ព្រះពុទ្ធសាសនាបង្រៀនសង្កាត់ធ្ងន់លើសតិបញ្ញាក្នុងទង្វើរបស់ជីវិត។ អោយចេះកំចាត់សេចក្ដីទុក្ខដោយ
ពិចារណាអោយឃើញដើមហេតុរបស់ទុក្ខ ហើយធ្វើកំណែ និងសំរាយអោយត្រឹមត្រូវតាមសេចក្ដីពិតមិន
អោយជឿរឺប្រកាន់យកផ្លូវដោះស្រាយយ៉ាងធូរៗងាយៗ ប្រាសចាកហេតុផលក្នុងចំណុចទី១ ដែលថាពុទ្ធសាសនាបង្រៀនសង្កត់ធ្ងន់លើសតិបញ្ញានោះ «សតិបញ្ញា» ក្នុងទីនេះប្រែមកពី
ពាក្យអង់គ្លេសថា Intelligence ។ បើនិយាយតាមភាសាសាសនា សតិបញ្ញាមិនមែនជាគូគ្នាទេ។ ព្រះពុទ្ធ
សាសនារបស់យើង បានប្រើសតិនិងសម្បជញ្ញៈនឹងគ្នា ដោយបានអោយឈ្មោះធម៌នេះថា ជាធាតុមានអុប្ប
ការៈច្រើនដែលចែង ក្នុងគម្ពីរ អង្គុត្ដនិកាយទុក្កនិបាត ដូចយើងបានស្ដាប់គ្រប់គ្នាហើយ។ ចំនែកសតិនិង
បញ្ញាលោកពុំបានប្រើជាគូតែលោកប្រើជាពួកនឹងមានក្នុងសំនេរខាងមុខ។
ពាក្យថា «សតិ និងបញ្ញា» ប្រែមកពីពាក្យថា Intelligence នោះ ប្រសិនបើយើងចង់ប្រើពាក្យពុទ្ធសាស
នាសុទ្ធ យើងប្រើតែបញ្ញាមួយក៏បានណាស់ទៅហើយ ព្រោះបញ្ញាល្អរឺបញ្ញាពិតៗដែលគម្ពីរអភិធម្មយើង
បានអោយឈ្មោះថា សោភណចេត្ដសិក នោះត្រូវមានសតិនៅក្នុងនោះផងដែរដែលលោកអោយឈ្មោះ
ម្យ៉ាងទៀតថា បញ្ញាជាសហគតៈជាមួយសតិ។ អ្នកអាននឹងបានដឹងរឿងនេះជាថ្មី តាមសំនេររបស់ខ្ញុំខាងមុខ
។ ដើម្បីជាបន្ទាន់ ខ្ញុំសូមអ្នកអានសង្កេតថា ធម្មៈជាទូទៅនៃព្រះពុទ្ធសាសនា មិនមានធម្មៈណាស្ដីដល់ជំនឿ
ហើយគ្មានស្ដីដល់បញ្ញាផងទេ។ សទ្ធានិងបញ្ញាត្រូវបានជាប់ទាក់ទងជាមួយគ្នាយ៉ាងណា សតិនិងបញ្ញាត្រូវជា
សហគតៈធម៌នឹងគ្នាយ៉ាងនោះដែរព្រោះចេត្ដសិកធម៌ទាំងអស់នេះត្រូវបានចាត់ចូលក្នុងសោភណចេត្ដសិក
ដូចគ្នា។ |
|
ជំនឿមានបញ្ញាជាសហគតៈ
|
ដើម្បីអោយបានជាលក្ខឋាន រឺគោលការណ៍ដោយជាក់លាក់ ខ្ញុំសូមស្នើគំនោលធម្មៈដែលមានសតិបញ្ញា
ត្រូវបានជាប់គូគ្នា រឺរួមសហប្រតិបត្ដិការគ្នាតាមដែលខ្ញុំបានរកឃើញដូចនេះ ក- សម្បរាយិកត្ថៈ ប្រយោជន៍អនាគត រឺពំនោលមួយទៀតថា ធម្មៈជាហេតុធ្វើអោយ មនុស្សអ្នកអនុវត្ដ
