ប្រវត្ដិព្រះត្រៃបិតក និង ព្រះកែវមរកត

នៅឆ្នាំរោង ព.ស១២០០ត្រូវគ.ស៦៥៦, ក្នុងរជ្ជកាលព្រះបាទបទុមសូរ្យវង្ស ព្រះមហាក្សត្រខ្មែរទី១១ ដែលមានព្រះនេ
ត្រទិព្វ មានសំពៅមួយគ្រឿងត្រូវខ្យល់ព្យុះសង្ឃរាវាយបោកបក់យ៉ាងខ្លាំង បានរសាត់អន្ដែតមកគឿងគល់ចតនៅកំពង់
ផែព្រះមហានគរ។ សំពៅនោះត្រូវបែកបាក់ធ្លុះធ្លាយ ដោយសារកំលាំងទឹករលករុញបោកច្រានទៅបះនឹងផ្ទាំងថ្ម តែ
ពង្សាវតារវត្ដកោកកាកបានសរសេរថា សំពៅបានមកគឿងនៅត្រង់ដងទន្លេ ក្នុងខេត្ដបន្ទាយមាស។
សំពៅនោះមានដឹកជញ្ជូននូវគម្ពីរព្រះត្រៃបិតក(១) និងព្រះពុទ្ធរូបព្រះកែវមរកត(២) អែការមកដល់សំពៅនេះ គឺសុទ្ធ
តែជារឿងចៃដន្យដែលគ្មាននរណាម្នាក់ បានគ្រោងទុកដឹងជាមុនឡើយ។
ព្រឹត្ដិការណ៍ចំលែកមិនធ្លាប់មាននេះ បានធ្វើអោយនាម៉ឺនរាជការតូចធំផ្អើលច្រួលច្របល់នាំគ្នាកុះករ ចុះទៅកំពង់ផែ
សាកសួរចង់ដឹងពត៌មាន។
១ = ត្រៃ រឺ ត្រ័យ រឺ ត្រី មានន័យថាបី។  អែបិតកប្រែពីសំស្រ្កិតមក  បានសេចក្ដីថាកញ្ជើ ល្អី ថាស រឺ ភាជន៍។ ដូច្នេះ
ព្រះត្រៃបិតកជាល្អីបី ដែលគេតំកល់ព្រះធម៌ ព្រះត្រៃបិតក រឺ ធម៌ក្នុងព្រះពុទ្ធសាសនាមានចែកចេញជាបីគឺ

  1.  
    • វិន័យបិតក ដែលរៀបរាប់អធិប្បាយអំពីវិន័យ និង បទបញ្ញាតិ
    • សត្ដនបិតក ដែលជាព្រះពុទ្ធអោវាទ រឺ ជាអត្ថបទដើមផ្សេងៗ
    • អភិធម្មបិតក ដែលពណ៌នា អធិប្បាយវែកញែកអំពីចិត្ដ ចេតសឹក ការកើត ឈឺ ចាស់ ស្លាប់ រូប និង
      និព្វាន។

២ = ក្នុងព.ស៥០០ ដោយព្រះសង្ឃព្រះមហានាគសេន គង់នៅ នគរបាតលីបុត្ដ មានបំនងចង់យកត្បូងមុនីជោគមក
ឆ្លាក់កសាងព្រះពុទ្ធបដិមាករ ព្រះអិន្រ្ទាធិរាជក៏បញ្ចេញព្រះវិស្សកម្មទេវបុត្រ អោយយកត្បូងមរកតពី ភ្នំវិបុលបព៌តម
កកសាងព្រះពុទ្ធរូប។ អស់រយៈពេល៧យប់៧ថ្ងៃ ព្រះវិស្សកម្មទេវបុត្របានកសាងព្រះកែវមរកតហើយ ដោយមានទាំង
បញ្ចុះព្រះអដ្ឋិធាតុព្រះពុទ្ធសមណៈគោតមប្រាំពីរក្នុងនោះផង។ គឺមួយក្នុងព្រះកេស ២ក្នុងទ្រូងឆ្វេងស្ដាំ ២ក្នុងបាតព្រះហ
ស្ថឆ្វេងស្ដាំ និង ពីរទៀតក្នុងព្រះបាទ។ ដំបូង ព្រះកែវមរកតគង់នៅនគរបាតលីបុត្ដ។ កាលនោះព្រះមហានាគសេនបាន
ទាយទុកជាមុនថា «ព្រះពុទ្ធរូបព្រះកែវមរកតត្រូវគង់នៅនគរបាតលីបុត្ដ ៣៥ឆ្នាំ នៅកោះលង្កាចំនួន ៤៥០ឆ្នាំ នៅអិន្និ
ប័ត្តបូរី រឺ ស្រុកខ្មែរ២០៨ឆ្នាំ នៅស្រុកលាវ៨១៧ឆ្នាំ និងចុងក្រោយនៅទីក្រុងរតនបូរីស្រីអយុធ្យា ប្រទេសសៀមរហូត
ដល់ព្រះបាទធម្មិករាជ្យបានត្រាស់ដឹង យាងមកលើកស្ទួយ តំកើងព្រះពុទ្ធសាសនា នេះបើតាមពង្សាវតារវត្ដទឹកវិល ក្នុង
ស្រុកស្អាង ខេត្ដកន្ដាល។ នៅឆ្នាំមមែ ព.ស៨៥០ ត្រូវ គ.ស.៣០០ ដោយមានសង្គ្រាមរាំងជល់យ៉ាខ្លាំងក្លានៅនគរបាត
លីបុត្ត ស្ដេចកោះលង្កាក៏ទៅសុំ យកមកតំកល់ទុកបូជាក្នុងនគររបស់ខ្លួនតរៀងមក។

បុព្វហេតុដើមតំបូង

កាលនោះ, នៅប្រទេសមាលាន រឺ ប្រទេសលាវ មានស្ដេចមួយអង្គ ព្រះនាមធម្មាអនុរថ(៣)។ ព្រះអង្គជាស្ដេចលាវ
មួយអង្គ ព្រះអង្គមានរិទ្ធិអនុភាពខ្លាំងពូកែអស្ចារ្យ។ ព្រះអង្គបានបញ្ជា និង បញ្ជូនសំពៅពីរគ្រឿង ដោយមានព្រះសង្ឃ
និង ក្រុមដើរសំពៅរូមដំនើរផង អោយចេញឆ្ពោះទៅកោះសេរីលង្កា ដើម្បីនឹងសុំចំលងព្រះត្រៃបិតក។ សំពៅទាំងពីរ
ត្រូវចេញដំនើរទៅមុនព្រះអង្គ បន្ទាប់ទើបព្រះអង្គ ឡើងជិះសេះហោះសំដៅតំរង់ទៅកោះសេរីលង្កាជាក្រោយ។

