពូល និងសាលាជំរះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់។

មាត្រា ១២៩ ថ្មី (មាត្រា ១១០ ចាស់)
ការជំរះក្តីផ្តល់យុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន។ មានតែចៅក្រមទេដែលមានសិទ្ធិជំរះក្តី។ ចៅក្រម
ត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់និងអោយអស់ពីដួងចិត្តនិងសម្បជញ្ញៈរបស់ខ្លួន។

មាត្រា ១៣០ ថ្មី (មាត្រា ១១១ ចាស់ )
គ្មានអង្គការណាមួយនៃអំនាចនីតិបញ្ញត្តិ រឺ នីតិប្រតិបត្តិអាចទទួលអំនាចតុលាការអ្វីបានឡើយ។

មាត្រា ១៣១ ថ្មី (មាត្រា ១១២ ចាស់)
មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបន្ដឹងអាជ្ញា។

មាត្រា ១៣២ ថ្មី (មាត្រា ១១៣ ចាស់)
ព្រះមហាក្សត្រទ្រង់ជាអ្នកធានាអែករាជ្យនៃអំនាចតុលាការ។ អុត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ។

មាត្រា ១៣៣ ថ្មី (មាត្រា ១១៤ ចាស់)
ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេ។ ប៉ុន្តែអុត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសំរេចដាក់វិន័យលើចៅក្រមដែលបានប្រព្រឹត្ត
ខុស។

មាត្រា ១៣៤ ថ្មី (មាត្រា ១១៥ ចាស់)
              អុត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនឹងត្រូវបង្កើតដោយច្បាប់រៀបចំអង្គការមួយដែលនឹងកំនត់សមាសភាពនិងមុខងារ។
              អុត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថិតក្រោមព្រះរាជាធិបតីភាព នៃព្រះមហាក្សត្រ។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់អាចចាត់តាំង
              ព្រះរាជតំនាងម្នាក់របស់ព្រះអង្គអោយធ្វើជាអធិបតីនៃអុត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះ។
              អុត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងចៅក្រមនិងព្រះរាជអាជ្ញាអមសាលាជំរះ
ក្តីទាំងអស់។
              អុត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងមុខការដាក់វិន័យចំពោះចៅក្រមនិងព្រះរាជអាជ្ញា ត្រូវប្រជុំក្រោមអធិបតីភាពនៃប្រធាន
តុលាការកំពូល រឺអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល អាស្រ័យដោយករណីទាក់ទងនឹងចៅក្រម រឺព្រះរាជអាជ្ញា។

មាត្រា ១៣៥ ថ្មី (មាត្រា ១១៦ ចាស់)
លក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងការរៀបចំអង្គការតុលាការ នឹងត្រូវកំនត់ក្នុងច្បាប់ដោយឡែកពីគ្នា ។

ជំពូកទី១២ ថ្មី
អំពីក្រុមប្រឹក្សាធម្មនុញ

មាត្រា ១៣៦ ថ្មី ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអ
នុម័តនិង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ។ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសំរេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះ
ឆ្នោតជ្រើសតាំងតំនាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។


មាត្រា ១៣៧ ថ្មី ( មាត្រា ១១៨ ចាស់ )
ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកប្រាំបួនរូប ដែលទទួលអានត្ដិប្រាំបួនឆ្នាំ ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបី ត្រូវផ្លាស់ថ្មីក្នុង
រយពេលបីឆ្នាំម្តង បីឆ្នាំម្តង ។ សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្រ បីរូបត្រូវជ្រើសតាំងដោយរដ្ឋសភា ហើយ បីរូបទៀត
ត្រូវតែងតាំងដោយអុត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។ ប្រធានមានសំ
លេងអុត្តមានុភាពក្នុងករណីបែកសំលេងជាពីរស្មើគ្នា ។


មាត្រា ១៣៨ ថ្មី ( មាត្រា ១១៩ ចាស់ )
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវជ្រើសរើសក្នុងចំនោមអិស្សរជនដែលមានសញ្ញប័ត្រចាប់ពីអុត្តមសិក្សាទៅខាងច្បាប់ ខាងរដ្ឋបាល ខាង
ការទូត រឺខាងសេដ្ឋកិច្ច ហើយមានពិសោធន៍ច្រើនក្នុងការងារ ។

មាត្រា ១៣៩ ថ្មី មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានវិសមិតភាព នឹងមុខងារសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋសភា
សមាជិករាជរដ្ឋាភិបាល ចៅក្រមក្នុងតំនែង ការកាន់តំនែងណាមួយ ក្នុងមុខងារសាសាធារណ ប្រធាន រឺអនុប្រធានគណបក្សនយោបាយ
ប្រធាន រឺ អនុប្រធានសហជីព ។