បានសំរេចនូវអានាគតសុខ រឺបរលោកសម្បត្ដិ ដែលកម្រនឹងរក បានមាន៤ប្រការគឺ ៖ |
|
១ -
២ -
៣ -
៤ – |
សទ្ធាសម្បទា
សីលសម្បទា
ចាគសម្បទា
បញ្ញាសម្បទា |
ដល់ព្រមដោយជំនឿ
ដល់ព្រមដោយសីល
ដល់ព្រមដល់ការបរិច្ចាគ (ពលីកម្ម)
ដល់ព្រមដោយបញ្ញា។ |
| ខ – ធម្មៈដែលធ្វើអោយមនុស្សមានសេចក្ដីក្លាហាន (វេសារជ្ជករណធម៌)មាន៥ប្រការគឺ |
|
១ -
២ -
៣ -
៤ -
៥ - |
សទ្ធា
សីល
ពាហុសច្ចៈ
វិរិយារម្ភៈ
បញ្ញា |
ជឿរបស់ដែលគួរជឿ
រក្សាកាយវាចាអោយរៀបរយ
ភាពជាអ្នកត្រាប់ត្រងច្រើន
ប្រារព្ភសេចក្ដីព្យាយាម
ចេះដឹងជុំវិញរបស់ដែលគួរចេះដឹង។ |
| គ – ធម្មៈដែលជាកំលាំង (ពលៈ) និងជាធំ អិន្រ្ទីយ៍ មាន៥ប្រការគឺ |
|
១ -
២ -
៣ -
៤ -
៥ – |
សទ្ធា
វិរិយៈ
សតិ
សម្មាសមាធិ
បញ្ញា |
ជឿរបស់ដែលគួរជឿ
សេចក្ដីព្យាយាម
សេចក្ដីរលឹកបាន (ចាំបាន)
សេចក្ដីតាំងចិត្ដមាំមួន
ការចេះដឹងជុំវិញហេតុការណ៍ |
| ឃ – ទ្រព្យប្រសើរ (អរិយទ្រព្យ) មាន៧ប្រការ |
|
១ -
២ -
៣ -
៤ -
៥ -
៦ -
៧ -
|
សទ្ធា
សីល
ហិរិ
អោត្ដប្បៈ
ពាហុសច្ចៈ
ចាគៈ
បញ្ញា |
ជឿរបស់ដែលគួរជឿ
រក្សាកាយវាចាអោយរៀបរយ
ខ្មាសអៀនចំពោះទង្វើបាបទុច្ចរិត
ស្លុតខ្លាចចំពោះទង្វើបាបទុច្ចរិត
ភាពជាបុគ្គលបានលឺបានស្ដាប់ច្រើន
លះកាត់ដើម្បីអំណោយ រឺពលិកម្ម
ចេះដឹងស្ដាប់របស់ដែលមានប្រយោជន៍។ |
| ង – ធម្មៈរបស់មនុស្សល្អ «សប្បុរសធម៌» មាន៧ប្រការ៖ |
|
១ -
២ -
៣ -
៤ -
៥ -
៦ -
៧ – |
សទ្ធា
ហិរិ
អោត្ដប្បៈ
ពាហុសច្ចៈ
វិវិយៈ
សតិ
បញ្ញា |
ជឿរបស់ដែលគួរជឿ
ខ្មាសអៀនចំពោះទង្វើបាបទុច្ចរិត
ស្លុតខ្លាចចំពោះទង្វើបាបទុច្ចរិត
ភាពជាបុគ្គលបានលឺបានស្ដាប់ច្រើន
ព្យាយាម
រលឹក
ចេះដឹងច្រើន។ |
អ្នកសិក្សាគប្បីធ្វើសេចក្ដីសង្កេតថា ធម៌ទាំងឡាយដែលខ្ញុំបានសរសេរមកហើយនេះ សតិនិងបញ្ញានៅកៀ