ទៅដល់កាលណា ព្រះបាទធម្មាអនុរថ សុំសេចក្ដីអនុញាតិពីព្រះមហាក្សត្រកោះសេរីលង្កាដើម្បីចំលងព្រះត្រៃបិតក
ដែលសរសេរចងក្រងជាភាសាមគ្គធៈ(ភាសាបាលី)។ ចំលងចប់សព្វគ្រប់ហើយ ព្រះអង្គសុំព្រះពុទ្ធរូបព្រះកែវមរតក
ទៀត។ ព្រះរាជាកោះសង្ការក៏ប្រទានទៅតាមការគួរ។ គេបានតំកល់ព្រះកែវមរកត និង ព្រះត្រៃបិដក ដែលចំលងដោ
យអ្នកស្រុកប្រទេសលាវក្នុងសំពៅមួយ ចំនែកអែព្រះត្រៃបិតក ដែលចំលងដោយអ្នកស្រុកកោះសេរីលង្កា ត្រូវតំក
ល់ទុកក្នុងសំពៅពីរ។ រៀបចំរួចស្រេចបាច់ហើយ ស្ដេចលាវបញ្ជាអោយសំពៅទាំងពីរចេញដំនើរត្រលប់ទៅមុន។ អែ
ព្រះអង្គវិញទ្រង់ឡើងជិះសេះ ហោះទៅតាមជាក្រោយ។

មកតាមផ្លូវ ដល់កន្ដាលមហានគរ ខ្យល់ព្យុះសង្ឃរាមួយយ៉ាងធំ បានបោកបក់ធ្វើអោយសំពៅទាំងពីរវង្វេងបែកផ្លូវគ្នា
សំពៅដែលមានដឹកជញ្ជូនព្រះត្រៃបិតក និងព្រះពុទ្ធរូបព្រះកែវមរកត ត្រូវបែកបាក់ខូចខាតធ្លុះធ្លាយ ហើយរសាត់អន្ដែ
តមកគឿងចតតាមឆ្នេរសមុត្រខ្មែរ ចំពោះពង្សាវតារវត្ដទឹកវិល សំពៅនេះបានមកគឿងចតនៅ កោះរិស្សីកែវ ក្នុងសំ
ពៅនោះ មានព្រះពុទ្ធ ព្រះកែវមរកត កែវព្រះភ្លើង ព្រះអុណ្ណាលោម(៤) វិន័យបិតក និងអភិធម្មបិតក គណៈសង្ឃលា
វដែលដង្ហែតាមមកជាមួយមានប្រាំមួយអង្គ ព្រះសង្ឃដែលមានឋានៈធំជាងគេ មានព្រះនាមព្រះពុទ្ធឃោសា។ ប្រជាព
លរដ្ឋខ្មែរត្រេកអរសាទរជាអតិបរមា កាលបើបានដឹងមានភព្វវាសនាអាចធ្វើបុណ្យកសាងកុសលក្នុងព្រះពុទ្ធសាសនា
គេនាំគ្នាស្រុះស្រួលរួមកំលាំមូលមីកុះករ កសាងសង់វត្ដប្រាំ គឺ វត្ដលង្កា សំរាប់តំកល់ព្រះត្រៃបិតក វត្ដអុណ្ណាលោម
ដែលនៅទីនោះគេបានសង់ចេតិយមួយយ៉ាងធំ នៅខាងក្រោយព្រះវិហារ សំរាប់តំកល់បូជារោមប្រជុំចិញ្ចើមព្រះពុទ្ធ
វត្ដកែវព្រះភ្លើង សំរាប់តំកល់កែវព្រះភ្លើង វត្ដព្រះពុទ្ធឃោសា សំរាប់ទទួលព្រះសង្ឃលាវ និង វត្ដព្រះពុទ្ធមានបុណ្យសំ
រាប់តំកល់បូជាព្រះកែវមរកត។
៤ = គេមិនបានដឹងច្បាស់ថា ជារោមជុំចិញ្ចើមរបស់ព្រះពុទ្ធ រឺ របស់ព្រះមហាថេរអង្គណាមួយឡើយ។

គ្រានោះ ចៅពញារាជាមេត្រី ស្ដេចក្រាញ់នៅស្រុករិស្សីកែវបានធ្វើចុតហ្មាយថ្វាយទៅទូលព្រះមហាក្សត្រព្រះបាទបទុ
មសូរ្យវង្ស ក្រុមមន្ដ្រីក៏បានយកដំនឹងនេះ ទៅទូលថ្វាយស្ដេចជាបន្ទាន់។ ព្រះអង្គទ្រង់សប្បាយរីករាយក្នុងហរិទ័យអិតអុ
បមា ហើយចេញបញ្ជាបង្គាប់អោយរៀបចំជាពិធីមានក្បួនចុះទៅក្រាបថ្វាយបង្គំសុំនិមន្ដដង្ហែព្រះកែវមរកត ព្រះត្រៃ
បិតក និង ព្រះសង្ឃឡើងចូលមកក្នុងព្រះនគរ។ អែកសារដដែលសរសេរថា ព្រះបាទបទុមសូរ្យវង្សបានធ្វើដំនើរយាង
តាមទន្លេ ចុះមកស្រុករិស្សីកែវ ដើម្បីចូលរួមក្នុងការកសាងវត្ដអារាមទាំងអស់នោះ។

ព្រះសង្ឃ និង អ្នកដើរសំពៅលាវ រិះគិតនឹកពិចារណា ឃើញថាសំពៅរបស់ខ្លួន ត្រូវខូចខាតខ្ទេចខ្ទីអស់ គ្មានលទ្ធភាព
នឹងអាចវិលត្រលប់ទៅស្រុកកំនើតវិញបានឡើយ ហើយម្យ៉ាងទៀតព្រះមហាក្សត្រខ្មែរក៏មានទសពិធរាជធម៌ មានបុ
ណ្យបារមី និង គោរពបូជាព្រះពុទ្ធសាសនាដែរ ដូច្នេះហើយទើបបានជាលាវទាំងអស់គ្នាសុខចិត្ដយល់ព្រមប្រគល់ថ្វាយ
ព្រះត្រៃបិតក និង ព្រះកែវមរកត ព្រមទាំងចុះចូលស្ម័គ្រចិត្ដបំរើព្រះមហាក្សត្រខ្មែរ ចាប់តាំងពីថ្ងៃនោះតមក។ ក្បួនធំ
អោលារិកមួយត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង ទៅដង្ហែព្រះកែវមរកត និង ព្រះត្រៃបិតកយកមកតំកល់ទុកក្នុងប្រា
សាទនគរវត្ដ។ មិនតែប៉ុណ្ណោះព្រះរាជាបានបញ្ជាអោយធ្វើបុណ្យទានយ៉ាងអឹកធឹកពាសពេញទូរទៅទាំងប្រទេស ដើ
ម្បីអបអរសាទស្វាគមន៍ចំពោះព្រឹត្ដិការណ៍ដ៏ធំនេះ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានអោយចំលងព្រះត្រៃបិតកជាបីច្បាប់
មួយចំលងលើស្លឹករិត មួយលើប្រាក់សន្លឹក និង មួយទៀតលើមាសសន្លឹក។ ដោយខ្លាចក្រែងបាត់ច្បាប់ចាស់ព្រះត្រៃបិ
តក និង ខ្លាចក្រែងព្រះពុទ្ធសាសនាសាបរលាប ពីព្រោះមានជនជាតិសាសន៍ផ្សេងៗទៀត ដែលប្រាថ្នាចង់បានដែរព្រះ
អង្គបានបង្គាប់អោយសរសេរកត់ត្រាចំលងព្រះត្រៃបិតកជាច្រើនក្បាល លើសាស្ត្រាស្លឹករិត ទុកសំរាប់ចែកចាយតំ
កល់តាមវត្ដអារាមនានា។ គឺក្នុងគោលបំនងការពារទំនុកបំរុង ផ្សព្វផ្សាយព្រះពុទ្ធសាសនាអោយបានចំរុងចំរើនតទៅ
អានាគត និង ដើម្បីអប់រំបង្ហាត់បង្រៀនប្រជានុរាស្រ្ដខ្មែរ ទូទាំងប្រទេសអោយមានចំនេះវិជ្ជា ចេះចងចាំ គោរពប្រ
ណិប័តន៍ អនុវត្ដទៅតាមគន្លងធម៌។

