សម្ភាសន៍ជាមួយនិស្សិតខ្មែរ
Charles Sturt មានប្រសាសន៍ថា នៅឆ្នាំនេះមាននិស្សិត ២ពាន់នាក់បាន មកពីទីជិត
ឆ្ងាយ មកទទួលសញ្ញាប័ត្រនៅក្រុង Wagga Wagga ក្នុងរដ្ឋ New South Wales ក្នុងនោះ
ក៏មាននិស្សិតមកពីប្រទេសកម្ពុជាផងដែរ។ 02/05/2008
New South Wales នៃប្រទេស អូស្ត្រាលី បានរៀបចំពិធីប្រគល់សញ្ញាប័ត្រដល់និស្សិត
មកពីទីជិត នឹងឆ្ងាយរាប់រយ នាក់នៅជុំវិញពិភពលោក។លោកសាស្រ្តាចារ្យ David Green
នាយកសកលវិទ្យាល័យ Charles Sturt មានប្រសាសន៍ថា នៅឆ្នាំនេះមាននិស្សិត ២
ពាន់នាក់បាន មកពីទីជិតឆ្ងាយ មកទទួលសញ្ញាប័ត្រនៅក្រុង Wagga Wagga ក្នុងរដ្ឋ
New South Wales ក្នុងនោះក៏មាននិស្សិតមកពីប្រទេសកម្ពុជាផងដែរ។
នាទីព្រឹត្តិការណ៍ជុំវិញតំបន់នៃវិទ្យុអូស្រ្តាលីនៅ ថ្ងៃនេះ ខ្ញុំសូលឹមសេង សូមជំរាបជូននូវ
ទស្សន និងអារម្មណ៍របស់និស្សិតខ្មែរមួយចំនួន ដែលបានទៅទទួលសញ្ញាប័ត្រអនុបណ្ឌិត
និងបរិញ្ញាប័ត្រជាន់ខ្ពស់នៅក្រុង Wagga Wagga ប្រទេសអូស្រ្តាលី។
សូមជំរាបថា នៅក្នុងពិធីចែកសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត និងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់
ដែលបានប្រព្រឹត្តទៅ នៅក្រុង Wagga Wagga នៃប្រទេសអូស្រ្តាលីនៅខែមេសាកន្លង
ទៅនេះ មាននិស្សិតខ្មែរប្រមាណ៤០នាក់ ដែលបានបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្ម
គណនេយ្យ ផ្នែកគ្រប់គ្រងរដ្ឋបាល និងផ្នែកគ្រប់គ្រងពាណិជ្ជកម្មព្រមទាំងផ្នែកផ្សេងៗ
ទៀតរបស់គេនៅក្រុងភ្នំពេញ បានសំរេចចិត្តទៅទទួលសញ្ញាប័ត្រនៅក្រៅប្រទេស
កំណើតរបស់ខ្លួន។
បាទដោយមានកិច្ចសហការពីបណ្តាអ្នកចាត់ចែង ពិធីចែកសញ្ញាប័ត្រ ខ្ញុំបានជួបសម្ភាសន៍
ជាមួយនិស្សិតខ្មែរ៣នាក់ក្នុងពេលដែលពួកគេត្រៀមខ្លួនទទួលសញ្ញាប័ត្រ។
និស្សិតសុខ ខេង មានស្រុកកំណើតនៅក្រុងភ្នំពេញ ដែលបានបញ្ចប់ការសិក្សានៅវិទ្យា
ស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្រុងភ្នំពេញមានប្រសាសន៍អំពីមូលហេតុដែលនាំឲ្យ
ប្អូនអាចបានទៅទទួលសញ្ញាប័ត្របរិញ្ញាប័ត្រនៅប្រទេសអូស្រ្តាលី។
សំឡេង—
និសិត្សសុខខេង បន្តថា ទោះបីជាគាត់អាចទទួលសញ្ញាប័ត្រនេះបាននៅក្នុងប្រទេសកម្ពុជា
និងត្រូវចំណាយថវិកាផ្ទាល់ខ្លួនក្នុងការធ្វើដំណើរ ក្នុងការហូបចុក និងការស្នាក់នៅប្រទេស
