សារប្រយោជន៍នៃដំឡូងបារាំង

សារប្រយោជន៍នៃដំឡូងបារាំង
ពលរដ្ឋជាច្រើនរយលាននាក់នៅជុំវិញពិភពលោកពឹងផ្អែកទៅលើដំឡូងបារាំងជាស្បៀង
អាហារសំរាប់ការរស់រនៅរបស់គេ។ដំឡូងបារាំងជាដំណាំដ៏សំខាន់មួយបន្ទាប់ពីស្រូវ ពោត
និងស្រូវសាឡី។ប៉ុន្តែដំឡូងបារាំងមានប្រៀបជាងដំណាំស្បៀងដទៃទៀតនោះ គឺថាដំឡូង
បារាំងអាចលូតលាស់ឆាប់ ក្នុងស្ថានភាពដីពុំសូវមានជីជាតិ និងធន់ទ្រាំនឹងការប្រែប្រួល
អាកាសធាតុ។ 12/05/2008
បាទ អំបាញមិញនេះជា ប្រសាសន៍របស់លោកJim Godfrey នាយកមជ្ឈមណ្ឌលដំឡូង
បារាំងអន្តរជាតិដែលមានទីស្នាក់ការនៅប្រទេសប៉េរ៊ូ។លោកមានប្រសាសន៍ថាមនុស្សម្នាជា
ច្រើនមិនឲ្យតម្លៃដំឡូងបារាំង ថាជាដំណាំដ៏សំខាន់របស់ពិភពលោកឡើយ។ពលរដ្ឋជាច្រើន
ពឹងផ្អែកទៅលើស្រូវអង្ករ ពោត និងស្រូវសាឡីសំរាប់សន្តិសុខស្បៀង។លោកថាតាមពិតដំឡូង
បាំរាំងជាដំណាំស្បៀងដ៏សំខាន់មួយ ត្បិតអីដំឡូងបារាំងអាចផ្តល់ទិន្នផលក្នុងផ្ទៃដីមួយហិចតា
បាន៤ដងច្រើនជាងដំណាំធញ្ញជាតិដទៃទៀត។

លោកអ្នកនាងជាទីមេត្រី ក្នុងនាទីកសិកម្ម បរិស្ថាន និងអភិវឌ្ឍនៈកម្មនៃវិទ្យុអូស្ត្រាលីនៅថ្ងៃនេះ
លោកសូ លឹមសេង សូមជំរាបអំពីសារប្រយោជន៍នៃដំឡូងបារាំងសំរាប់សន្តិសុខស្បៀង។

ពលរដ្ឋជាច្រើនរយលាននាក់នៅជុំវិញពិភពលោកពឹងផ្អែកទៅលើដំឡូងបារាំងជាស្បៀងអាហារ
សំរាប់ការរស់រនៅរបស់គេ។ដំឡូងបារាំងជាដំណាំដ៏សំខាន់មួយបន្ទាប់ពីស្រូវ ពោត និងស្រូវ
សាឡី។ប៉ុន្តែដំឡូងបារាំងមានប្រៀបជាងដំណាំស្បៀងដទៃទៀតនោះ គឺថាដំឡូងបារាំងអាច
លូតលាស់ឆាប់ ក្នុងស្ថានភាពដីពុំសូវមានជីជាតិ និងធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។

បរិមាណទិន្នផលដំឡូងបារាំងបានកើនឡើងទ្វេភាគក្នុងពេល១៥ឆ្នាំកន្លងទៅនេះ ជាសំខាន់
ដោយសារការកើនឡើងនូវសេចក្តីត្រូវការដំណាំនេះ។ មានការរំពឹងថា សេចក្តីត្រូវការដំឡូង
បារាំង នឹងកើនឡើងទ្វេដងម្តងទៀតនៅឆ្នាំ២០២០។

ការប្រែប្រួលអាកាសធាតុ កង្វះទឹក និងសេចក្តីត្រូវការដី បានដាក់សម្ពាធជាថ្មីទៀតទៅលើ
សហគមន៍ដាំដុះស្រូវនៅតំបន់អាស៊ី។ ចម្លើយមួយសំរាប់ដោះស្រាយសម្ពាធទៅលើផលិតកម្ម
ស្រូវនេះ ប្រហែលជាដំណាំដំឡូងបារាំង។