ពង្សាវតារវត្ដកោកកាកបានសរសេរថា ថ្ងៃដែលសំពៅនាំព្រះកែវមរកត និង ព្រះត្រៃបិតកចូលមកដល់ទឹកដីខ្មែរ ត្រូវ
បានព្រះមហាក្សត្រខ្មែរព្រះបាទបទុមសូរ្យវង្ស កំនត់ចាត់ទុកជាសករាជថ្មីមួយក្នុងប្រវត្ដិសាស្រ្ដខ្មែរ សករាជថ្មី មាន
ឈ្មោះថា «ចុល្លសករាជ» ដែលត្រូវសន្មតចាប់ផ្ដើមដំបូងនៅក្នុងថ្ងៃ១២កើត ខែចែត្រ ឆ្នាំកុរ ព.ស.១១៨៣ ក្នុងមហា
សករាជ ៥៦១ និង ត្រូវជាថ្ងៃទី ២២ មិនា គ.ស.៦៣៩ (តាមការស្រាវជ្រាវរបស់លោក F.G.Faraut )។

ព្រះបទុមសូរ្យវង្ស ព្រះអង្គទ្រង់គោរពបូជា ការពារ និង បានទំនុកបំរុងព្រះពុទ្ធសាសនាអិតបីមានធ្វេសប្រហែស ព្រះអ
ង្គបានកសាង ប្រាង្គប្រាសាទ វត្ដ និង ព្រះពុទ្ធបដិមាករជាច្រើនទុកជាកន្លែងសក្ការៈបូជាផ្ដល់នូវក្ដីសុខសប្បាយក្សេមក្សា
ន្ដដល់ប្រជារាស្រ្ដក្នុងនគរ។ ដើម្បីទុកជាសញ្ញាជាប្រផ្នូលអោយខ្មែរប្រុសស្រីទាំងអស់ដឹង និង យល់អំពីដំនើរជីវិតរបស់
ស្រុកទេស ព្រះបាទបទុមសូរ្យវង្សបានកសាងព្រះពុទ្ធរូបព្រះចូលបរិនិពាន្ដមួយអង្គយ៉ាងធំ នៅប្រាសាទខ្វាវព្រះធាតុ ក្នុង
ស្រុកព្រហ្មទេព។ គេត្រូវពិនិត្យមើលទឹកភ្លៀង ដែលធ្លាក់មកលើព្រះបាទបដិមាករ

  • ប្រការ១ បើទឹកភ្លៀងនោះមានពណ៌ក្រហម ដូចឈាម នោះស្រុកខ្មែរនឹងស្គាល់នូវភ្លើងសង្រ្គាម។
  • ប្រការ២ បើទឹកភ្លៀងនោះល្អក់ ហើយធុំក្លិនស្អុយ នោះនឹងមានជំងឺពាសពេញនគរ។
  • ប្រការ៣ បើទឹកភ្លៀងនោះធ្លាក់មកថ្លាល្អ នោះនគរ នឹងបានសុខក្សេមក្សាន្ដហើយប្រជាពលរដ្ឋនឹងបានទទួល
    ភោគផល ល្អប្រសើរ។
  • ប្រការ៤ បើព្រះពុទ្ធរូបព្រះចូលនិពាន្ដមានស្នាមប្រេះ ហើយមានឈាមចេញនៅត្រង់ដើមទ្រូង នោះត្រូវបរ
    ទេស នឹងចូលមកឈ្លានពាន។
  • ប្រការ៥ បើទឹកភ្លៀងនោះធ្លាក់មកលើដើមទ្រូង និង ព្រះបាទព្រះអង្គក្លាយទៅជាឈាមហើយមានស្រមោច
    ក្នុងនោះ នោះនឹងកើតមានទុរ្ភិក្សក្នុងនគរជាពុំខាន។

ព្រះបាទធនញ្ជ័យគោរពរាជ្យ

ព្រះបាទបទុមសូរ្យវង្ស ក្សត្រខ្មែរទី១១ មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមធនញ្ជ័យកុមារ   ដែលប្រសូត្រក្នុងឆ្នាំឆ្លូវ
ព.ស.១២៤៤ ម.ស ៦២៣. ច.ល៦៣ ត្រូវជា គ.ស ៧០១។ បន្ទាប់ពីព្រះអង្គចូលទីវង្គត ព្រធនញ្ជ័យកុមារត្រូវឡើងគ្រង
រាជ្យសម្បត្ដិបន្ដក្នុងព្រះជន្ម២៩វស្សា។ ពិធីអភិសេកត្រូវបានប្រព្រឹត្ដទៅនៅថ្ងៃ  ១០កើត   ខែបុស្ស    ឆ្នាំម្សាញ់ ព.ស
១២៧៣ ត្រូវជា គ.ស.៧២៩ ព្រះអង្គមានព្រះនាម ព្រះបាទសំដេចធនញ្ជ័យគោរពរាជ្យ ព្រះអង្គជាមហាក្សត្រទី១២។

នឹងនិយាយដំនាល អំពីព្រះធម្មាអនុរថ ស្ដេចប្រទេសលាវ កាលបើឃើញតែសំពៅមួយត្រលប់ទៅដល់នគរ ហើយសំ
ពៅមួយទៀតបាត់ដំនឹងសូន្យឈឹង ព្រះអង្គមានក្ដីកង្វល់មួហ្មង ចាត់អោយមន្ដ្រីតូចធំស្រាវជ្រាវស៊ើបអង្កេតរក យូរឆ្នាំ
ក្រោយមក ទើបលេចលឺដំនឹងដល់ព្រះអង្គថា សំពៅដែលបាត់នោះបានទៅទើរនៅអែស្រុកខ្មែរ។  ព្រះអង្គគង់លើ
សេះហោះហើយនាំពលសេនាអាមាត្យប្រមាណបីនាក់ ធ្វើដំនើរសំដៅតំរង់ទៅប្រទេសកម្ពុជា។ ទៅដល់មហានគរ
ព្រះធម្មាអនុរថស៊ើបសួររកសំដេចសង្ឃរាជ ព្រះកែវមរកត និង ព្រះត្រៃបិតក។ ដឹងអស់សេចក្ដីហើយ ព្រះអង្គដើរសំ
ដៅទៅវត្ដបញ្ចេញបហិទ្ធិរិទ្ធរបស់ខ្លួនអោយគេខ្លាចកោតស្ញប់ស្ញែង ព្រះអង្គឡើងឈរលើដុំថ្មមួយផ្ទាំងធំ ហើយបង់ជំ
ទាញបាញ់នោមដាក់ថ្មនោះទាល់តែបាក់ជាពីរ។ ព្រះសង្ឃក្នុងវត្ដឃើញព្រឹត្ដិការណ៍មិនស្រួលដូច្នេះ ភ័យកត្ដមាស្លន់ស្លោ
រត់ទៅទូលប្រាប់សំដេចសង្ឃរាជតាមដំនើរ។

នៅពេលដែលសំដេចសង្ឃរាជនិមន្ដមកដល់ ព្រះធម្មាអនុរថ ប្រកាសទូលលោកថា ខ្លួនជានាក់បំរើស្ដេចលាវ ហើយ
មកនេះ គឺក្នុងគោលបំនងចង់ទាមទារយកព្រះត្រៃបិតក និង ព្រះកែវមរកត ព្រះអង្គបានរៀបរាប់គ្រប់ចំនុចទាំងអស់
តាំងពីដើមរហូតចប់ ទូលថ្វាយសំដេចសង្ឃ ដោយបញ្ជាក់ថារបស់ពិសិដ្ឋទាំងនេះ  ជាសម្បត្ដិរបស់ព្រះអង្គ។  ព្រះធម្មា
អនុរថស្នើសុំអោយសំដេចសង្ឃនិមន្ដទៅទូលថ្វាយព្រះមហាក្សត្រខ្មែរ ព្រះបាទធនញ្ជ័យគោរពរាជតាមដំនើរ និង សុំ
អោយព្រះអង្គប្រគល់សំពៅព្រះកែវមរកត  និង  ព្រះត្រៃបិតកមកវិញ  ដើម្បីជៀសវាងកុំអោយមានជំលោះក្លាយ
ទៅជាសត្រូវ។

តែព្រះមហាក្សត្រខ្មែមិនបាទយល់ព្រមទៅតាមសំនើរនេះទេ ដែលជាហេតុបន្ដាលអោយស្ដេចលាវ ខឹងខ្ញាល់យ៉ាង
ខ្លាំង ហើយនឹកគិតក្នុងចិត្ដថា ខ្លួនមានរិទ្ធិអនុភាពអំនាច លទ្ធភាពគ្រប់បែបនឹងប្រហារជីវិតខ្មែរទាំងអស់ក្នុងនគរ។ តែ
ដោយភ័យខ្លាចទទួលជាប់កម្មពៀរវេរា ព្រះអង្គមិនចង់បង្កបង្កើត ប្រព្រឹត្ដអោយមានអុក្រិដ្ឋកម្មរបៀបនេះឡើយ។
ព្រះអង្គសំរេចចិត្ដត្រឹមតែសំដែងបដិហារបញ្ចេញរិទ្ធអោយខ្មែរឃើញញាប់ញ័រ តក់ស្លុតបាក់បបប៉ុណ្ណោះបានហើយ
ស្ដេចលាវក៏ស្រែកបន្លឺលាន់លឺថា «បើមិនព្រមប្រគល់ព្រះត្រៃបិតកទេ នោះព្រះអង្គនឹងកាត់ប្រហារជីវិត ប្រជាពលរ
ដ្ឋខ្មែរទាំងអស់! ហើយបើមិនជឿទេ ចាំសំលឹងមើលគ្រប់គ្នាទៅចុះ!»។ ក្នុងពេលជាមួយគ្នានោះដែរ ស្ដេចលាវចាប់
យកកំបោរ មកលាបលើចុងដាវ (ពង្សាវតារវត្ដកោកកាកបញ្ជាក់ថា ស្ដេចលាវយកឈើមកធ្វើដាវ) បន្ទាប់មកព្រះ
អង្គឡើងជិះសេះ គ្រវីដាវហោះជុំវិញមហានគរ នាម៉ឺនមុខមន្រ្ដី និង ពលរដ្ឋទាំងស្រីទាំងប្រុសស្ទាបករៀងខ្លួន ស្រាប់តែ
ឃើញស្នាមកំបោរជាប់ជុំវិញ  ម្នាក់ៗភ័យស្លន់បុកពោះរត់ទៅទូលថ្វាយដំនឹងព្រះរាជា  ចំពោះពង្សាវតារវត្ដកោកកាក
ស្ដេចលាវព្រះធម្មាអនុរថបានបំបាំងខ្លួន គ្មាននរណាមើលឃើញឡើយ ចូលទៅក្នុងបរមរាជវាំងប្រាសាទទេវរាជមន្ទារ
ហើយយកដាវប្រលាក់ជាប់កំបោរឆូតលើព្រះមហាក្សត្រ និង អគ្គមហេសី។

ទាំងស្ដេច ទាំងនាម៉ឺន ទាំងរាស្រ្ដ ឃើញដូច្នេះទើបបន្ទន់អាកប្បកិរិយា ចាត់នាម៉ឺនពីរនាក់ទៅចរចាពិភាក្សាជាមួយនឹង
ស្ដេចលាវ។ ភាគីទាំងសង្ខាងក៏បានយល់ស្របចុះសំរុងគ្នា គឺប្រទេសខ្មែរទទួលស្គាល់ថា សំពៅព្រះត្រៃបិតក និង ព្រះ
ពុទ្ធរូបព្រះកែវមរកត ជាសម្បត្ដិរបស់មាលានប្រទេសមែន។ ព្រះមហាក្សត្រខ្មែរបានសុំអោយស្ដេចលាវត្រលប់ទៅ
នគរមុនសិន ចាំព្រះអង្គរៀបចំបញ្ជូនសំពៅ និង ដង្ហែព្រះត្រៃបិតកទៅថ្វាយជាក្រោយ តាមការទាមទាររបស់ព្រះអង្គ
ស្ដេចលាវយល់ព្រម ហើយក៏ជិះសេះហោះនាំពលសេនាវិលត្រលប់ទៅនគរវិញ។ រីអែព្រះបាទធនញ្ជ័យគោរពរាជ្យ
ព្រះអង្គក៏បង្គាប់នាម៉ឺនតូចធំអោយយកសំពៅ និង ដង្ហែព្រះត្រៃបិតកទៅប្រគល់ដល់ស្រុកលាវតែម្ដង។ ព្រះអង្គមិន
បានប្រគល់ព្រះកែវមរកតទេ ព្រះអង្គបានរក្សាទុកធ្វើជាទីសក្ការបូជានៅក្នុងព្រះមហានគរវត្ដ ពីព្រោះ ក្រោយពេល
ដែលស្ដេចលាវធម្មាអនុរថ ថយត្រលប់ទៅនគរវិញ មុននឹងសំរេចព្រះទ័យដូច្នេះ ព្រះបាទធនញ្ជ័យគោរពរាជ្យ បានធ្វើ
ពិធីបួងសួងបន់ស្រន់ ៧យប់ ៧ថ្ងៃ សុំធ្វើដូចម្ដេច អោយស្ដេចលាវភ្លេចគិតនឹកឃើញ ទាមទារព្រះពុទ្ធព្រះកែវមរកត
ដល់យប់ទីប្រាំពីរ ព្រះកែវមរកតបញ្ចេញមហិទ្ធិរិទ្ធិ ជះចេញចាំងពន្លឺប្រាំពីរពណ៌ ភ្លឺចញ្ចាចពេញបរមរាជវាំង។ ដោយយ
ល់ និងជឿជាក់ថាការបួងសួងបន់ស្រន់របស់ព្រះអង្គ បានសំរេចដូចសេចក្ដីប្រាថ្នា ទើបព្រះអង្គបង្គាប់អោយក្រុមនាម៉ឺ
នសេនាបតីយកតែព្រះត្រៃបិតកទៅថ្វាយស្ដេចលាវ។