មាត្រា ១៤០ ថ្មី ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំនាងរាស្ត្រចំនួនមួយភាគដប់ ប្រធានព្រឹទ្ធសភា រឺសមាជិកព្រឹទ្ធសភាចំនួន
មួយភាគបួន អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័តទៅអោយក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងច្បាប់នោះត្រូវប្រកាសអោយប្រើ ។
បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់រៀបចំអង្គការទាំងឡាយ ត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹង
ប្រកាសអោយប្រើ ។ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវសំរេច ក្នុងរយពេលសាមសិប (៣០ ) ថ្ងៃយ៉ាងយូរថា តើច្បាប់ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និង
បទញ្ជាផ្ទៃក្នុងព្រឹទ្ធសភាខាងលើស្រប រឺមិនស្របនឹងរដ្ឋធម្មនុញ្ញ ។

មាត្រា ១៤១ ថ្មី ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសអោយប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី ស
មាជិកព្រឹទ្ធ សភាចំនួនមួយភាគបួនតំនាងរាស្ត្រចំនួនមួយភាគដប់ រឺតុលាការអាចសុំអោយក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាពនៃ
ច្បាប់នោះ ។ ប្រជារាស្ត្រមានសិទ្ធិប្តឹងឹអំពីធម្មនុញ្ញភាព នៃច្បាប់បានតាមរយតំនាងរាស្ត្ររឺ ប្រធានរដ្ឋសភា រឺសមាជិកព្រឹទ្ធសភា រឺប្រធាន
ព្រឹទ្ធសភា ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ។

មាត្រា ១៤២ ថ្មី ( មាត្រា ១២៣ ចាស់ )
បទប្បញ្ញត្តិក្នុងមាត្រាណាដែលក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា មិនស្របនឹងរដ្ឋធម្មនុញ្ញ មិនអាចយកទៅប្រកាសអោយប្រើ រឺយកទៅ អនុ
វត្តបានឡើយ ។ សេចក្តីសំរេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសំរេចបិទផ្លូវតវ៉ា ។

មាត្រា ១៤៣ ថ្មី ( មាត្រា ១២៤ ចាស់ )
ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញចំពោះសេចក្តីស្នើទាំងឡាយ ដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ។

មាត្រា ១៤៤ ថ្មី ( មាត្រា ១២៥ ចាស់ )
ច្បាប់រៀបចំអង្គការមួយនឹងកំនត់ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ។

ជំពូកទី១៣ ថ្មី
អំពីការគ្រប់គ្រងរដ្ឋបាល

មាត្រា ១៤៥ ថ្មី ( មាត្រា ១២៦ ចាស់ )
              ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចែកជាខេត្ត និងក្រុង ។
              ខេត្តចែកជាស្រុក ស្រុកចែកជាឃុំ ។
              ក្រុងចែកជា ខ័ណ្ឌ ខ័ណ្ឌ ចែកជាសង្កាត់ ។

មាត្រា ១៤៦ ថ្មី (មាត្រា ១២៧ ចាស់ )
              ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំ និងសង្កាត់ ត្រូវគ្រប់គ្រងតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់រៀបចំអង្គការមួយ ។

ជំពូកទី ១៤ ថ្មី
អំពី សមាជជាតិ

មាត្រា ១៤៧ ថ្មី ( មាត្រា ១២៨ ចាស់ )
សមាជជាតិបើកអោយប្រជារាស្ត្រជ្រាបដោយផ្ទាល់ អំពីកិច្ចការផ្សេងៗដែលជាប្រយោជន៍ជាតិ និងលើកបញ្ហានិងសំនូមពរជូនរដ្ឋអំនាច
ដោះស្រាយ ។ ប្រជារាស្ត្រខ្មែរទាំងពីរភេទមានសិទ្ធិទៅចូលរួមក្នុងសមាជជាតិ ។

មាត្រា ១៤៨ ថ្មី ( មាត្រា ១២៩ ចាស់ )
              សមាជជាតិប្រជុំមួយដងក្នុងមួយឆ្នាំ នៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី ។
              សមាជជាតិប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាព នៃព្រះមហាក្សត្រ ។

មាត្រា ១៤៩ ថ្មី សមាជជាតិអនុម័តសំនូមពរជូនព្រឹទ្ធសភា ជូនរដ្ឋសភា និងជូនរដ្ឋអំនាចពិចារណា ។
              ការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជជាតិនឹងត្រូវកំនត់ក្នុងច្បាប់មួយ ។

