ស្ថានភាពបច្ចុប្បន្ននៃការរុករកប្រេង និងឧស្ម័ននៅកម្ពុជា
ប្រាកដជាមានការរីករាយជាមិនខានទេថា ប្រេងនិងឧស្ម័នខ្មែរ នឹងនាំមកនូវប្រាក់
ចំណូលច្រើនដល់ប្រទេសជាតិដើម្បីជាជំនួយដល់ការអភិវឌ្ឍប្រទេស។ប៉ុន្ដែមិត្ដអ្នកស្ដាប់
មួយចំនួនទៀត ក៏បែជាមានការបារម្ភសង្ស័យទៅវិញថា តើចំណូលពីប្រេងពិតជាបាន
ចូលហិបថវិការដ្ឋ ឬយ៉ាងណា? សូមតាមដានស្ដាប់! 28/03/2008
នាទីព្រឹត្ដិការណ៍ជុំវិញតំបន់នៃវិទ្យុអូស្រ្ដាលីខេមរភាសានៅថ្ងៃនេះ វិទ្យុអូស្រ្ដាលីនឹង
ធ្វើការពិនិត្យអំពីស្ថានភាពបច្ចុប្បន្ននៃការរុករកប្រេង និងឧស្ម័ននៅកម្ពុជា។ ក្រោយពី
មានដំណឹងថា កម្ពុជាមានធនធានធម្មជាតិប្រេងរួចមកនោះ មិត្ដអ្នកស្ដាប់ខ្លះប្រាកដជា
មានការរីករាយជាមិនខានទេថា ប្រេងនិងឧស្ម័នខ្មែរ នឹងនាំមកនូវប្រាក់ចំណូលច្រើន
ដល់ប្រទេសជាតិដើម្បីជាជំនួយដល់ការអភិវឌ្ឍប្រទេស។
ប៉ុន្ដែមិត្ដអ្នកស្ដាប់មួយចំនួនទៀត ក៏បែជាមានការបារម្ភសង្ស័យទៅវិញថា តើចំណូលពី
ប្រេងពិតជាបានចូលហិបថវិការដ្ឋ ឬយ៉ាងណា? បាទ! នៅក្នុងសប្ដាហន៍នេះ យើង
នឹងពិនិត្យទាំងអស់គ្នាថាតើដំណើរការវិវឌ្ឍនៃការការរុករកប្រេង និងឧស្ម័ននៅកម្ពុជា
មានលក្ខណៈយ៉ាងណា។
នៅក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាមានប្លុកប្រេងជាច្រើនកន្លែងដែលគេបានរកឃើញថា
អាចមានប្រេង និងឧស្ម័ន។ អាជ្ញាធរជាតិប្រេងកាតកម្ពុជាបានបែងចែកតំបន់ប្រេងជាបី
ទីមួយគឺតំបន់ដែនគោក ទីពីរគឺតំបន់ដែនទឹក ហើយទីបីគឺតំបន់ដែនទឹកត្រួតស៊ីគ្នាជា
មួយប្រទេសជិតខាង។ លោក តែ ដួង តារា អគ្គនាយកនៃអាជ្ញាធរជាតិប្រេងកាត់
កម្ពុជាផ្ដល់ការពន្យល់៖
សម្លេង លោក តែ ដួង តារា
តើនៅក្នុងអនុស្សារណៈនៃការយល់ដឹងអំពីតំបន់ត្រួតស៊ីគ្នារវាងថៃ និងកម្ពុជាមានចែង
នូវអ្វីខ្លះ? លោក តែ ដួង តារា បន្ដការពន្យល់៖
សម្លេង លោក តែ ដួង តារា
បើតាមប្រសាសន៍របស់លោក ដួង ថារា បានឲ្យដឹងថា នៅក្នុងដែនទឹករបស់កម្ពុជា
ទាំងស្រុងនោះ គេបែងចែកជា៦ប្លុក។ ហើយប្លុកដែលគេអាចធ្វើពាណិជ្ជកម្មបានក្នុង
ពេលបច្ចុប្បន្ននេះ គឺមានតែប្លុក A ប៉ុណ្ណោះ ហើយប្លុកផ្សេងៗទៀតកំពុងស្ថិតនៅក្នុង
ការរុករកនៅឡើយ។
សម្លេង លោក តែ ដួង តារា
រដ្ឋាភិបាលខ្មែរបានប៉ាន់ប្រមាណថា ចំនួនប្រេងដែលក្រុមហ៊ុន Chevron របស់
អាម៉េរិកបានរុករកឃើញនៅក្នុងប្លុក A នោះមានប្រមាណពី ៤០០ ទៅ៧០០លាន
ធុងបារ៉ែល។ ដោយផ្អែកលើទិន្នន័យនេះ បើតាមប្រសាសន៍របស់លោក Joseph
Mussomeli ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ប្រាក់
ចំណូលបានពីប្រេងរបស់កម្ពុជាអាចមានចំនួនជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ប៉ុន្ដែអង្គការក្រៅរដ្ឋាភិបាលជាច្រើន រួមទាំងអង្គការហិរញ្ញវត្ថុពិភពលោកបានរួមដៃជា
មួយនឹងឯកអគ្គរដ្ឋទូតអាម៉េរិកនៅក្នុងការព្រមានដល់កម្ពុជាថា កម្ពុជាខ្លួនឯងអាចមិន
មានសមត្ថភាពគ្រប់គ្រងទំហំប្រាក់បែបនេះបាននៅឡើយទេ ដោយសារបញ្ហាពុក