កកើយជិតដិតជាមួយគ្នា តែមិនមែនជាគូនឹងគ្នាទេគឺមានតំណែងជាពួកនៃគ្នានឹងគ្នា។ ចំនែកសទ្ធា និងបញ្ញា
ជាសហគតៈធម៌ក្នុងសហប្រតិបត្ដិការដូច ដែលយើងធ្លាប់បានដឹងធ្លាប់បានធ្វើការកត់សំគាល់មកហើយ។
ការហាមឃាត់មិនអោយដាក់ជំនឿចូលទៅក្នុងផ្លូវប្រាសចាកហេតុផល ដែលអាចធ្វើអោយខុស រឺអោយ
ភ្លាត់ចាកសេចក្ដីពិតមាន ១០ប្រការ ដែលពុទ្ធសាសនិកស្ទើរតែ គ្រប់គ្នាធ្លាប់បានដឹងមកហើយ។ ដើម្បីពង្រឹ
ងគំនិត និងទំលាក់ចោលនូវគំហើញខុសរបស់អ្នកអាន និងអោយទៅជាធម្មៈមានលក្ខណៈពេញលេញដូច
បានអាងមកហើយ ខ្ញុំសូមសរសេរឡើងវិញទៀតមានដូចនេះគឺ |
|
១ -
២ -
៣ -
៤ -
៥ -
៦ -
៧ -
៨ -
៩ -
១០ -
|
កុំជឿដោយបានលឺតៗគ្នាមក
កុំជឿតាមល្បីល្បាញ
កុំជឿ តាមដំណឹងដែលចេញពីមាត់មួយទៅមាត់មួយ
កុំជឿ ដោយផ្អែកអាងទៅលើតំរាក្បួនខ្នាត
កុំជឿ ដោយគូសដៅខ្លួនអែង
កុំជឿ ដោយគ្នាន់គ្នេរគិតប៉ាន់ស្មាន
កុំជឿ ដោយត្រិះរិះគយគន់តាមអាការៈប្រហាក់ប្រហែល
កុំជឿ ដោយសំអាងវាស្របគំនិត រឺសមតាមគំហើញរបស់ខ្លួន
កុំជឿ ដោយអាង រឺឃើញថាអ្នកអោយយោបល់ធ្លាប់មានកេរ្ដិ៍ឈ្មោះគួរអោយជឿបាន
កុំជឿ ដោយរាប់អានថាអ្នកនេះជាគ្រូរបស់ខ្លួន។ |
ព្រះសម្មាសម្ពុទ្ធ បានធ្វើសេចក្ដីបញ្ជាក់បន្ថែមទៀតថា «កាលណាខ្លួនអ្នកបានដឹងដោយខ្លួនអែងថា ធម្មៈទាំង
ឡាយនេះជាអកុសលមានទោស អ្នកប្រាជ្ញលោកត្មះតិះដៀល។ អ្នកប្រាថ្នាសេចក្ដីសុខ កាលណាប្រព្រឹត្ដ
ប្រតិបត្ដិធម៌នេះ ការប្រព្រឹត្ដិប្រតិបត្ដិរបស់ខ្លួនមិនត្រឹមតែមិនបានផ្ដល់សេចក្ដីសុខអោយប៉ុណ្នឹងទេ។ គឺ
ត្រលប់ជាផ្ដល់អោយនូវ សេចក្ដីវិនាស និងសេចក្ដីទុក្ខទៀតផងអ្នកត្រូវលះបង់ធម្មៈនេះចោលអោយអស់
ទើបសេចក្ដីសុខកើតមានដល់ខ្លួន។ ទន្ទឹមគ្នានេះ ធម្មៈទាំងឡាយណាគ្មានកំហុស គ្មានប្រកបដោយទោស
អ្នកប្រាជ្ញទាំងឡាយលោកសរសើរ។ កាលណាខ្លួនអ្នកបានប្រព្រឹត្ដប្រតិបត្ដិតាម រឺបាន អនុវត្ដរមែងផ្ដល់នូវ
ប្រយោជន៍និងសេចក្ដីសុខជាទីពេញចិត្ដរបស់ ខ្លួនអ្នកត្រូវរស់នៅជាមួយធម្មៈទាំងឡាយនោះគ្រប់ពេលវេ