លោកស្រី Dr Pamela Anderson មកពីមជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ ដែលមាន
ទីស្នាក់ការនៅប្រទេសប៉េរ៊ូ មានប្រសាសន៍ប្រាប់លោក Greame Dobell អ្នកឆ្លើយឆ្លងព័ត៌
មានរបស់វិទ្យុអូស្ត្រាលីថាសហគមន៍ដាំដុះដំណាំស្រូវនៅអាស៊ី ប្រហែលជាផ្លាស់ប្តូរពីការដាំ
ស្រូវទៅដាំដំឡូងបារាំង ដើម្បីធានាដល់សន្តិសុខស្បៀងនៅពេលអនាគត។

Dr Pamela Anderson:ប្រសិនបើយើង ក្រឡេកមើលទៅលើតំបន់អាស៊ី យើងឃើញ
មាន​ប្រទេសមួយចំនួនដាំដំឡូងបារាំង ជាពិសេសប្រទេសចិន។នៅឆ្នាំកន្លងទៅនេះរដ្ឋសភា
ចិនបានអនុម័តយកការផលិតដំឡូងបារាំងដាក់ទៅក្នុងផែនការជាតិ ពីព្រោះរដ្ឋាភិបាលចិន
មានការបារម្ភអំពីកំណើនប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ។យើងអាចមានលទ្ធភាព
បង្កើនផលិតកម្ម និងប្រើប្រាស់ផលិតកម្មដំឡូងបារាំង ដើម្បីជួយពលរដ្ឋឲ្យងើបចេញពីភាព
ក្រីក្រនិងធានាដល់សន្តិសុខស្បៀង។

លោកស្រីបន្តថា ដំឡូងបារាំងអាចប្រមូលផលបានក្នុងរយៈពេលខ្លី ត្រូវការទឹកតិចត្រូវការ
កម្លាំងពលកម្មតិច និងអាចធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុបានច្រើនជាងដំណាំផ្សេង
ទៀត។

អង្គការសហប្រជាជាតិ បានកំណត់យកឆ្នាំ២០០៨ជាឆ្នាំដំឡូងបារាំងអន្តរជាតិដើម្បីទាក់ទាញ
អារម្មណ៍ពិភពលោកឲ្យយកចិត្តទុកដាក់ទៅលើតួនាទីដ៏សំខាន់របស់ដំឡូងបារាំងក្នុងការប្រយុទ្ធ
ប្រឆាំងនឹងទុរ្ភឹក្សនិងភាពក្រីក្រ។

លោកJim Godfrey នាយកមជ្ឈមណ្ឌលដំឡូងបារាំង អន្តរជាតិ មានប្រសាសន៍អំពីមូល
ហេតុដែលនាំឲ្យអង្គការសហប្រជាជាតិយកឆ្នាំ២០០៨ ជាឆ្នាំដំឡូងបារាំងអន្តរជាតិ។

លោកJim Godfrey:មានភាពក្រីក្រ និងភាពស្រេកឃ្លានយ៉ាងសំបើមនៅលើពិភពលោក។
ពលរដ្ឋជាច្រើនពាន់លាននាក់នៅលើពិភពលោកនៅតំបន់ក្រក្សត់រស់់ដោយសារដំឡូងបាំរាំង។
ប្រសើនបើយើង ផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងអំពីសារៈសំខាន់នៃដំឡូងបារាំងយើងអាចជួយ
លុបបំបាត់ភាពស្រេកឃ្លាន និងភាពក្រីក្រនៅលើពិភពលោកបាន។

លោកJim Godfrey មានប្រសាសន៍ពន្យល់អំពីសារៈសំខាន់នៃដំឡូងបារាំង។

លោកJim Godfrey :មនុស្សម្នាជាច្រើនមិនឲ្យតម្លៃដំឡូងបារាំង ថាជាដំណាំដ៏សំខាន់របស់
ពិភពលោកឡើយ។ពលរដ្ឋជាច្រើន ពឹងផ្អែកទៅលើគ្រាប់ធញ្ញជាតិសំខាន់ៗ៣ ប្រភេទមាន
ជាអាទ៌ស្រូវអង្ករ ពោត និងស្រូវសាឡី សំរាប់សន្តិសុខស្បៀង។តាមពិតដំឡូងបាំរាំងជាដំណាំ
ស្បៀងដ៏សំខាន់មួយ ត្បិតអីដំឡូងបាំរាំងអាចផ្តល់ទិន្នផលក្នុងផ្ទៃដីមួយហិចតាបាន៤ដងច្រើន
ជាងដំណាំធញ្ញជាតិដទៃទៀត។