ជំពូកទី ១៥ ថ្មី
អំពី អានុភាព ការសើរើ និង វិសោធនកម្មរដ្ឋធម្មនុញ្ញ

មាត្រា ១៥០ ថ្មី ( មាត្រា ១៣១ ចាស់ )
              រដ្ឋធម្មនុញ្ញោនះជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ។
              ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ។

មាត្រា ១៥១ ថ្មី ( មាត្រា ១៣២ ចាស់ )
ការផ្តើមគំនិតសើរើ រឺការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋស
ភា តាមសេចក្តីស្នើរបស់តំនាងរាស្ត្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ ការសើរើ រឺវិសោធនកម្មរដ្ឋមនុញ្ញត្រូវធ្វើឡើង
ដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភាតាមមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។

មាត្រា ១៥២ ថ្មី ( មាត្រា ១៣៣ ចាស់ )
ការសើរើ រឺវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវហាមឃាត់មិនអោយធ្វើ នៅពេលប្រទេសជាតិឋិតក្នុងភាពអាសន្ន ដូចមានចែងក្នុងមាត្រា

មាត្រា ១៥៣ ថ្មី ( មាត្រា ១៣៤ ចាស់ )
ការសើរើ រឺវិសោធនកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និង របបរាជានិយម
អាស្រ័យដោយរដ្ឋធម្មនុញ្ញ ។

ជំពូកទី ១៦ ថ្មី
អំពី អន្តរប្បញ្ញត្តិ

មាត្រា ១៥៤ ថ្មី រដ្ឋធម្មនុញ្ញោនះ ក្រោយពីបានទទួលការអនុម័ត ត្រូវបានប្រកាសអោយចូលជាធរមានភ្លាមដោយព្រះមហាក្សត្រ នៃព្រះរា
ជាណាចក្រកម្ពុជា ។

មាត្រា ១៥៥ ថ្មី ( មាត្រា ១៣៦ ចាស់ )
              ក្រោយពេលរដ្ឋធម្មនុញ្ញោនះចូលជាធរមាន សភាធម្មនុញ្ញត្រូវក្លាយទៅជារដ្ឋសភា ។
              បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាត្រូវចូលជាធរមាន ក្រោយទទួលបានការអនុម័តពីរដ្ឋសភា ។
              ក្នុងករណីដែលរដ្ឋសភាមិនទាន់ចាប់ដំនើរការបាន ប្រធាន អនុប្រធានទីមួយ និងអនុប្រធានទីពីរ នៃសភាធម្មនុញ្ញ និងចូលរួមបំ
ពេញភារកិច្ចក្នុងក្រុមប្រឹក្សារាជសម្បត្តិ បើសភាពការណ៍ក្នុងប្រទេសទាមទារ ។

មាត្រា ១៥៦ ថ្មី ក្រោយរដ្ឋធម្មនុញ្ញោនះចូលជាធរមាន ព្រះមហាក្សត្រជ្រើសតាំងតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងមាត្រា ១៣ ថ្មី និង ១៤ ។

មាត្រា ១៥៧ ថ្មី នីតិកាលទី១ នៃព្រឹទ្ធសភាមានកំនត់ ៥ ឆ្នាំ ហើយត្រូវផុតកំនត់នៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំនែង ។ សំរាប់នីតិកាលទី១ នៃ
ព្រឹទ្ធសភា ៖
              – សមាជិកព្រឹទ្ធសភាមានចំនួនសរុប ហុកសិបមួយរូប ។
              – ព្រះមហាក្សត្រទ្រង់តែងតាំងសមាជិកព្រឹទ្ធសភា ពីររូប ព្រមទាំងប្រធាន អនុប្រធានទី ១ អនុប្រធានទី ២ នៃព្រឹទ្ធសភា ។
              – សមាជិកដទៃទៀតនៃព្រឹទ្ធសភា ត្រូវបានតែងតាំងដោយព្រះមហាក្សត្រតាមសំនើរបស់ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា
ក្នុងចំនោមសមាជិកនៃគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា ។
              – កិច្ចប្រជុំសមាជរដ្ឋសភា និង ព្រឹទ្ធសភា ត្រូវដឹកនាំដោយសហប្រធាន ។