លា»។ ធម្មៈមានទំនាក់ទំនងប្រហាក់ប្រហែលគ្នានេះ មិនមែនមានតែក្នុងកាលាមសូត្រមួយទេ សូត្រទាំង
ឡាយដទៃទៀតមាន កទ្ទិយសូត្រ ជាដើមក៍មាននិយាយដូចនេះដែរ។ពុទ្ធអោវាទនេះ បស្ចឹមជនគេមានការចាប់អារម្មណ៍ច្រើនហើយ គេប្រកាន់យកជាគំនិតស្រាវជ្រាវរកសេច
ក្ដីពិត ដែលគេយល់ថាត្រូវតាមគំនោលនៃវិទ្យាសាស្រ្ដយ៉ាងច្បាស់លាស់ផង។ |
|
ជឿអ្នកដទៃរឺជឿខ្លួនអែង
|
មានបញ្ហាចោទឡើង បើយើងនិយាយតាមគោលគំនិតកាលាមសូត្រព្រះពុទ្ធសាសនាហាក់ដូចជាមិនបាន
បង្រៀនអោយពុទ្ធសាសនិក រឺមនុស្សទូទៅជឿអ្នកដទៃក្រៅពីខ្លួនអែងឡើយ។ ដូចនេះបញ្ហាស្មុគស្មាញនឹង
ចេះតែមានតទៅទៀតគ្មានចប់ទេ ព្រោះសេចក្ដីលំបាកលំបិនដែលកំពុងកើតក្នុងលោកសព្វថ្ងៃ រឺដែលនឹង
កើតទៅអនាគតនោះ ក៏ព្រោះមនុស្សមានជំនឿតែក្នុងខ្លួនអែង មិនព្រមស្ដាប់មតិ រឺសំលេងអ្នកដទៃផង
ឡើយ។ ន័យមួយទៀតដែលថាពុទ្ធសាសនា ជាប្រជាធិបតេយ្យ ស្ដាប់សំលេងភាគខាងច្រើនជាប្រមាណគឺ
ពិភាក្សារឿងអ្វីៗបើមានមតិបែកគ្នាជាពីរពួករឺច្រើនជាងនេះ ត្រូវសំរេចយកជាបានការ តាមមតិភាគច្រើន
។ ទ្រិស្ដីនេះដូចជាស្រួលស្ដាប់ស្រួលយល់ហើយងាយដល់ការអនុវត្ដន៍ផង តែដែលបន្ថែមថា មនុស្សត្រូវ
ជឿខ្លួនអែងនៅក្នុង គំនិតប្រកបដោយហេតុផលមកទៀត។ ក្នុងរឿងនេះដូចជាមិនអាចបញ្ចប់សំនួរ និងចំ
ងល់បានឡើយ។បញ្ហាដែលគេយល់ថាលំបាករឺមានសេចក្ដីស្មុគស្មាញនោះវាពិតជាអញ្ចឹងមែនហើយ ព្រោះរឿងនេះវាធ្លាប់
មានការប្រឆាំងប្រទាំងប្រទើសគ្នាយូរមកហើយ តែប្រសិនបើ គេយល់ពុទ្ធចិន្ដាថា ជាធាតុមានលក្ខណៈជា
វិទ្យាសាស្រ្ដ រឺមានលក្ខណៈប្រកបដោយ ហេតុផងនោះភាពលំបាក និងភាពស្មុគស្មាញរបស់គេក្នុងរឿងនេះ
វាពុំអាចប្រព្រឹត្ដទៅបានទៀតទេ។ ដើម្បីជាពន្លឺដល់អ្នកអាន ខ្ញុំសូមអោយគំនិតដូចមានតទៅនេះគឺ
ពុំនោលក្នុងចំណុចថា ពុទ្ធសាសនាបង្រៀនមនុស្សតាមបែបយ៉ាងប្រជាធិបតេយ្យ រឺបង្រៀនមានគោលគំ
