ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញអ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?
ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក |
|
||||
19-08-2008 | |||||
ការពិភាក្សា មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សាគ្នានេះបានបង្កើតជាវេទិកាដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធនឹង «ភាពអាថ៌កំបាំង» និង «ភាពចម្លែក» នៃពិភពផែនដីដ៏ចំណាស់របស់យើងមួយនេះ។ វេទិកាមួយនេះពិភាក្សាលើប្រធានបទមួយ គឺ តើស្តេហ្គូស័រ (ពូជសត្វដាយណូស័រមួយប្រភេទដែលបានផុតពូជ កាលពី១៤០លានឆ្នាំមុន) មានជីវិតនៅសម័យអង្គរ ដែលសំបូរទៅដោយប្រាង្គប្រាសាទជាច្រើន កសាងនៅចន្លោះសតវត្សទី៩ ដល់សតវត្សទី១៤ ដែររឺទេ?ទោះបីជាសំណួរ ដែលហាក់បីដូចជាគួរអោយអស់សំណើចយ៉ាងខ្លាំងនេះ មិនសូវទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរភាគច្រើនរាប់លាននាក់ ក៏ដោយ ក៏សំណួរនេះនៅតែជាដើមចមនៃការវែកញែកពិភាក្សាដ៏កក្រើកនៅក្នុងពិភព កំណត់ហេតុបណ្តាញតូចមួយ(blog)។ តាមរយៈពិភពនៃការពិត រឺភាពកំប្លែងដែលធ្វើអោយប៉ះពាល់ មជ្ឈធាតុនិយម* និងទ្រឹស្តីបង្កើតសត្វលោកបានបង្ហាញអំណះអំណាង ជុំវិញរូបចម្លាក់ប្រវែងជាង១០សង់ទីម៉ែត្រមួយ នៅលើជញ្ជាំងប្រាសាទតាព្រហ្ម។ នេះគឺជាទស្សនៈយល់ឃើញរបស់វិបសាយនៅក្នុងពិភពមួយដែលមិនអាចពន្យល់ បាន ឆ្ងាយពីប្រទេសកម្ពុជា…
រូបថតនៅលើបណ្តាញអ៊ិនធើណេត រូបថតមួយ នេះត្រូវបានថតជាច្រើនដង ហើយវាតំណាងនូវរូបចម្លាក់លើជញ្ជាំងប្រាសាទតាព្រហ្ម ដែលកសាងនៅសតវត្សទី១២។ តាព្រហ្មគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទខ្មែរដែលទាក់ទាញបំផុត ដែលនៅទីនោះ ឫសឈើដុះលើថ្ម រំលេចចេញជារូបរាងសត្វចម្លែកមួយក្បាល។ អ្នកខ្លះថាជាសត្វរមាស អ្នកខ្លះទៀតថាជាសត្វម្យ៉ាងដែលគ្មានរូបរាងច្បាស់លាស់ រឺជាជ្រូកព្រៃដែលផុតពូជ ចំណែកអ្នកផ្សេងទៀតថាជាសត្វទេវកថា…។ អ្នកបង្កើតកំណត់ហេតុបណ្តាញបានអះអាងយ៉ាងប្រត្យក្សថា ទាំងនេះសុទ្ធតែមិនត្រឹមត្រូវ តាមការពិត រូបភាពទាំងនេះពិតជាតំណាងអោយសត្វដាយណូស័រមួយយ៉ាងពិតប្រាកដ ហើយកាន់តែច្បាស់ជាងនេះទៅទៀតនោះគឺជាសត្វស្តេហ្គូស័រ។ អ្នកបង្កើតកំណត់ហេតុបណ្តាញដែលស្និទ្ធិនឹងតារាវិថីនៃទ្រឹស្តី បង្កើតសត្វលោក [ចលនាសាសនាដែលជឿថាព្រះជាអ្នកបង្កើតផែនដី រួមទាំងសត្វ និងរុក្ខជាតិទាំងអស់ ក្នុងរយៈពេលប្រាំមួយថ្ងៃ ដោយយោងតាមទេវកថារបស់គម្ពីរលោកុប្បត្តិ ដែលផ្ទុយទៅនឹងទ្រឹស្តីបដិវត្តន៍របស់ដាវីន(Darwin)] បានគូររូបតំណាង «សត្វស្តេហ្គូស័រសម័យអង្គរ»នេះឡើង។ ការស្រាវជ្រាវបែបវិទ្យាសាស្រ្តមួយលើការរស់នៅជាមួយគ្នារវាងសត្វ ដាយណូស័រ និងមនុស្ស បានបង្ហាញថារូបចម្លាក់លើជញ្ជាំងប្រាសាទមិនមែនជារូបភាពតំណាងអោយ ការពិតនោះទេ ហើយការបកស្រាយនេះត្រូវបានទទួលស្គាល់ពីសំណាក់ដាវីននិយម។ សហគមន៍វិទ្យាសាស្រ្តបានវាយតម្លៃថាពូជសត្វដាយណូស័រចុងក្រោយបាន ផុតពូជ កាលពី៦៥លានឆ្នាំមុន ខណៈពេលដែលមនុស្សបានចាប់ផ្តើមកំណើតដំបូង កាលពីប្រមាណ២០០ ០០០ឆ្នាំមុន។ ប្រវត្តិសាស្រ្តអាមេរិកនិយាយពីគម្ពីរលោកុប្បត្តិ និងដាយណូស័រ គ្រប់យ៉ាងសុទ្ធសឹងជា អំណៈអំណាងដ៏ម៉ត់ចត់ អ្នកនិពន្ធអត្ថបទមួយស្តីពីប្រធានបទតែមួយនេះ ដែលចេញផ្សាយនៅលើវិបសាយនៃទ្រឹស្តីបង្កើតសត្វលោក Blible.ca ត្រៀមនឹងបញ្ជាក់ថា វាគឺជារូបតំណាងអោយសត្វដាយណូស័រមួយក្បាល តែលើកនេះ មានលក្ខណៈ«បែបវិទ្យាសាស្រ្ត» ដោយសំអាងលើរូបថតនិងរូបគំនូរ។ លោកបានអះអាងថាលោកធ្លាប់បានស្នើទៅកាន់សាកលវិទ្យាល័យជាច្រើន ដើម្បីអោយនិស្សិតគូររូប «ស្តេហ្គូស័រសម័យអង្គរ» ជាសិល្បៈក្រាហ្វិច ទុកជាអនុស្សាវរីយ៍។ ជាលទ្ធផល គេទទួលបានរូបគំនូរជាងដប់ ដែលក្នុងនោះមានរូបគំនូរមួយដូចនឹង «សត្វស្តេហ្គូស័រសម័យអង្គរ» បេះដាក់… ពិតជាមិនគួរអោយជឿ? «ទ្រឹស្តីនៃការបង្កើតសត្វលោកបែបវិទ្យាសាស្រ្ត» បានបន្តការអះអាងរបស់ខ្លួន ដោយគូររូបគោលឡើងវិញ ចេញជារូបរាងស្តេហ្គូស័រ «ដែលត្រូវបានប្រើប្រាស់ប៉ុន្មានឆ្នាំមកហើយ ហើយគាត់បានកាត់តរូបក្មួយស្រីរបស់គាត់ដាក់ចូលក្នុងរូបរាង សត្វស្តេហ្គូស័រនេះផងដែរ។ រូបគំនូរប្រហាក់ប្រហែលទៅនឹងរូបចម្លាក់លើជញ្ជាំងប្រាសាទនេះ (ជារូបគំនូរស្តេហ្គូស័រ មិនមែនជារូបក្មួយស្រី) ត្រូវបានទទួលនូវការកោតស្ញប់ស្ញែងជាទីបំផុត។ ជាមួយនឹងអត្ថបទដកស្រង់ចេញពីសៀវភៅមគ្គុទេស៍ទេសចរណ៍ និងសៀវភៅពហុចំណេះដឹង ហើយនឹងឯកសារពិគ្រោះពីរបី នៅសាលាបារាំងចុងបូព៌ា អ្នកនិពន្ធរូបនេះសង្ឃឹមថានឹងបញ្ចប់ការពិភាក្សានេះ៖ អាដាម និងនាង អេវ៉ា បានប្រឡែងគ្នាយ៉ាងសប្បាយរីករាយនៅសួនច្បារអេដេន ក្បែរសត្វស្តេហ្គូស័រដ៏ស្លូតបូត ហើយសកម្មភាពដូចគ្នានេះ បានកើតមានឡើងជាមួយនឹងជនជាតិខ្មែរសម័យអង្គរ ហើយពួកគេមានគំនិតដ៏ល្អ ក្នុងការឆ្លាក់រូបតំណាងសត្វតិណាសីដ៏ធំដែលជាមិត្តភក្តិរបស់ពួកគេ ដើម្បីទុកជាភស្តុតាងសម្រាប់មនុស្សជំនាន់ក្រោយ… ជាភ័ព្វសំណាង ល្អ វិបសាយសំបូរទៅដោយមជ្ឈធាតុនិយមគ្រប់ប្រភេទទាំងអស់ ហើយការកត់សម្គាល់របស់វិបសាយក៏មានភាពម៉ាត់ៗ ដូចជាធ្មេញសត្វទីរ៉ាន់ណូស័រផងដែរ។ យើងនឹងស្វែងយល់ពីព័ត៌មានលំអិតនៃការសិក្សាវិទ្យាសាស្រ្តរបស់អ្នក ឯកទេសសិក្សាលើសារព៌ាង្គកាយសត្វ និងអ្នកបុរាណវិទ្យា ដែលបានធ្វើអោយទេវកថាថ្មីនៃស្តេហ្គូស័រសម័យអង្គរបានលេចល្បីសុសសាយ យ៉ាងឆាប់រហ័ស រឺមួយក៏ស្វែងយល់ពីគំនិតផ្ទុយដែលលោកGreg Neyman បានប្រឆាំងទៅនឹងទ្រឹស្តីបង្កើតសត្វលោក នៅលើវិបសាយសាសនាគ្រឹស្តឈ្មោះ Answer in creation (មិនមែនជាទ្រឹស្ត្តីបង្កើតសត្វលោក)។ គោលបំណងវិបសាយនេះគឺសុខដុមនីយកម្ម «គម្ពីរប៊ីប និងវិទ្យាសាស្រ្ត ដោយមិនមានជម្លោះ» ដើម្បីចងចាំតែការធ្វើអធិប្បាយនៃមជ្ឈធាតុនិយមខ្លះ ដែលស្រួយស្រើបបំផុតប៉ុណ្ណោះ។ អ្នកប្រើប្រាស់អ៊ិនធើណេតម្នាក់ បានបន្ថែមទៀតថា «តាមការពិត សត្វតូចនេះមានរូបរាងដូចទៅនឹងស្តេហ្គូស័រមួយ…។ ប៉ុន្តែ នៅពេលខ្ញុំឃើញដុំពពកជារូបរាងទន្សាយ ខ្ញុំមិនបានបកស្រាយថាជារូបសត្វទន្សាយដ៏ធំមួយក្បាលដែលហោះនៅលើ អាកាសនោះទេ»។ អ្នកប្រើប្រាស់ផ្សេងទៀតបានចោទសួរថា «ខ្ញុំស្រមៃថាមនុស្សនៅសតវត្សទី៣០ នឹងរកឃើញកាតប៉ូស្ទ័រ រឺបន្ទះ DVD រឿងកុនកាប់ចាក់ ។ តើគេអាចធ្វើការបកស្រាយយ៉ាងដូចម្តេច? |
មតិថ្មីៗ