ស្ដេចលាវព្រះធម្មាអនុរថ នឹកឃើញខ្លះព្រះកែវមរកតដែរ ប៉ុន្ដែគ្រានោះ ព្រះអង្គនៅចាំបានថា ព្រះអង្គបានទាមទារយ
កតែព្រះត្រៃបិតកប៉ុណ្ណោះ ដោយគិតថាត្រូវគោរពពាក្យសច្ចៈ ហើយម្យ៉ាងទៀតបើតាមទំនាយនគរ ព្រះកែវមរកត
ត្រូវតែគង់នៅមហានគរក្នុងស្រុកខ្មែរ ព្រះអង្គក៏សំរេចចិត្ដបំភ្លេចរឿងចាស់ទាំងប៉ុន្មានចាប់តាំងពីថ្ងៃនោះមក។

ព្រះពុទ្ធរូបព្រះកែវមរកត និង ព្រះត្រៃបិតកត្រូវបានជនជាតិខ្មែរគ្រប់ជាន់ថ្នាក់គ្រប់វណ្ណៈ គោរពបូជារៀនសូត្រអនុវត្ដ
ប្រតិបត្ដតាម អិតបីហ៊ានធ្វេសប្រហែសឃ្លៀងឃ្លាតឡើយ វត្ថុស័ក្ដិសិទ្ធិទាំងនោះ បាននាំមកនូវជោគជ័យសេរីមង្គល
សំបូរណ៌សប្បាយ ចំរុងចំរើនគ្រប់ប្រការដល់ប្រជានុរាស្រ្ដ និង ស្រុកខ្មែរ។

ព្រឹត្ដិការណ៍ចំបងមួយទៀត ក្នុងរជ្ជកាលព្រះបាទធនញ្ជ័យគោរពរាជ្យ គឺព្រះអង្គនិយមទាក់ដំរី ព្រះអង្គធ្លាប់យាងទៅដល់
ព្រៃនិងជើងភ្នំដងរែក ព្រះអង្គមានហ្មដំរីជាតិលាវដ៏ល្បីល្បាញពីរនាក់ មួយឈ្មោះហ្មហវៀន និង មួយទៀតឈ្មោះហ្មថា
វ។ ពង្សាវតារវត្ដទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាលបានលើកយកព្រឹត្ដិការណ៍សំខាន់មួយ ស្ដីពីការចាប់ដំរីក្នុងរជ្ជកាល
ព្រះអង្គ មកអធិប្បាយដោយមានទាំងរៀបរាប់យ៉ាងល្អិតល្អន់ដែរ អំពីពិធីសែនព្រេនដល់ម្រិញគង្វាល មុននឹងទៅទាក់
ដំរី។ កាលនោះ ព្រះអង្គ និង ពលសេនាទាក់បានដំរីសមួយ និង ខ្មៅមួយ ដែលមានភ្លុកកោងវែង ព្រះអង្គបានបញ្ជាអោ
យយកដំរីសខ្មៅទាំងពីរ ជានិមិត្ដរូបនៃការសំបូណ៌សប្បាយប្រចាំនគរ។ ពីថ្ងៃនោះមក គេមានជំនឿនិយមថា បើគ្មាន
ភ្លៀងបង្អោរធ្លាក់មកគ្រប់គ្រាន់ទេ ហើយ បើកើតមានជំងឺរោគាក្នុងនគរ ព្រះមហាក្សត្រតែងតែបង្គាប់ក្រុមបុរោហិត
និង ហ្មថាវ អោយនាំយកដំរីសខ្មៅទាំងពីរ ទៅចូលរួមក្នុងពិធីបុណ្យបួងសួងបន់ស្រន់ផ្សេងៗ។ បន្ទាប់មកទើបដំរីទាំងពីរ
យកប្រមោយបឺតទឹក ផ្លុំព្រួសជះតំរង់ទៅគ្រប់ទាំងប្រាំបីទិស។ អែកសារដដែលកត់សំគាល់ថា ភ្លៀងបានបង្អុរធ្លាក់ចុះម
កដោយបរិបូណ៌ ក្រោយដែលគេបានរៀបចំពិធីបួងសួង អែភោគផលវិញក៏បានល្អជាទីពេញចិត្ដ ហើយ ជំងឺរោគាព្យា
ធិក៏សាបរលាបវិនាសបាត់ទៅអស់ដែរ នាម៉ឺនមុខមន្ត្រី និងប្រជាពលរដ្ឋខ្មែរទូទៅស្រលាញ់ និង មានជំនឿទៅលើ
ដំរីទាំងពីរនោះណាស់ គេចាត់ទុកដំរីទាំងគូ ជាដំរីពិសិដ្ឋ និង ស័ក្ដិសិទ្ធិជាទីបំផុត។

ព្រះបាទធនញ្ជ័យគោរពរាជ្យ មានព្រះរាជបុត្រមួយព្រះអង្គព្រះនាម វិជ័យកុមារ ដែលបានប្រសូត្រក្នុងឆ្នាំចរ ច.ស១៣២
នេះបើតាមពង្សាវតារសំដេចវាំងជួន ពង្សាវតារវត្ដទឹកវិល សរសេរថា ជាមួយនឹងនាងគន្ធមាលី ព្រះអង្គមានរាជបុត្រ
មួយឈ្មោះស្រីជេដ្ឋា ដែលប្រសូត្រក្នុងឆ្នាំរការ និងបុត្រីមួយទៀតព្រះនាមធីតាមាលី។ ព្រះបាទធនញ្ជ័យគោរពរាជ្យ
ក្សត្រខ្មែរទី១២ សោយរាជ្យបាន ៦៦ឆ្នាំ ហើយចូលទីវង្គតក្នុងព្រះជន៩៤វស្សា ដោយជំងឺចាស់ជរា។