មាត្រា ១៥៨ ថ្មី ( មាត្រា ១៣៩ ចាស់ )
ច្បាប់ និងលិខិតបទដ្ឋានទាំងអស់នៅកម្ពុជា ដែលធានាការពារបាននូវទ្រព្យសម្បត្តិរដ្ឋ សិទ្ធិសេរីភាព និងទ្រព្យសម្បត្តិត្រឹមត្រូវតាមច្បាប់
របស់បុគ្គល និងដែលសមស្របនឹងប្រយោជន៍ជាតិ ត្រូវមានអានុភាពអនុវត្តបន្តទៅមុខទៀតរហូតដល់មានអត្ថបទថ្មីមកកែប្រែរឺ លុប
ចោល លើកលែងតែបទប្បញ្ញត្តិណា ដែលផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញោនះ ។

ភ្លេងជាតិ និង សច្ចាប្រណិធាន

ភ្លេងជាតិ នគររាជ
              ១ – សូមពួកទេព្តា រក្សា មហាក្សត្រយើង អោយបានរុងរឿង ដោយជ័យមង្គល សេរីសួស្តី
                   យើងខ្ញុំព្រះអង្គ សូមជ្រកក្រោមម្លប់ព្រះបារមី នៃព្រះន-របតី វង្សក្សត្រាដែលសាងប្រាសាទថ្ម
                    គ្រប់គ្រងដែនខ្មែរ បុរាណថ្កើងថ្កាន។

២ – ប្រាសាទសីលា កំបាំងកន្ដាលព្រៃ គួរអោយស្រមៃ នឹកដល់យសសក្កិ មហានគរ
ជាតិខ្មែរដូចថ្ម គង់វង់នៅល្អ រឹងប៉ឹងជំហរ យើងសង្ឃឹមពរ ភ័ព្វព្រេងសំនាងរបស់កម្ពុជា
មហារដ្ឋកើតមាន យូរអង្វែងហើយ។

៣ – គ្រប់វត្តអារាម លឺតែសូរស័ព្ទធម៌ សូត្រដោយអំនរ រំលឹកគុណពុទ្ធសាសនា
ចូរយើងជាអ្នក ជឿជាក់ស្មោះស្ម័គ្រ តាមបែបដូនតា គង់តែទេវតា នឹងជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៍អោយ
ដល់ប្រទេសខ្មែរ ជាមហានគរ។

សច្ចាប្រណិធាន
នៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ខ្ញុំតាំងសច្ចាថានឹងប្រព្រឹត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ
ហើយនឹងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋ និងប្រជារាស្ត្រ ។

សច្ចាប្រណិធាន
ទូលព្រះបង្គំយើងខ្ញុំ ប្រធាន អនុប្រធាន និង សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
សូមធ្វើសច្ចាប្រណិធាន
នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសំដេចព្រះសង្ឃរាជ និង ទេវតារក្សាស្វេតច្ឆត្រដូចតទៅ ៖

              – ក្នុងពេលប្រតិបត្តិការ តាមមុខតំនែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្ត្រកម្ពុជាបានប្រគល់ជូន ចំពោះទូលព្រះ
បង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញបំរើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រយោជន៍ រប
ស់ប្រជារាស្ត្រ ប្រជាជាតិនិងមាតុភូមិកម្ពុជា ។ ទូលព្រះបង្គំយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ច នូវផលប្រយោជន៍ជាតិសំរាប់ផ្ទាល់ខ្លួន រឺ
សំរាប់គ្រួសារ រឺសំរាប់បក្សពួក រឺសំរាប់ភាគីរៀងៗខ្លួនឡើយ ។
              – ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្តូរផ្តាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ ៖
                            – អែករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា
                            – អធិបតេយ្យភាពជាតិពេញបរិបូណ៌
                            – បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ
                              ១៩៦៣ ដល់ ១៩៦៩ ។
                            – អែកភាពជាតិ ហើយមិនអនុញ្ញាតអោយមានការបែងចែក រឺការធ្វើអបគមន៍ណាមួយឡើយ ។
                            – ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវអព្យាក្រឹត្យភាព និង ភាពមិនចូល
                              បក្សសម្ព័ន្ធ សំរាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតអោយជនណាក៍ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុង
                              នៃកម្ពុជា រឺមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ ។ ទូលព្រះបង្គំយើងខ្ញុំ
                              មិនបំរើជាដាច់ខាត នូវផលប្រយោជន៍បរទេសហើយធ្វើអោយខូចខាត ដល់ប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ
                              និងមាតុភូមិកម្ពុជាឡើយ ។
                            – ក្នុងការដោះស្រាយបញ្ហាទាំងឡាយ លើផ្ទៃរាបជាតិ និងអន្តរជាតិ ទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុង នូវអំ
                              ពើហឹង្សាគ្រប់បែបយ៉ាង ។ ប៉ុន្តែ ព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុក នូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភ
                              ឈ្លានពានមកពីក្រៅដើម្បីការពារជាតិមាតុភូមិខ្លួន ។
                            – ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យសេរីនិយម ដែ
                              លមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឹងម៉ាត់ចំពោះសិទ្ធិមនុស្សដូចមានចែងក្នុងសេចក្តី ប្រ
                              កាសជាសកល ស្តីអំពីសិទ្ធិមនុស្ស ។
                            – ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំង អំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើ
                             ម្បីផ្សះផ្សាជាតិ ដើម្បីអែកភាពជាតិ ដើម្បីសន្តិភាពសង្គម និង សន្តិភាពជាតិ ដើម្បីភាពសំបូរសប្បាយ នៃប្រជារាស្ត្រ
                             កម្ពុជា និងដើម្បីភាពរុងរឿង ថ្កើងថ្កាន នៃមាតុភូមិកម្ពុជាជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំ
                             គ្រប់រូប ។