រលួយនៅក្នុងប្រទេសកម្ពុជា ព្រមទាំងកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធច្បាប់គ្រប់គ្រាន់។
នៅក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាមិនទាន់អាចផលិតប្រេងបាននៅឡើយទេ ដោយសារ
គេត្រូវធ្វើការងារមួយដំណាក់កាលម្ដងៗ។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងពេល
ប៉ុន្មានឆ្នាំខាងមុខនេះ ប្រសិនបើអ្វីៗដំណើរការរលូតដូចការគ្រោងទុកនោះ កម្ពុជានឹង
អាចផលិតប្រេងដោយខ្លួនឯងបាន។ លោក តែ ដួង តារា អគ្គនាយកនៃអាជ្ញាធរជាតិ
ប្រេងកាត់កម្ពុជាផ្ដល់ការពន្យល់៖
សម្លេង លោក តែ ដួង តារា
អង្គការក្រៅរដ្ឋាភិបាលមានការបារម្ភថា កម្ពុជាអាចក្លាយទៅជាប្រទេសដូចជាប្រទេស
នីហ្សេរីនៅអាហ្រ្វិក ដែលកន្លងមកប្រទេសនីហ្សេរីបានទទួលរងនូវអ្វីដែលគេហៅថា
?បណ្ដាសារពីធនធានប្រេង? ដែលបានធ្វើឲ្យប្រទេសនៅតំបន់អាហ្វ្រិកនេះរងវិបត្ដិមិន
ឈប់ឈរ។ ដោយសារតែអំពើពុករលួយ និងការប្រើប្រាស់ថវិកាខុស ប្រទេសនីហ្សេរី
នៅតែជាប្រទេសក្រីក្រដដែល ទោះបីជាកន្លងមកបានប្រាក់ចំណូលប្រមាណជា ៤០០
ពាន់លានដុល្លារពីប្រេងក៏ដោយ។ លោក Brian Lund មន្រ្ដីពីអង្គការ Oxfam
America មានប្រសាសន៍ថា បញ្ហាអំពើពុករលួយនៅកម្ពុជា និងកង្វះខាតហេដ្ឋារចនា
សម្ព័ន្ធផ្លូវច្បាប់អាចធ្វើឲ្យកម្ពុជាមិនបានផលចំណេញពីប្រេងដើម្បីជួយពលរដ្ឋក្រីក្រ និង
អភិវឌ្ឍប្រទេសជាតិប្រសិនបើមិនមានការចាត់ចែងល្អនោះ។
សម្លេងលោក Brian ៖ ?កន្លងមកគេឃើញមានបទពិសោធន៍នៅជុំវិញពិភព
លោកហើយថា ប្រាក់ចំណូលបានពីប្រភពធនធានប្រេង មិនបានបង្ហាញឲ្យឃើញអំពី
ដំណើរការវិវឌ្ឍល្អនៃប្រទេសនោះឡើយ។ ប៉ុន្ដែនៅក្នុងប្រទេសដូចជាកម្ពុជា គេឃើញ
មានចំណាប់អារម្មណ៍ច្រើនខ្លាំងណាស់នៅក្នុងការធានាឲ្យបានថា នៅពេលដែលមាន
ប្រាក់ចំណូលបានពីប្រេងមែននោះ គេនឹងប្រើប្រាក់ទាំងនោះក្នុងលក្ខណៈល្អប្រសើរ។?
លោក ដួង ថារា មន្រ្ដីជាន់ខ្ពស់ពីអាជ្ញាធរប្រេងកាតបានឆ្លើយតបវិញថា កម្ពុជាដឹងអំពី
បញ្ហានៅអាហ្វ្រិក ប៉ុន្ដែថា ស្ថានភាពនៅកម្ពុជាខុសពីប្រទេសនីហ្សេរី។
សម្លេង លោក តែ ដួង តារា
លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានឲ្យដឹងថា លោកបានដឹងអំពីការព្រមានទាំងនោះ
ហើយ។ លោកបានធានាថា រដ្ឋាភិបាលខ្មែរនឹងប្រើប្រាស់ថវិកាដែលប្រមូលបានពី
ប្រេងក្នុងផ្លូវល្អនៅពេលដែលប្រាក់ចំណូលចាប់ផ្ដើមហូរចូលហិបថវិការដ្ឋនោះ។ លោក
ក៏បានសន្យាផងដែរថា លោកនឹងប្រើប្រាស់ថវិកាបានពីប្រេងដើម្បីកាត់បន្ថយភាពក្រីក្រ
និងបង្កើនការបណ្ដាក់ទុនក្នុងស្រុក។
បាទ! កល្យាណមិត្ដជាទីមេត្រី! នាទីព្រឹត្ដិការណ៍ជុំវិញតំបន់នៃវិទ្យុអូស្រ្ដាលីខេមរភា
សា ទើបជំរាបជូនដោយខ្ញុំបាទ ឃុន អាឡិច នៅពេលនេះ ចប់តែត្រឹមនេះ។ លោក
អ្នកក៏អាចស្ដាប់កម្មវិធីនេះបានដែរនៅវ៉ិបសាយរបស់វិទ្យុអូស្រ្ដាលីបានដែរនៅអសយដ្ឋាន
radioaustralia.net.au/khmer។ សូមជំរាបលាសិនហើយបាទ៕
(រៀបចំផលិតកម្មវិធីដោយ ឃុន អាឡិច) http://www.abc.net.au/ra/khmer/guide/

បញ្ចេញ មួយចំលើយតប