ថ្ងៃដែលខ្មែរត្រូវបាត់បង់ ព្រះត្រៃបិតក និង ព្រះកែវមកត

យូរអង្វែងមក ពីរាជ្យស្ដេចមួយដល់រាជស្ដេចមួយ រហូតមកដល់រាជព្រះបាទសេន្ន័ករាជ្យ ព្រះមហាក្សត្រខ្មែរទី២៣
សោយរាជ្យសម្បត្ដិ ពីព.ស.១៧៣៩ ដល់ព.ស ១៧៨២ រឺ គ.ស.១១៩៥ ទៅ ១២៣៨ ដែលប្រជាជនខ្មែរទាំងនគរស្អប់ខ្ពើ
ម ដាក់ឈ្មោះថាស្ដេចពាល ព្រះកែវមរកត និង ព្រះត្រៃបិតក(ច្បាប់ចំលងដើម) ត្រូវវិនាសបាត់បង់លែងស្ថិតនៅក្នុង
ស្រុកខ្មែរ។

បុព្វហេតុ គឺបន្ដាលមកពីព្រះមហាក្សត្រអង្គនេះ មិនបំពេញភារកិច្ច និង ការតព្វកិច្ចខ្លួនជាស្ដេចផែនដី ដោយប្រកប
ទៅតាមទសពិធរាជធម៌។ ព្រះអង្គបានប្រើអំនាចផ្ដាច់ការ បង្កបង្កើតអោយមានចលាចលពាសពេញនគរ ធ្វើអោយ
ប្រជានុរាស្ដ្រក្ដៅក្រហាយរងទុក្ខវេទនា ការគ្រប់គ្រងនគរតាមរបៀបផ្ដាច់ការ គ្មានយុត្ដិធម៌ គ្មានមនុស្សធម៌ ហើយ
ដែលគិតតែពីប្រយោជន៍ក្រុមគ្រួសារ និង បនបក្សពួក បានធ្វើអោយវត្ថុស័ក្ដិសិទ្ធ អិន្រ្ទព្រហ្មទេវតា និង ធម្មជាតិក្ដៅ
ក្រហល់ក្រហាយដាក់បណ្ដាសា ផ្តន្ទាជេរប្រទេចរកងើបមុខមិនរួច។ គ្រានោះ ស្ដេចភុជង្គនាគ និង នាគទាំងឡាយនាំ
គ្នាមកព្រួសទឹកធ្វើអោយលិចលង់អស់នគរខ្មែរ។

ស្ដេចខ្មែរព្រះសេន្ន័ករាជ្យ នាំព្រះញាតិវង្ស មេនុំមេនាង ភីលៀងស្នំក្រមការ និង នាម៉ឺនពលសេនាចុះទូកសំពៅ បើក
បរសំដៅទៅចតស្នាក់នៅជើងភ្នំដងរែក។ ស្ដេចលាវឈ្មោះអាទិច្ចវង្សបានទទួលដំនឹងនេះកាលណា ក៏រៀបចំលើកទ័ព
ភ្លាមមកដន្ដើមយកព្រះកែវមរកត លួចប្លន់យកសម្បត្ដិទ្រព្យបស់របរ ស្បៀងអាហារ ព្រះរាជវង្សានុវង្ស នាម៉ឺនមន្រ្ដី
ប្រជាពលរដ្ឋខ្មែរ ជាមួយគ្នានោះដែរ ស្ដេចសៀមដែលដឹងថាអោកាសល្អកំររកបាន ហុចមកដល់ហើយ មិនបង្អង់ដៃ ក៏
លើកក្បួនទ័ពចុះមកវាយប្រហារស្ដេចលាវ ដន្ដើមយកព្រះកែវមរកតទៅថែរក្សាតំកល់ទុកក្នុងនគររៀងរហូតដល់ស
ព្វថ្ងៃ។ ព្រះសេន្ន័ករាជ្យ រឺ ស្ដេចពាល មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសីហនុកុមារ។ ប្រវត្ដិស្ដេចពាល និង ព្រះ
សីហនុកុមារ យើងនិងលើកយកមកអធិប្បាក្នុងជំពូកក្រោយ។