និតជាប្រជាធិបតេយ្យនោះ គេមិនត្រូវភ្លេចថាធាតុប្រជាធិបតេយ្យរបស់ពុទ្ធសាសនា គឺប្រជាធិប្បតេយ្យ
នៅក្នុងក្របខ័ណ្ឌនៃសីលធម៌ រឺនិយាយម្យ៉ាងទៀតថាគឺប្រជាធិបតេយ្យដែលមានលក្ខណៈជាប្រជាធិបតេ
យ្យពិតៗផង មានលក្ខណៈជាធម្មាធិប្បតេយ្យមែនៗផង។ ជាពិសេសប្រជាធិប្បតេយ្យជាមូលដ្ឋាន។ គឺមតិ
ភាគច្រើនដែលបានទុកដាក់ជាគោលគំនិតនៃការអនុម័តិ រឺការវិនិច្ឆ័យ នៅក្នុងក្របខ័ណ្ឌនៃធម្មវិន័យច្បាប់
រដ្ឋទើបយកជាបានការ។ ប្រសិនបើគំនិតភាគច្រើនមិនប្រកាន់យកធម្មវិន័យ រឺច្បាប់រដ្ឋជាបន្ទាត់នៃការអនុ
ម័តិ ក៏ពុំអាចអនុវត្ដកើត ពុំអាចយកជាបានការឡើយ។ ដោយអាស្រ័យហេតុនេះទើបពុទ្ធសាសនាកាលណា
បើមានសម័យប្រជុំលោកតំរូវអោយស្នើញាត្ដិស្នើយោបល់ដោយសូត្រប្រកាសអោយបានច្រើនដងដើម្បី
ទុកអោយសមាជិកប្រជុំ មានពេលត្រិះរិះពិចារណាអោយបានល្អិតម៉ត់ចត់មុន នឹងបញ្ចេញមតិថា «ទេ» រឺ
«អើ» យ៉ាងណាក៏ដោយចុះមតិភាគច្រើនត្រូវតែមានភាព ត្រឹមត្រូវមានប្រសិទ្ធិភាពជាងមតិភាគតិច។ ដូច
នេះទើបព្រះសម្មាសម្ពុទ្ធ ព្រះអង្គបដិសេធមតិបុគ្គលរឺគណៈ ហើយយកមតិសង្ឃជាមតិវិនិច្ឆ័យជាដាច់ខាត។
ព្រោះអ្វី? ព្រោះមតិភាគច្រើនទោះជាដូចម្ដេចម្ដា ក៏គង់មានប្រសិទ្ធិភាព មានពន្លឺជាងមតិភាគតិចជានិច្ច។
ប្រសិនបើអង្គប្រជុំមានសមត្ថភាពប្រហាក់ប្រហែលគ្នា តែបើភាគច្រើន មានសមត្ថភាពទន់ខ្សោយជាង
ភាគតិចនោះ បញ្ហាមុខជាមិនឈប់ចោទទេ។ ដោយអាស្រ័យហេតុនេះទើបព្រះពុទ្ធសាសនាទាញស្មារតីអ្ន
កវិនិច្ឆ័យ អោយលះបង់គតិធម៌បួន។ ខ្ពស់ជាងនេះគឺមហាជនល្ងង់មិនអោយធ្វើការដំណាងជាតិ។ចំណុចមួយទៀត ពុទ្ធសាសនាបានសរសើរបុគ្គលដែលមានការសិក្សាច្រើនមានបញ្ញាវាងវៃពីកំណើត មាន
ការពិសោធន៍ក្នុងការងារ មានគំនិតប្រកបដោយពន្លឺក្នុងគតិលោក គតិធម៌មានចំបាស់ក្នុងការអនុវត្ដន៍បាន
ទទួលផលល្អច្រើនលើកច្រើនគ្រាមកហើយ មានជីវិតរស់ក្នុងព្រហ្មវិហាយូរមកហើយ។ ជាមួយគ្នានេះ ខ្លួន