សច្ចាប្រណិធាន
ទូលព្រះបង្គំយើងខ្ញុំនាយករដ្ឋមន្ត្រី និង សមាជិករាជរដ្ឋាភិបាល
សូមធ្វើសច្ចាប្រណិធាន
នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសំដេចព្រះសង្ឃរាជ និង ទេវតារក្សាស្វេតច្ឆត្រដូចតទៅ ៖

              – ក្នុងពេលប្រតិបត្តិការ តាមមុខតំនែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្ត្រកម្ពុជាបានប្រគល់ជូន ចំពោះទូលព្រះ
                បង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញបំរើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រ
                យោជន៍របស់ប្រជារាស្ត្រប្រជាជាតិនិងមាតុភូមិកម្ពុជា ។ ទូលព្រះបង្គំយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ច នូវផលប្រយោជន៍
                ជាតិសំរាប់ផ្ទាល់ខ្លួន រឺសំរាប់គ្រួសារ រឺសំរាប់បក្សពួក រឺសំរាប់ភាគីរៀងៗខ្លួនឡើយ ។
              – ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្តូរផ្តាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ ៖
                            – អែករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា
                            – អធិបតេយ្យភាពជាតិពេញបរិបូណ៌
                            – បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ
                              ១៩៦៣ ដល់ ១៩៦៩ ។
                            – អែកភាពជាតិ ហើយមិនអនុញ្ញាតអោយមានការបែងចែក រឺការធ្វើអបគមន៍ណាមួយឡើយ ។
                            – ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវអព្យាក្រឹត្យភាព និងភាពមិនចូល
                              បក្សសម្ព័ន្ធ សំរាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតអោយជនណាក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុង
                              នៃកម្ពុជា រឺបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិ របស់កម្ពុជា បានឡើយ ។ ទូលព្រះបង្គំយើងខ្ញុំ មិន
                              បំរើជាដាច់ខាត នូវផលប្រយោជន៍បរទេស ហើយធ្វើអោយខូចខាត ដល់ប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និង
                              មាតុភូមិកម្ពុជាឡើយ ។
                            – ក្នុងការដោះស្រាយបញ្ហាទាំងឡាយ លើផ្ទៃរាបជាតិ និងអន្តរជាតិ ទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុង នូវ
                              អំពើហិង្សាគ្រប់បែបយ៉ាង ។ ប៉ុន្តែ ព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុក នូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភ
                              ឈ្លានពានមកពីក្រៅដើម្បីការពារជាតិមាតុភូមិខ្លួន ។
                            – ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យសេរីនិយម ដែ
                              លមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឹងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្តីប្រ
                              កាសជាសកល ស្តីអំពីសិទ្ធិមនុស្ស ។
                            – ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំង អំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បី
ផ្សះផ្សាជាតិ ដើម្បីអែកភាពជាតិ ដើម្បីសន្តិភាពសង្គម និង សន្តិភាពជាតិ ដើម្បីភាពសំបូរសប្បាយ នៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុង
រឿង ថ្កើងថ្កាន នៃមាតុភូមិកម្ពុជាជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប ។

សច្ចាប្រណិធាន
ទូលព្រះបង្គំយើងខ្ញុំប្រធាន អនុប្រធាន និង សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
សូមធ្វើសច្ចាប្រណិធាន
នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសំដេចព្រះសង្ឃរាជ និង ទេវតារក្សាស្វេតច្ឆត្រ
ដូចតទៅ ៖