កំនត់សំគាល់


១ -ក្នុងបុព្វកាល អ្នកដឹកនាំខ្មែរ ប្រជាជនខ្មែរ ក៏ដូចជាប្រជាជនអែទៀត នៅជ្រោយសុវណ្ណភូមិដែរ គេអោយតំលៃទៅ
លើព្រះពុទ្ធសានា ពោលអោយចំគឺលើទ្រឹស្ដីច្បាប់ក្បួនខ្នាត រឺ គម្ពីរ ពីព្រោះគេចាត់ទុកគម្ពីរ ច្បាប់ក្បួនខ្នាត ជាមូលដ្ឋា
នសំរាប់ការកសាងប្រទេសជាតិ បុព្វបុរសខ្មែរយល់ច្បាស់ណាស់ ដើម្បីអោយស្រុកខ្មែរសុខសប្បាយបរិបូណ៌ហូរហៀ
រចំរុងចំរើនលូតលាស់ ក្លាយជាមហានគរ គេត្រូវតែយកគម្ពីរក្បួនខ្នាត រឺ ច្បាប់ សម័យនោះ គេអនុលោមយកព្រះពុទ្ធ
សាសនា គឺព្រះត្រៃបិតក មកធ្វើជាមូលដ្ឋានជាតិ សំរាប់បង្រួបបង្រួមជាតិ សំរាប់ផ្សះផ្សារខ្មែរគ្រប់ស្រទាប់ សំរាប់
គោរពអនុវត្ដ និង សំរាប់ផ្តាន់ទាទោសជនដែលប្រព្រឹត្ដបទល្មើស។ ដូនតាខ្មែរលោកយល់ថា គម្ពីរ រឺ ច្បាប់អាចមានជី
វិតយឺនយូរជាអមតៈ អាចស្ថិតនៅជាបង្គោលកន្ដាលមិនលំអៀង ហើយ អាចបង្កើតអោយមានស្ថិរភាពក្នុងសង្គម។
បើមានច្បាប់ដូចជាគ្មានច្បាប់ ហើយច្បាប់ចេះតែផ្លាស់ប្ដូរ មិនទៀងទាត់តាមបបូមាត់ និងអន្ដាតមនុស្សម្នាក់ រឺមួយ
ក្រុម ប្រទេសជាតិនោះ ច្បាស់ជាមិនអាចមានជីវិតស្ថិតស្ថេរចិរកាលបានយូរលង់អង្វែងឡើយ។២ -បុព្វបុរសខ្មែរកាលបើបានទទួលគម្ពីរក្បួនខ្នាត តែងយកមកថែរក្សា ចំលងចែកចាយជូនផ្ញើទៅទុកអោយរៀនសូ
ត្រ ចងចាំគ្រប់វត្ដអារាម គឺលោកមិនដែលយកគម្ពីរក្បួនច្បាប់សៀវភៅ វត្ថុបូរាណដែលជារិសគល់វប្បធម៌ជាតិខ្មែរ
ទៅដុតបំផ្លាញ ដូចក្នុសម័យយង់ឃ្នងបំបាត់ពូជសាសន៍ខ្មែរក្រហមកុម្មុយនិស្ត(៥)នោះឡើយ បុព្វបុរសខ្មែរយល់ច្បា
ស់ ណាស់ថា ព្រះពុទ្ធសាសនា ព្រះត្រៃបិតក គម្ពីរច្បាប់ ក្បួនខ្នាតទាំងនេះហើយដែលនាំមកនូវចំនេះវិជ្ជា ការចេះដឹង
ការចេះវែកញែក រិះគិតពិចារណា យុត្ដិធម៌ មេត្តាធម៌ មនុស្សធម៌ និងនាំអោយចេះស្ដាប់អ្វីជាប្រយោជន៍ប្រជាជនប្រ
យោជន៍ប្រជាជាតិ ព្រះពុទ្ធសាសនា គម្ពីរច្បាប់ ក្បួនខ្នាតអាចនឹងបន្ដេញលែងអោយមានអវិជ្ជាក្នុងសង្គមជាតិ កាល
ណាមនុស្សលែងមានអវិជ្ជា មនុស្សនោះអាចផ្លាស់ប្ដូរចិត្ដគំនិត លែងប្រើអំនាចផ្ដាច់ការ លែងអាងទៅប្រើកំលាំង
បាយ រឺ កំលាំងអាវុធ លែងកាប់សំលាប់ជនជាតិឈាមជ័រអែង ដូចដែលយើងធ្លាប់ជួបប្រទះ។ ប្រសិនបើភាពហឹង្សា
កំនាចឃោរឃៅយង់ឃ្នាងព្រៃផ្សៃនៅតែមានពេញច្រកល្ហកក្នុងនគរទេ នោះអវិជ្ជាបានមកគ្របដន្ដប់ជាប់ជិតជុំសង្គ
មជាតិយ៉ាងក្រាស់ឃ្មឹកហើយ ខណៈនោះ ពាក្យបណ្ដាំជីដូនជីតាខ្មែរដែលបានមានប្រសាសន៍ថា «ខ្មែរមិនចោលក្បួន
យួនមិនចោលពុត សៀមស៊ុតទ្រុតមិនចោលចែចូវ» លែងមានអត្ថន័យដែរ។ គាត់ផ្ដែផ្ដាំកុំអោយខ្មែរចោលក្បួន  កុំ
អោយចោលគម្ពីរ និងច្បាប់ដែលជាមូលដ្ឋានជាតិ សក្ខីភាពជាក់ស្ដែង មាននៅក្នុងអែអតីតកាល បើដូនតាខ្មែរគ្មាន
ប្រាជ្ញាឈ្លាសវៃគ្មានក្បួនខ្នាត គ្មានគម្ពីរច្បាប់ទំលាប់ គ្មានរចនាសម្ព័ន្ធ ជាមូលដ្ឋានទេ នោះប្រទេសខ្មែរក៏មិនអាចក្លា
យ ទៅជាមហានគរនៅក្នុងជ្រោយសុវណ្ណភូមិនេះដែរ។ ហើយថ្ងៃដែលខ្មែរបោះបង់ចោលក្បួនច្បាប់ លែងអោយតំ
លៃ លែងគោរព និង អនុវត្ដតាមច្បាប់ទំលាប់ ក្បួនគម្ពីរដែលធ្លាប់តែទុកចងក្រងមក ថ្ងៃនោះក៏ជាថ្ងៃដែលខ្មែរទទួល
ទុក្ខទោស រងកម្មវេទនាព្រាត់ប្រាស់អូវពុកម្ដាយ ប្ដីប្រពន្ធកូនចៅបងប្អូនញាតិសន្ដាន ហើយ ទឹកដីខ្មែរក៏ត្រូវរួញបន្ដិច
ម្ដងៗជាលំដាប់ ដូចមានរហូតមកដល់បច្ចុប្បន្ន។ សង្គមជាតិដែលគ្មានគម្ពីរ ក្បួនខ្នាត គ្មានច្បាប់ទំលាប់ ជាមូលដ្ឋាន ជា
រិសគល់ សង្គមនោះ ជាសង្គមអវិជ្ជា  មិនអាចរីកចំរើនមានអាយុវែងឡើយ សង្គមជាតិនោះ  រង់ចាំតែថ្ងៃអវសាន្ដ  រិច
រិលវិនាសហិចហោចបុណ្ណោះ។ អែអ្នកទទួលខុសត្រូវដឹកនាំប្រទេសវិញ ដែលអាងប្រើកំលាំងបាយ រឺ កំលាំងទឹកប្រាក់
បក្សពួក ក៏មិនអាចគេចវេៈខ្លួន អំពីការកាត់ទោសរបស់ប្រជាជន និង ប្រវត្ដិសាស្រ្ដដែរ សូម្បីអន្ដជាតិ ដែលធម្មតា
គេគិតតែផលប្រយោជន៍ជនជាតិគេ ហើយដែលតែងតែប្រើពាក្យផ្អែមល្ហែមបញ្ជោរបោកបញ្ឆោត ក៏គេស្អប់ខ្ពើម
រអើម មាក់ងាយមិនអោយតំលៃ រឺ កិត្ដិយសដែរ។
៥ =របបខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត គ.ស.១៩៧៥-គ.ស ១៩៧៩ មាប្រជាពលរដ្ឋខ្មែរស្លាប់ប្រមាន ២លាននាក់

៣ -ព្រះបាទធនញ្ជ័យគោរពរាជ្យ ដើម្បីសុខសន្ដិភាព ដើម្បីប្រយោជន៍ជាតិ និង ប្រជារាស្ដ្រខ្មែរបានដោះស្រាយទំនាស់
ជាមួយ នឹងស្ដេចលាវដោយសន្ដិវិធី ព្រះអង្គខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីធ្វើអោយប្រជាជនសំបូណ៌សុខសប្បាយ គឺ
មានតាំងតែពីខំចាប់ដំរីជាដើម។ ព្រះអង្គខំផ្សព្វផ្សាយគម្ពីរព្រះត្រៃបីតក ទៅគ្រប់ទិសទីក្នុងនគរ ដើម្បីបំបាត់អវិជ្ជា ព្រះ
អង្គខំគោរពប្រណិបត្ដិទៅតាមគន្លងច្បាប់ ធម៌វិន័យព្រះពុទ្ធសាសនា ដែលព្រះអង្គមានជំនឿថាល្អបរិសុទ្ធ សំរាប់ប្រ
យោជន៍ប្រដល់ទេសជាតិ បច្ចុប្បន្ននេះ ខ្មែរសឹងតែទាំងអស់ទៅហើយ ពីថ្នាក់តូចរហូតដក់ថ្នាក់ធំ ដែលបានប្រកាសខ្លួន
ជាពុទ្ធសាសនិកជន តើមានខ្មែរប៉ុន្មាននាក់ដែលបានគោរពប្រណិបត្ដិ អនុវត្ដទៅតាមព្រះពុទ្ធអោវាទ? តើមានខ្មែរប៉ុ
ន្មាននាក់ដែលធ្លាប់បានយកព្រះពុទ្ធអោវាទមកត្រិះរិះគិតពិចារណា ដោះស្រាយសំរាប់ជាផលប្រយោជន៍ដល់ប្រជាជន
និង ប្រទេសជាតិ។