យើងជាមនុស្សរស់នៅលើបង្អែកនៃគំនិតជាក់លាក់ច្បាស់លាស់ដែលពុទ្ធសាសនាចងថា អបរបច្ចយោ
ប្រែថាមនុស្សរស់នៅដោយគ្មានអ្នកដទៃជាបច្ច័យ។ ក្នុងន័យថា គេគ្មានជំនឿ គ្មានសេចក្ដីទុកចិត្ដលើគំនិត
គំហើញរបស់អ្នកដទៃដែលចេះតែបង្ហាញយោបល់តាមអារម្មណ៍ តាមកំលាំងបាយរបស់ខ្លួនគ្មានត្រូវតាម
សេចក្ដីពិត។ដូចនេះព្រោះអ្វី? ព្រោះខ្លួនគេជាមនុស្សមានគំនិតភ្លឺ មានយោបល់ស្វាងដែលធ្លាប់បានអនុវត្តន៍
ចេញផលល្អមកហើយ មនុស្សដែលគ្មានបានដឹងអ្វីដោយខ្លួនអែង ដំណឹងអ្វីៗចាំតែគេប្រាប់គេនិយាយគេ
ពន្យល់មនុស្សធុននេះមានជីវិតរស់នៅ ឆ្ងាយពីពន្លឺនៃសេចក្ដីពិតពន់ពេកណាស់។ ពុទ្ធភាសិតថា វិរិយេទុក្ខ
មច្ចេតិ គេឆ្លងអន្លង់ទុក្ខបានដោយអាស្រ័យសេចក្ដីព្យាយាមដែលមានបញ្ញាជាដៃគូនោះ ភាសិតនេះបានស
ង្កត់ធ្ងន់លើកំហំនិងពន្លឺ ប្រសិនបើយើងអនុវត្ដន៍ភាសិតនេះបាន ប្រជាធិបតេយ្យ ធម្មាធិបតេយ្យក្ដី នឹងមាន
វឌ្ឍនភាពដល់ទិសដៅរបស់មនុស្សជាមិនខាន ដរាបណាគេខំស្រាវជ្រាវសាកល្បងពិសោធន៍អោយឃើញ
សេចក្ដីពិតដោយខ្លួនអែងរឿយៗ លុះត្រាបានជួបសេចក្ដីពិតរឺភាពភ្លឺស្វាងដោយខ្លួនអែង។ ដរាបនោះទើប
គេមានជំនឿមួយបែបដែលមិនចាំបាច់ត្រូវអាស្រ័យការគូសដៅ រឺស្ដាប់សេចក្ដីបំភ្លឺរបស់អ្នកដទៃ។ នេះជា
គុណសម្បត្ដិពិសេសរបស់មនុស្សដែលពុទ្ធសាសនាត្រូវការចង់បាន។ តែអស់រយៈកាលយូរណាស់មកហើ
យមនុស្សបែបនេះនៅតែមានមិនច្រើនដដែល។ តើដល់ពេលណាទៅទើបខ្មែរយើងមានប្រជាធិបតេយ្យ
និងធម្មាធិបតេយ្យសម្បូណ៍បាន?។
ជាបុគ្គលាធិដ្ឋាន ខ្ញុំសូមលើកយកតួយ៉ាង២-៣ មកប្រកបរឿងដើម្បីអោយអ្នកសិក្សាមានគំនិតយល់
សេចក្ដីច្បាស់លាស់មានដូចនេះ
តួយ៉ាងសន្មតថា បុរសឈ្មោះក មិនធ្លាប់បរិភោគផ្លែធូរេនម្ដងណាសោះ បើគេអោយឈ្មោះ ក ធ្វើសេច
ក្ដីបំភ្លឺអំពីរសជាតិធូរេន ឈ្មោះ ក អាចបំភ្លឺគេបានដោយដៅស្មាន តាមបានលឺអ្នកដទៃនិយាយប្រាប់។ តែ
បើអោយឈ្មោះខ ដែលធ្លាប់អាស្រ័យផ្លែធូរេន ធ្វើសេចក្ដីបំភ្លឺវិញទោះណាជាមានសេចក្ដីមិនច្បាស់លា
