ស្ថានភាពអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា
អូស្រ្តាលី ខ្ញុំបាទ យុទ្ធ ឈាង មានសេចក្ដីសោមនស្សរីករាយដែលបានមកជួបប្រិយមិត្ត
អ្នកស្ដាប់ម្ដងទៀតនៅថ្ងៃនេះ ក្នុងនាទីព្រឹត្តិការណ៍ជុំវិញតំបន់។ បាទ ប្រធានបទសម្រាប់
ថ្ងៃនេះ សូមលើកយកមកជូនប្រិយមិត្តអ្នកស្ដាប់ ស្ដីអំពីអំពើហិង្សាក្នុងគ្រួសារ ដោយធ្វើ
ការពិនិត្យទៅលើកិច្ចការងាររបស់អង្គការមិនមែនរដ្ឋាភិបាលមួយ ឈ្មោះថា អង្គការប្រ
ឆាំងអំពើហិង្សាក្នុងគ្រួសារ។ 09/05/2008
ហោផល្លី បានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងមែលប៊ិននេះ ហើយវិទ្យុអូស្រ្តាលីក៏បាន
អញ្ជើញលោកស្រី ដើម្បីមកផ្ដល់ព័ត៌មានដែលជាការចែកជូនប្រិយមិត្តអ្នកស្ដាប់យើង អំពីដំណើរទស្សនកិច្ចរបស់លោកស្រីនិងអំពីកិច្ចការសង្រ្គោះជនរងគ្រោះនៃអំពើហិង្សា
ក្នុងគ្រួសារនៅប្រទេសកម្ពុជា។
បាទ លោកអ្នកនាងកញ្ញាជាទីមេត្រី មុននឹងបានលោកអ្នកនាងបានជ្រាបអំពីដំណើរទស្ស
នកិច្ចរបស់លោកស្រី ហោ ផល្លីនៅអូស្រ្តាលីនោះ ខ្ញុំសូមអនុញ្ញាតផ្ដល់ព័ត៌មានខ្លះៗអំពី
អង្គការប្រឆាំងអំពើហិង្សាក្នុងគ្រួសារ ហើយនិងការងារសង្រ្គោះជនរងគ្រោះនៃ អំពើហិង្សា
ក្នុងគ្រួសារនៅកម្ពុជា។
អង្គការប្រឆាំងអំពើហិង្សាក្នុងគ្រួសារ បានចាប់ផ្ដើមឡើងក្នុងឆ្នាំ១៩៩៤ បន្ទាប់ពីការស្រាវ
ជ្រាវមួយ គឺដើម្បីស្វែងរកលទ្ធផលនៃអំពើហិង្សាក្នុងគ្រួសារ។ អង្គនេះមានបេសសកម្មកាត់
បន្ថយនិងការឈានទៅរកការលុបបំបាត់ អំពើហិង្សាក្នុងគ្រួសារ និងជួយជនរងគ្រោះអំពើ
នៃហិង្សាក្នុងគ្រួសារ។
និយមន័យនៃអំពើហិង្សាក្នុងគ្រួសារ គឺជាការរំលោភបំពានពីជនណាម្នាក់ នៅក្រោមដំបូល
ផ្ទះតែមួយ។ អំពើហិង្សាក្នុងគ្រួសារបែងចែកជាបួនប្រភេទ គឺអំពើហិង្សាខាងផ្លូវកាយទាក់
ទងទៅនឹងការវាយដំ ការមួលឬការក្ដិច អំពើហិង្សាខាងផ្លូវចិត្ត អំពើហិង្សាផ្នែកផ្លួវភេទនិង
សេដ្ឋកិច្ច។
លោកស្រីហោផល្លីជំរាបស្ថានភាព អំពើហិង្សាក្នុងគ្រួសារនៅក្នុងប្រទេសកម្ពុជាយ៉ាងដូច្នេះ
ថា៖
(សម្លេងអ្នកស្រី ហោ ផល្លី)
លោកស្រីមានប្រសាសន៍ទៀតថាប្រជាជនខ្មែរជាច្រើមានទម្លាប់ប្រៀបប្រដៅកូនចៅតាម
បែបការប្រើប្រាស់អំពើហិង្សា ហើយទម្លាប់នេះផ្ដល់លទ្ធផលអវិជ្ជមានដល់ផ្លូវចិត្តរបស់
កូនចៅ។
(សម្លេងអ្នកស្រី ហោ ផល្លី)
ការងារមួយទៀតដែល អង្គការប្រឆាំងអំពើហិង្សាក្នុងគ្រួសារបម្រើគឺជាការផ្សព្វផ្សាយបញ្ជ្រា
បសមភាពបុរសនិងស្រ្តីដែលភាសារអងគ្លេសហៅថាយិនឌ័រនោះ ដោយសារសង្គមកម្ពុជា