              – ក្នុងពេលប្រតិបត្តិការ តាមមុខតំនែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្ត្រកម្ពុជាបានប្រគល់ជូន ចំពោះទូលព្រះ
                បង្គំយើងខ្ញុំគ្រប់រូប ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញបំរើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រ
                យោជន៍ របស់ប្រជារាស្ត្រ ប្រជាជាតិនិងមាតុភូមិកម្ពុជា ។ ទូលព្រះបង្គំយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ច នូវផលប្រយោជន៍
                ជាតិសំរាប់ផ្ទាល់ខ្លួន រឺសំរាប់គ្រួសារ រឺសំរាប់បក្សពួក រឺសំរាប់ភាគីរៀងៗខ្លួនឡើយ ។
              – ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្តូរផ្តាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ ៖
                            – អែករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា
                            – អធិបតេយ្យភាពជាតិពេញបរិបូណ៌
                            – បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ
                              ១៩៦៣ ដល់ ១៩៦៩ ។

                            – អែកភាពជាតិ ហើយមិនអនុញ្ញាតអោយមានការបែងចែក រឺការធ្វើអបគមន៍ណាមួយឡើយ ។
                            – ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវអព្យាក្រឹត្យភាព និងភាពមិនចូល
                              បក្សសម្ព័ន្ធ សំរាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតអោយជនណាក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុង
                              នៃកម្ពុជា រឺបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិ របស់កម្ពុជា បានឡើយ ។ ទូលព្រះបង្គំយើងខ្ញុំ មិន
                              បំរើជាដាច់ខាត នូវផលប្រយោជន៍បរទេស ហើយធ្វើអោយខូចខាត ដល់ប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និង
                              មាតុភូមិកម្ពុជាឡើយ ។
                            – ក្នុងការដោះស្រាយបញ្ហាទាំងឡាយ លើផ្ទៃរាបជាតិ និងអន្តរជាតិ ទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុង នូវ
                              អំពើហិង្សាគ្រប់បែបយ៉ាង ។ ប៉ុន្តែ ព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុក នូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភ
                              ឈ្លានពានមកពីក្រៅដើម្បីការពារជាតិមាតុភូមិខ្លួន ។
                            – ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យសេរីនិយម ដែ
                              លមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឹងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្តីប្រ
                              កាសជាសកល ស្តីអំពីសិទ្ធិមនុស្ស ។
                            – ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំង អំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បី
ផ្សះផ្សាជាតិ ដើម្បីអែកភាពជាតិ ដើម្បីសន្តិភាពសង្គម និង សន្តិភាពជាតិ ដើម្បីភាពសំបូរសប្បាយ នៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុង
រឿង ថ្កើងថ្កាន នៃមាតុភូមិកម្ពុជាជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប ។

ច្បាប់ ស្តីពីការកែប្រែ និង រាជក្រម

ច្បាប់ ស្តីពីការកែប្រែ
មាត្រា ២៨ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា
ច្បាប់នេះត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
អនុម័តនៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៩៤ នាសម័យប្រជុំ
វិសាមញ្ញសម័យពិសេស ។
ភ្នំពេញថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៩៤
ប្រធានរដ្ឋសភាស្តីទី
ឡូយ ស៊ឹមឈាង

ព្រះរាជក្រម
យើងព្រះបាទសំដេចព្រះនរោត្តម សីហនុ វរ្ម័ន រាជហរិវង្ស អុភតោសុជាតិ វិសុទ្ធិពង្ស អគ្គមហាបុរសរតន៍ និករោត្តមធម្មិកមហារាជាធិរាជ
បរមនាជ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី
យោងតាមមាត្រាទី ១១ ជំពូកទី ២ ស្តីពី ព្រះមហាក្សត្រ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃទី
២១ ខែ កញ្ញា ឆ្នាំ ១៩៩៣ បង្គាប់

មាត្រា ១  : ប្រកាសអោយប្រើជាផ្លូវការនូវច្បាប់ស្តីពីការកែប្រែមាត្រា ២៨ នៃរដ្ឋធ្ញម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា បានអនុ
ម័តនៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៩៤ ។

មាត្រា ២  : ព្រះរាជក្រមនេះ ចូលជាធរមានច្បាប់ ចាប់ពីពេលចុះហត្ថលេខានេះតទៅ ។ ធ្វើនៅព្រះរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ
១៩៩៤ ក្នុងព្រះបរមនាម និងតាមព្រះរាជចំនារប្រមុខរដ្ឋស្តីទី