ដូច្នេះគ្រប់សោកនាដកម្មដែលកើតមានជាហូរហែ មិនចេះចប់ចេះហើយក្នុងសង្គមជាតិខ្មែរ ពីអតីតកាលរហូតមកដ
ល់បច្ចុប្បន្ន មិនមែនជារឿងចៃដន្យ រឺ ជាទំនាយរបស់ព្រះពុទ្ធព្រះអិន្រ្ទព្រះព្រហ្មនោះឡើយ។ បើតាមពុទ្ធអោវាទ វាជា
ការកសាងរបស់ប្រជាជនខ្មែរ របស់យើងគ្រប់រូប បើយើងមិនខំរៀនសូត្រអោយមានវិជ្ជាទេ អវិជ្ជា និង ផលអាក្រក់
ទាំងឡាយ នឹងមកគ្របដន្ដប់បង្កើតសោកនាដ្យកម្មភ្លាម ដោយមិនចាំបាច់ជាតិមុខ រឺ ជាតិក្រោយឡើយ។ អុទាហរណ៍
ជាក់ស្ដែង ដោយសារអវិជ្ជា ដោយសារខ្វះការពិចារណា ដោយសារចាញ់បោកការឃោសនា បញ្ឆោតភូតភរ បំភ័ន្ដការ
ពិត សំលុតស្មារតី ខ្មែរមួយនគរទាំងតូចទាំងធំ ទាំងប្រាជ្ញទាំងល្ងង់យល់ច្រលំជឿជាក់យ៉ាងសែនច្បាស់ថា ពួកខ្មែរក្រហ
មស្អាតស្អំល្អបរិសុទ្ធមិនពុករលួយស្រលាញ់ជាតិមិនចេះស៊ីសំនូក មិនចេះលួចប្លន់ជាតិ និង ប្រជាពលរដ្ឋ ហើយអាច
នឹង ផ្ដល់សុខសន្ដិភាពចំរុងចំរើនលូតលាស់។ ខ្មែរក្រហមស្រលាញ់ជាតិមែន ស្រលាញ់រហូតដល់ទៅលេបស៊ីខ្មែរដល់
ឆ្អឹងអស់រាប់លាននាក់ ប្រមែប្រមូលយកអស់ទ្រព្យសម្បត្ដិខ្មែរមួយនគរ មកទុកថែរក្សាធ្វើជាសម្បត្ដិអង្គការ នែនាំ
អោយខ្មែរធ្វើការទាំងយប់ទាំងថ្ងៃ ទាំងចាស់ទាំងក្មេង ទាំងប្រុសទាំងស្រីបង្អត់បាយទឹក ថ្នាំសង្កូវ រហូតទាល់តែទ្រុឌ
ទ្រោមមានរោគាព្យាធិជំងឺឈឺគ្មានសល់៘ និង ៘ ហើយនៅទីបំផុត មេខ្មែរក្រហមទាំងនេះនាំគ្នាលក់ត្បូង លក់
ឈើមានលុយរាប់រយលានដុល្លាអាមេរិកកាំង ក្លាយខ្លួនទៅជាមហាសេដ្ឋីគ្រប់ៗគ្នា(៦)។ អុក្រិដ្ឋកម្មប៉ុណ្ណោះហើយ
ពួកខ្មែរក្រហមនៅតែរួចខ្លួនទៀត ហើយនៅតែមានអ្នកនយោបាយខ្មែរខ្លះអោយតំលៃ យកចិត្ដយកថ្លើមដដែល៘
គិតទៅពួកខ្មែរក្រហមបោកខ្មែរអស់មួយនគរ មានទាំងអ្នកល្ងង់មានទាំងអ្នកចេះដឹងបញ្ញាវន្ដ មានទាំងស្ដេច មានទាំង
រាស្រ្ដ។ ទោះបីដូចនេះក៏ដោយ ក៏អ្នកនយោបាយខ្មែរ បញ្ញាវន្ដខ្មែរ មិនព្រមទទួស្គាល់កំខុសរបស់ខ្លួនដែរ ម្នាក់ៗអួត
ខ្លួនពូកែជានិច្ច មិនចេះខុស ស្រលាញ់ជាតិជាងគេជាងអែង គ្មាននរណាអាចនឹងស្មើផ្ទឹមបាន ប្រឹងប្រែងប្រើសំនួនវោ
ហារយកល្អ យករួចខ្លួន ហើយដោះស្រាយទំលាក់សោកនាដកម្ម ទំលាក់កំហុសទាំងប៉ុន្មានទៅលើអ្នកដទៃ និង ទៅ
លើព្រះពុទ្ធសាសនា។ អ្នកនយោបាយខ្មែរ អ្នកបញ្ញវន្ដខ្មែរ អ្នកចេះដឹងខ្មែរមិនដែលមានសេចក្ដីក្លាហានចេញមុខទទួល
ខុសត្រូវ ចំពោះមុខប្រវត្ដិសាស្រ្ដទេ

នេះគឺមកតែអំពីខ្មែរនាំគ្នាសាបព្រួសអវិជ្ជា មិនព្រមយកក្បួនខ្នាត ច្បាប់ទំលាប់មកធ្វើជាត្រីមុខក្នុងការកសាងរៀបចំ
ទឹកដី បើនិយាយអោយចំ គឺមកអំពីខ្មែរល្ងង់ រឺ មកអំពីខ្មែរត្រូវអ្នកដឹកនាំពង្វក់ធ្វើអោយល្ងង់ រឺ មកអំពីអ្នកដឹកនាំខ្មែរគ្មា
នសមត្ថភាព គិតតែអំនាច និង ប្រយោជន៍ផ្ទាល់ខ្លួន រឺ មកអំពីខ្មែរមិនចង់ចេះមិនចង់ដឹង មិនចង់មានវិជ្ជ រឺ មួយក៏ខ្មែរ
មិនហ៊ានតស៊ូដោយយល់ថានេះជាកម្មពីបុព្វេ។

៦=អៀង សារី មេខ្មែរក្រហមថ្នាក់បន្ទាប់ទី២ ប៉ុល ពត បានប្រកាសបញ្ជាក់ថា ប៉ុលពតមានសល់ប្រាក់យ៉ាងតិចណាស់
ក៏ ៤០០លានដុល្លាអាមេរិកកាំងដែរ។ អៀងសារីវិញត្រូវ ប៉ុល ពតចោទប្រកាន់ថា បានលួចលុយជំនួយចិន អស់១៦
លានដុល្លាអាមេរិកាំង នេះមិនគិតអំពីទឹកប្រាក់ថ្ងៃលក់ឈើ លក់ត្បូង នៅក្នុងខេត្ដប៉ៃលិន ដែលមានទំហំដល់ទៅរាប់
រយលានដុល្លាអាមេរិកាំង ក្នុងមួយឆ្នាំៗផង (Le Point Nr.12272 du 1er février 1997. Paris)

 

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 

ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ

~ ដោយ ABCAMBODIA107.5fm ​ ខែ មិថុនា 12, 2008.

បញ្ចេញ មួយចំលើយតប