ខ្វះភាពស្មើរគ្នាច្រើនរវាងបុរសនិងស្រ្តី។ លោកស្រី ហោ ផល្លី ពន្យល់បន្ថែមអំពីយិនឌ័រ
យ៉ាងដូច្នេះ៖
(សម្លេងអ្នកស្រី ហោ ផល្លី)
ការជួញដូរមនុស្សជាពិសេសចំពោះស្រ្តីភេទ គឺជាការយកចិត្តរបស់អង្គការប្រឆាំងអំពើ
ហិង្សាក្នុងគ្រួសារដែរ។
(សម្លេងអ្នកស្រី ហោ ផល្លី)
ស្រ្តីជាច្រើននាក់ពីប្រទេសកម្ពុជាបានគេជួញដូរដើម្បីយកទៅបម្រើផ្លូវភេទនៅបរទេស
តាមរយៈការបង្ខ ការបោកបញ្ឆោត និងតាមយៈការរៀបអាពាហ៏ពីពាហ៍បោកបញ្ឆោត
ជាដើម។ អង្គការប្រឆាំងអំពើហិង្សាក្នុងគ្រួសារតែងតែណែនាំប្រជាពលរដ្ឋកម្ពុជានូវវិធីការពារខ្លួនឲ្យរួចផុតពីការជួញដូរមនុស្ស ដូចតទៅ៖
(សម្លេងអ្នកស្រី ហោ ផល្លី)
បាទ លោកអ្នកនាងកំពុងស្ដាប់នាទី ព្រឹត្តិការជុំវិញតំបន់ក្នុងកម្មវិធីផ្សាយរបស់វិទ្យុអូ
ស្រ្តាលីខេមរៈភាសា។
ជនរងគ្រោះអំពើហិង្សាក្នុងគ្រួសារ អាចស្វែងរកជំនួយពីប៉ូលិសឬអង្គការនានាឬក៏មាន
ករណីត្រូវប្ដឹងអំពី អំពើហិង្សាក្នុងគ្រួសារ។ លោកស្រីនាយិការនៃអំពើហិង្សាក្នុងគ្រួសារ
ជម្រាបមិត្តអ្នកស្ដាប់នូវលេខទូរស័ព្ទពិសេស ដែលលោកអ្នកចងចាំសម្រាប់គ្រាអាសន្ន
រងគ្រោះអំពើហិង្សា។
(សម្លេងអ្នកស្រី ហោ ផល្លី)
បាទលោកអ្នកនាងកញ្ញា អម្បាញ់មិញនេះ គឺជាប្រសាសន៍របស់លោកស្រីហោ ផល្លី ជា
នាយិការនៃ អង្គការប្រឆាំង អំពើហិង្សាក្នុងគ្រួសារ។ ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី
ហោ ផល្លីជានាយិការរបស់អង្គការអំពើហិង្សាក្នុងគ្រួសារមកប្រទេសអូស្រ្តាលីនៅពេលនេះ
លោកស្រីអាចជម្រាបប្រិយមិត្តអ្នកស្ដាប់យើងបានខ្លះៗនូវបទពិសោធការងារពាក់ព័ន្ធនឹង
កិច្ចការបម្រើកិច្ចការសង្គ្រោះជនរងគ្រោះកាត់បន្ថយនិងលុបបំបាត់ អំពើហិង្សាក្នុងគ្រួសារ
ដូចទៅ៖
(ម្លេង)
បាទ លោកអ្នកនាងជាទីមេត្រី នាទីព្រឹត្តិការណ៍ជុំវិញតំបន់ ស្ដីអំពីស្ថានភាពអំពើហិង្សាក្នុង
គ្រួសារនៃកម្មវិធី វិទ្យុអូស្រ្តាលីខេមរភាសា ដែលផ្ដល់ជូនដោយលោកស្រីហោ ផល្លី ជា
នាយិការនៃអង្គការអំពើហិង្សាក្នុងគ្រួសារ ចប់តែត្រឹមនេះ។ សូមអរគុណដល់លោក
អ្នកដែលបានតាមដានស្ដាប់នាទីនេះហើយព្រឹត្តិការណ៍ជុំវិញតំបន់នឹងវិលជួបលោកអ្នកនាង
សាជាថ្មីទៀតនៅថ្ងៃសុក្រក្រោយដោយនាំជូននូវប្រធានបទមួយថ្មីទៀត។
ខ្ញុំបាទ យុទ្ធ ឈាងជាអ្នករៀបរៀងនាទីនេះសម្រាប់ថ្ងៃនេះសូមជំរាបលាប្រិយមិត្តអ្នកស្ដាប់
មួយរយៈពេលសិន ហើយនិងជួមប្រិយមតិ្តវិញទៀតតាមរយៈកម្មវិធីផ្សាយថ្ងៃក្រោយ៕

បញ្ចេញ មួយចំលើយតប