ហត្ថលេខា និង ត្រា
ជា ស៊ីម

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា ១១ ១២ ១៣ ១៨ ២២ ២៤ ២៦ ២៨ ៣០ ៣៤ ៥១ ៩០ ៩១ ៩៣និង មាត្រាទាំងឡាយ នៃជំពូកទី ៨ ដល់
ជំពូកទី ១៤ នៃរដ្ឋធម្មនុញ្ញ។
ច្បាប់ធម្មនុញ្ញនេះ ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តនៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ ១៩៩៩ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី២

ភ្នំពេញ ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ១៩៩៩
ប្រធានរដ្ឋសភា
នរោត្តម រណឫទិ

ព្រះរាជក្រម
នស/រកម/០៣៩៩/០១
យើងព្រះបាទសំដេចព្រះនរោត្តម សីហនុ រាជហរិវង្ស អុភតោសុជាតិ វិសុទ្ធិពង្ស អគ្គមហាបុរសរតន៍ និករោត្តមធម្មិកមហារាជាធិរាជ បរម
នាជ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី
              – បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣
              – បានទ្រង់យល់សម័យប្រជុំវិសាមញ្ញោពញអង្គ នៃរដ្ឋសភានៅថ្ងៃទី ២-៣-៤ ខែ មីនា ឆ្នាំ ១៩៩៩
              – យោងតាមសំនើរបស់ ប្រធានរដ្ឋសភាចុះថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ១៩៩៩

ត្រាស់បង្គាប់
មាត្រា ១  : ប្រកាសអោយប្រើជាផ្លូវការ នូវច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្ម មាត្រា ១១ ១២ ១៣ ១៨ ២២ ២៤ ២៦ ២៨ ៣០ ៣៤ ៥១ ៩០ ៩១
៩៣ និង មាត្រាទាំងឡាយនៃជំពូកទី ៨ ដល់ជំពូកទី ១៤ នៃរដ្ឋធម្មនុញ្ញៃន ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី ០៤ ខែ
មីនា ឆ្នាំ ១៩៩៩។

មាត្រា ២  : ព្រះរាជក្រមនេះចូលជាធរមានច្បាប់ ចាប់ពីពេលឡាយព្រះហស្ថលេខានេះតទៅ ។

នរោត្តម សីហនុ
ធ្វើនៅថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ១៩៩៩

ច្បាប់ធម្មនុញ្ញបន្ថែម
សំដៅ
ធានានូវដំនើរការជាប្រក្រតីនៃស្ថាប័នជាតិ

មាត្រា ១  : ច្បាប់ធម្មនុញ្ញោនះ មានគោលដៅធានាក្នុងគ្រប់កាលទេស នូវដំនើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពតាមគោលការ
ណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យសេរី, ពហុបក្ស សមស្របតាមតំរូវការនៃភាពចាំបាច់។
មាត្រា ២  : នៅដើមនីតិកាលថ្មីនីមួយៗ រដ្ឋសភា ក្រោមអធិបតីភាពព្រឹទ្ធសមាជិករដ្ឋសភា មុននឹងផ្តើមការងាររបស់ខ្លួន និងក្រោយពេលសំ
រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកម្នាក់ៗអាចចាប់ផ្តើមអនុម័ត អត្ថបទដែលមានចារិកជារដ្ឋធម្មនុញ្ញ រឺ ច្បាប់ ដើម្បីអនុវត្តបាននូវ
គោលដៅដូចមានចែងក្នុងមាត្រា ១។
     អត្ថបទទាំងនេះ ក្រោយពីបានត្រូវទទួលការបោះឆ្នោតអនុម័តដោយរដ្ឋសភារួចហើយត្រូវតែបាន ទទួលជាបន្ទាន់នូវចនាត់ការដោយរួស
រាន់ពីសំនាក់ព្រឹទ្ធសមាជិករដ្ឋសភា តាមនីតិវិធីកំនត់សំរាប់ អត្ថបទទាំងនោះ រហូតដល់ពេលដែលត្រូវបានប្រកាសអោយចូលជាធរមាន។

មាត្រា ៣  : ក្នុងករណីដែលឃើញថានីតិវិធីនៃមាត្រា ៨២ និង ១១៩ថ្មី នៃរដ្ឋធម្មនុញ្ញ មិនអាចសំរេចបាន រដ្ឋសភា តាមសំនើរបស់គណបក្ស
ដែលមានអាសនច្រើនជាងគេនៅក្នុងរដ្ឋសភា អាចដំនើរការការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ក៏ដូចជា
ប្រធាន និងអនុប្រធានគណកម្មការក្នុងពេលជាមួយគ្នា និងការផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។