ក្នុងប្រទេសអូស្រ្តាលីនាពេលទទួលសញ្ញាប័ត្រក៏ដោយ ក៏ប្អូននៅតែសំរេចចិត្តថានឹង
ទៅទទួលសញ្ញាប័ត្រនៅប្រទេសអូស្រ្តាលីដែរ ដើម្បីអាចមានឧកាសទៅទស្សនាប្រទេស
នេះផង។
សំឡេង សុខ ខេង
និស្សិត សុខខេង សម្តែងនូវមោទនភាពក្នុងការបានទៅទទួលសញ្ញាប័ត្រនៅអូស្រ្តាលី
និងការរីករាយក្នុងពេលដែលបានទៅឃើញ ប្រទេសនេះជាលើកទីមួយ។
សំឡេង សុខខេង
នាង គីម មរកត មានស្រុកកំណើតនៅខេត្តកំពង់ចាម ជានិស្សិតស្រីម្នាក់ក្នុងចំណោម
និស្សិតខ្មែរ៤០នាក់ ដែលបានទៅទទួលសញ្ញាប័ត្រនៅប្រទេសអូស្រ្តាលី។និស្សិត គីម
មរកតត្រូវទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងរដ្ឋបាល។ និស្សិតមរកត
មានប្រសាសន៍បញ្ជាក់អំពីគោលបំណងដែលនាំឲ្យនាងចាប់យកមុខវិជ្ជាផ្នែកគ្រប់គ្រង
ផ្នែករដ្ឋបាល និងការលំបាកក្នុងការសិក្សាមុខវិជ្ជានេះ។
សំឡេង គីម
និស្សិតគីម មរកត បន្តថា ដោយបច្ចុប្បន្ននេះនាងបំរើនៅក្នុងស្ថាប័នព្រឹទ្ធសភានោះ
ចំណេះវិជ្ជាផ្នែកគ្រប់គ្រងផ្នែករដ្ឋបាលរបស់នាងអាចជួយកិច្ចការរដ្ឋបានច្រើន។
សំឡេង គីម
និស្សិតគីម មរកត ដែលធ្វើដំណើរទៅប្រទេសអូស្ត្រាលី ដើម្បីទទួលសញ្ញាប័ត្រ ដោយ
មាននាំកូន២នាក់ ប្អូនប្រុសម្នាក់ និងម្តាយទៅជាមួយផងនោះ និយាយថា ដែលនាង
សំរេចចិត្តទៅទទួលសញ្ញាប័ត្រ នៅក្រៅប្រទេសកំណើតរបស់ខ្លួននេះគឺ នាងអាច
ស្វែងយល់អំពីវប្បធម៌ ការអភិវឌ្ឍន៍និងការរស់របស់នៅរបស់ប្រជាពលរដ្ឋអូស្រ្តាលី
និងថា នាងមានអារម្មណ៍រំភើបនិងរីករាយជាខ្លាំងក្នុងការបានទទួលសញ្ញាប័ត្រនៅ
បរទេស។
សំឡេងគីម
និស្សិតសូវ ឈុនប៉ិច និស្សិតម្នាក់ដែលបានទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់
គ្រងពាណិជ្ជកម្ម ក៏មានទស្សននិងអារម្មណ៍ស្រដៀងគ្នានេះដែរ។
សំឡេងឈុនប៉ិច
និស្សិត គីម មរកត បានស្នាក់នៅក្រុង Wagga Wagga ២ថ្ងៃសំរាប់ការទទួលសញ្ញាប័ត្រ
ហើយបានស្នាក់នៅក្រុងម៉ែលប៊ិន ២សប្តាហ៍ ដើម្បីជួសួរសុខទុក្ខបងប្អូនសាច់ញាតិនៅក្នុង
ក្រុងនេះ។ នាងគីម មរកតនិយាយថា នៅពេលនាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ
នាងនឹងរ៉ាយរ៉ាប់ប្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ នូវអ្វីដែលនាងបាន ឃើញនៅជាពិសេស
អំពីផ្នែកសិក្សាអប់រំនៅប្រទេសអូស្រ្តាលី។
សំឡេងគីម
(សូ លឹមសេង )

(សូ លឹមសេង ) http://www.abc.net.au/ra/khmer/guide/

បញ្ចេញ មួយចំលើយតប