ស់ដូចខ្លួនអែងដឹងក្នុងពេលទទួលទានផ្លែធូរេន ក៏គង់មានសេចក្ដីងាយស្ដាប់ រឺចូលចិត្ដបានច្រើនជាងឈ្មោះ
ក ដែលគ្នា ធ្វើសេចក្ដីបំភ្លឺដោយគ្មានបានដឹងរសជាតិធូរេនសោះហ្នឹងដែរ។
តួយ៉ាងទី២ ឈ្មោះក មិនធ្លាប់បានទៅប្រទេសអាមេរិកម្ដងណាឡើយតែបានដឹងដោយសារអ្នកធ្លាប់ទៅគេ
និយាយប្រាប់ថា យ៉ាងដូចនេះយ៉ាងដូចនោះ។ ដំណឹងនេះបើប្រៀបធៀបទៅនឹងឈ្មោះខ ដែលគេធ្លាប់បាន
ទៅស្រុកអាមេរិកឃើញថាខុសគ្នាឆ្ងាយណាស់។ ដូចនេះការជឿខ្លួនអែងល្អ រឺជឿអ្នកដទៃល្អ ត្រូវបានជាក
ម្មវត្ថុនៃការពិចារណាសំរាប់ខ្លួនយើងទាំងអស់គ្នា។
តួយ៉ាងទី៣ ឈ្មោះក អានអក្សរខ្លួនអែងមិនចេញត្រូវមានអ្នកដទៃអានជំនួស។ ឈ្មោះ ខអានអក្សរខ្លួនអែ
ងចេញ អ្នកទាំងពីរនាក់ បើយើងលើកយកមកប្រៀបធៀបតំលៃគ្នា តើអ្នកណាគ្រាន់បើជាងអ្នកណា។
នេះក៏ជាកម្មវត្ថុរបស់យើងក្នុងការវាយតំលៃនៃ ជនទាំងពីរនាក់នេះទៀតដែរ។ ដើម្បីជាពន្លឺខ្ញុំសូមបញ្ជាក់ថា
ជំនឿខ្លួនអែងក្រោយដែលគេបានពិសោធន៍ក្រោមបន្ទាត់នៃហេតុផល នៃវិចារណញ្ញាណ ឃើញបានច្បា
ស់តាមសេចក្ដីពិតហើយ ជំនឿនេះជាធាតុល្អបំផុត ជាជំនឿគ្មានលាយឡំដោយចំងល់ជាជំនឿដែលគេចូ
លចិត្ដដោយខ្លួនគេ ជាជំនឿដែលគេឃើញច្បាស់ដោយខ្លួនគេ។ ជាមួយនឹងជំនឿបែបនេះគេគ្មានការសំ
គាល់ខុស គ្មានគំនិតស្រម័យ គ្មានភាពងងឹតនិងភាពគ្មានភាពជាក់លាក់ ដែលពុទ្ធសាសនាហៅថា ជំនឿមាន
បញ្ញានៅខាងក្នុង រឺជំនឿប្រកបដោយពន្លឺ ដែលវឌ្ឍនជននិងអរិយជន ត្រូវការចង់បាន។ និយាយខ្លីៗ គឺជំនឿ
មានបញ្ញាត្រួតត្រាមានពន្លឺគំនិតមួយបំភ្លឺផ្លូវ ដែលយើងអាចអោយឈ្មោះម្យ៉ាងទៀតថា ជំនឿមានកំណើត
ដោយអាស្រ័យចំបាស់របស់ខ្លួនពុំមែនដោយអាស្រ័យពំនោលអ្នកដទៃ។
|
|
| |
Web site : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ |
~ ដោយ ABCAMBODIA107.5fm ខែ មិថុនា 12, 2008.
បានដាក់ប្រកាស ក្នុង Uncategorized
បញ្ចេញ មួយចំលើយតប