មាត្រា ៤  : ការរៀបចំបញ្ជីរាយនាមបេក្ខជន ដើម្បីបោះឆ្នោតជ្រើសតាំង និងផ្តល់សេចក្តីទុកចិត្តត្រូវអនុវត្តដូចតទៅ ៖
               – បញ្ជីរាយនាមបេក្ខជនប្រធាន អនុប្រធាននៃរដ្ឋសភា ក៏ដូចជា ប្រធាន និងអនុប្រធានគណកម្មការជំនាញទាំងអស់នៃរដ្ឋសភា
                 ត្រូវរៀបចំនិងស្នើដោយគណបក្សនយោបាយដែលព្រមព្រៀងគ្នា ដើម្បីបង្កើតរាជរដ្ឋាភិបាលចំរុះ ហើយត្រូវផ្ញើជូនព្រឹទ្ធសមា
                 ជិករដ្ឋសភា។
               – តាមសេចក្តីស្នើពីគណបក្សនយោបាយ ដែលមានចំនួនអាសនច្រើនជាងគេនៅក្នុងរដ្ឋសភា តាមរយព្រឹទ្ធសមាជិករដ្ឋសភា ព្រះ
                 មហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំនោមតំនាងរាស្ត្រនៃគណបក្សនយោបាយ ដែលឈ្នះឆ្នោតអោយបង្កើតរាជ រដ្ឋាភិ
                 បាល។ វរជនដែលត្រូវបានចាត់តាំងនេះត្រូវរៀបចំផ្គូរផ្គងតំនែងផ្សេងៗក្នុងរាជរដ្ឋាភិបាល រួចផ្ញើ បញ្ជីរាយនាមសមាជិកទាំងអស់
                 នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា។
               – ព្រឹទ្ធសមាជិករដ្ឋសភា ត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវបេក្ខជន ប្រធាន អនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុ
                 ប្រធានគណកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងបេក្ខជននាយករដ្ឋមន្ត្រី និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បី
                 ដាក់ជូនរដ្ឋសភាបោះឆ្នោត។

មាត្រា ៥  : នៅក្នុងដំនើរការនៃការបោះឆ្នោតជាកញ្ចប់ មិនអាចជជែកគ្នាពិភាក្សាអ្វីឡើយ ហើយក៏មិនអាច មានការពន្យល់អំពីការបោះឆ្នោ
តនេះ ក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោតជាកញ្ចប់នេះដែរ។ សមាជិករដ្ឋសភាត្រូវធ្វើការបោះឆ្នោតដោយបញ្ជាក់ថាព្រម រឺ មិន
ព្រមចំពោះបញ្ជីរាយនាមជាកញ្ចប់មួយ ដែលព្រឹទ្ធសមាជិករដ្ឋសភាបានដាក់ជូន។ ការបោះឆ្នោតនេះត្រូវធ្វើឡើងដោយវិធីលើកដៃ។

មាត្រា ៦  : ការបោះឆ្នោតជាកញ្ចប់ខាងលើនេះ ត្រូវយកតាមមតិភាគច្រើន ពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណី ការបោះ
ឆ្នោតជុំទីមួយមិនបានសម្រេច នីតិវិធីដែលនេះនឹងត្រូវអនុវត្តចំពោះការបោះឆ្នោតជុំក្រោយៗទៀត។

មាត្រា ៧  : ច្បាប់ធម្មនុញ្ញបន្ថែមនេះ ត្រូវបានប្រកាសជាការប្រញាប់ និងយកមកអនុវត្តចាប់តាំងពីដើមនីតិកាលបច្ចុប្បន្ននេះទៅ។

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី
ហត្ថលេខា និងព្រះរាជលញ្ឆករ
ញឹក ប៊ុនឆៃ

បានយកសេចក្តីក្រាបបង្គំទូលថ្វាយសូមឡាយព្រះហស្តលេខាព្រះមហាក្សត្រ
ព្រឹទ្ធសមាជិក និង ជាប្រធានអង្គប្រជុំរដ្ឋសភា
ហត្ថលេខា
ជា សុទ្ធ

លេខ : ៩០ ច.ល
ដើម្បីចំលងចែក
រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤
អគ្គលេខាធិការរាជរដ្ឋាភិបាល
ណាឌី តាន់

ដកស្រង់ចេញពីៈ
-ព្រឹត្តិបត្រអ្នកច្បាប់ ចេញផ្សាយ ឆ្នាំទី៤ លេខ១២ ខែកក្កដា-កញ្ញា ឆ្នាំ២០០៤ ទំព័រ២៦-២៨ : «ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំនើរការ
  ជាប្រក្រតីនៃស្ថាប័នជាតិ »។

 
Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 

ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ


បញ្ចេញ មួយចំលើយតប