យើងអាចប្រមូលផលនិងអាចទទួលទានដំឡូងបារាំងបាន នៅពេលដំណាំនេះមិនទាន់ទុំបាន
ល្អ។ចំពោះគ្រាប់ធញ្ញជាតិដទៃផ្សេងទៀតវិញ ប្រសើនបើវាមិនទាន់ទុំបានល្អទេនោះ យើងមិន
អាចយកមកទទួលបានឡើយ។នៅក្នុងស្ថានភាពមានគ្រោះរាំងស្ងួត យើងអាចប្រមូលភោគ​ផលដំឡូងបារាំងបានខ្លះ ប៉ុន្តែសំរាប់គ្រាប់ធញ្ញជាតិដទៃផ្សេងទៀត យើងមិនអាចប្រមូល
ផលបានឡើយ។

លោក Jim Godfrey បន្តថា តំបន់អាស៊ីមានដាំដំឡូងបាំរាំងច្រើនបំផុតនៅលើពិភពលោក
ជាពិសេសប្រទេសចិន។

Jim Godfrey :បាទ ប្រទេសចិន ជាប្រទេសដែលដាំដំឡូងបារាំងច្រើនជាងគេបង្អស់។
នៅពេលសព្វថ្ងៃនេះ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ទាំងមូល ជាតំបន់ មានដាំដំឡូងបារាំង
ច្រើនជាងគេបង្អស់នៅលើពិភពលោក។ ដំឡូងបារាំង អាចដាំបាននៅក្នុងអាកាសធាតុណាមួយ
ក៏បាន។

ក្នុងខែមីនាឆ្នាំនេះ អង្គការកសិកម្មនិងស្បៀងអាហារពិពភលោកនៃអង្គការសហប្រជា
ជាតិ បានបើកអង្គសន្និសីទរយៈពេល៤ថ្ងៃមួយនៅក្រុងCusco ប្រទេសប៉េរ៊ូ ដើម្បីគូស
បញ្ជាក់​អំពីសក្តានុពលភាពនៃដំឡូងបារាំង ដែលមានតួនាទីកាន់តែសំខាន់ក្នុងវិស័យ
កសិកម្ម ជាពិសេសនៅក្នុងប្រទេសក្រីក្របំផុតនៅលើពិភពលោក។

លោក Jose Graciano Da Silva តំណាងមកពីអង្គការកសិកម្មនិងស្បៀងអាហារ
ពិពភលោកនៃអង្គការសហប្រជាជាតិ និយាយថាសន្និសីទនោះ បើកធ្វើឡើងដើម្បី​កំណត់
តួនាទីរបស់ដំឡូងបារាំងក្នុងការធានាសន្តិសុខស្បៀង។

លោក Jose Graciano Da Silva: គោលបំណងនៃការបើកអង្គសន្និសីទនេះ គឺដើម្បី
ពង្រីកតួនាទី​របស់ដំឡូងបារាំង ដែលអាចដើរតួដ៏សំខាន់ក្នុងការធានាដល់​សន្តិសុខស្បៀង
សំរាប់ពិភពលោកទាំងមូល។ ដំឡូងបារាំងជាអាហារដ៏សំខាន់បន្ទាប់ពីស្រូវ ពោត និងស្រូវ
សាឡី។

មានការរំពឹងថា នៅក្នុងរយៈពេល២០ឆ្នាំទៀត ប្រជាពលរដ្ឋរបស់ពិភពលោក នឹងកើនឡើង
ជាមធ្យមជាង១០០លាននាក់ក្នុងមួយឆ្នាំ។ជាង៩៥ភាគរយនៃចំនួននេះនឹងមាននៅក្នុងប្រទេស
កំពុងលូតលាស់ ជាទីដែលបញ្ហាដី នឹងទឹកបានក្លាយជាសម្ពាធដ៏ធ្ងន់មួយទៅលើប្រទេសទាំង
នោះរួចហើយ។ បញ្ហាដែលអង្គការសហប្រជាជាតិ កំពុងប្រឈមជាមួយនោះ គឺធ្វើយ៉ាងណា
ធានាឲ្យមានសន្តិសុខស្បៀងសំរាប់គ្រាបច្ចុប្បន្ន និងគ្រាអនាគត។

យោងទៅតាមអង្គការកសិកម្មនិងស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិឲ្យដឹង
ថាដំឡូងបារាំងត្រូវបានដាំនៅក្នុងប្រទេសជាង១០០និងថាដំឡូងបារាំងជាផ្នែកមួយនៃដំណាំ
ស្បៀងរបស់ពិភពលោក និងថាដំឡូងបារាំងនឹងជាផ្នែកមួយដ៏សំខាន់ក្នុងការធានាឲ្យមានសន្តិ
សុខស្បៀងសំរាប់ពិភពលោក៕

(​សូ លឹមសេង )


បញ្ចេញ មួយចំលើយតប